Part 38
"aww ហេតុអ្វីមិនឆ្លេីយ? ? " ជីហ៊ុនចងចិញ្ចើមឆ្ងល់នាយខំរាក់ទាក់បែបសុភាពបុរសឬនៅតែខឹងស្អប់ខ្លួនមិនគួរណាឡេីយរឿងវាកន្លងផុតយូរហេីយល្មមលុបចេញពីក្នុងចិត្តហេីយទេដឹង? ? រឹកម្ល៉េះ
"សុំទោស! ពួកយេីងស្គាល់គ្នាឬ " ថេហ្យុងអង្គុយឱបដៃលេីសាឡុងបានងេីយទៅមេីលមុខជីហ៊ុន ហេីយនិយាយទាំងមុខស្មេីរធេង ចំណែកខួរក្បាលកំពុងតែគិតមេីល បុិនេះជាអ្នកណា? ម្ដេចក៏ខ្លួនមិនចាំ
" អ្ហឹម..ពួកយេីង..អឺ..មែនគឺធ្លាប់ស្គាល់គ្នាកាលពី3ឆ្នាំមុន" ជីហ៊ុនយកដៃអេះកញ្ជឹងកគាំងនឹងសំណរថេហ្យុង។ ពិតណាស់ពួកគេធ្លាប់ស្គាល់គ្នាតែមិនមែនស្គាល់បែបមិត្តភាព ទេីបពិបាកក្នុងការឆ្លេីយបន្ទិច😓
ស្របពេលនោះដែលជុងហ្គុកបានចុះមកដូចគ្នា ដោយសារតែខែល៍បានផ្ញេីរឯកសារដែលបានឲ្យស៊េីបនោះទេីបជុងហ្គុកនៅពិនិត្យ តែពេលក្រឡេកឃេីញនូវវត្តមានអ្នកកម្លោះ ជីហ៊ុនទេីបជុងហ្គុកប្រឹងបន្ថែមល្បឿនដំណើរចុះមក ដេីម្បីប្រញាប់មកដល់Taehyung។ " វាមានធ្វេីស្អីអូនទេ? " មកដល់ភ្លាមនាយសង្ហារបង្វិលកាយថេហ្យុងចុះឡេីងក្រែងជីហ៊ុនធ្វេីបាបថេហ្យុងត្រង់កន្លែងណាមួយមនុស្សជុងហ្គុកនេះមិនទុកចិត្ត ជីហ៊ុនឡេីយ។ ចំណែកកម្លោះជីហ៊ុនឈរសេីចចុងមាត់បែបហួសចិត្តនឹងជុងហ្គុកខ្លាំងណាស់
"គិតយេីងក្នុងផ្លូវល្អខ្លះផងវេីយ " ទ្រាំមិនបានជីហ៊ុនបោះសម្ដីគ្រោតគ្រាតទៅជុងហ្គុក ម៉េចគិតថាខ្លួនអាក្រក់ដល់ថ្នាក់នឹងឬ?
" ចង់គិតដែរ តែមនុស្សដូចឯងនេះវាទុកចិត្តមិនបាន" ជុងហ្គុកប្រេីសម្ដីសកសៀតទៅវិញ ធ្វេីដូចមិនដឹងពីរនាក់នឹងវាមិនដែលត្រូវគ្នាតាំងពីដេីមមកម្ល៉េះ មិនដឹងជាគុំគួនអីគ្នាណាស់ណាទេ។
"ឯង! ! " ជីហ៊ុនស្ទុះមកចង្អុលមុខជុងហ្គុក ទាំងក្ដាប់មាត់អត់ធ្មត់កុំឲ្យកំហឹងបាំងមុខ គេសន្យាចំពោះខ្លួនឯងហេីយថានឹងកែចរឹក ដូច្នេះ ពៀររំងាប់ដោយការមនចងពៀរ🧘🏻♂️
YOU ARE READING
𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜
Romanceពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំស្រលាញ់ គេតែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដីផ្អែមល្អែមជាមួយគេ។ គេដែលខ្ញុំនិយាយគឺ ចន ជុងហ្គុក នឹងហេីយ🌚គ្មានអ្នកដឹងនោះទេបេះដូងខ្ញុំតែងតែលោតញ៉ាប់ៗពេលគេមកក្បែរខ្ញុំ។ #First Novel B...