សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំសុំអ្នកទាំងអស់គ្នាមួយ គ្រាន់តែអានចប់សូមជួយចុចបេះដូងម្នាក់មួយទៅ Okay ណា គ្រាន់ឪ្យAdminមានកម្លាំងសរសេររឿងភាគតទៀត.
បន្ទាប់ពីចេញពីមន្ទីរពេទ្យហើយ ពួកគេក៏បើកឡានមកផ្ទះតែម្តង។ លោកស្រីJoen គាត់នៅមិនអស់ចិត្តរឿងយប់មិញថាដែលJungស្រវឹង តើមកពីរឿងអ្វីបានទៅជាបែបនេះ ទោះជាគាត់បែកពីJung៥ឆ្នាំក៏គាត់នៅតែដឹងចរិតគេច្បាស់ថាJungប្រាកដជាមានរឿងអីលាក់បាំងគាង់មិនខាន។
«មកដល់ផ្ទះហើយ ឆាប់ចុះមួយៗកូន» លោកស្រីJoen
«លោកស្រីខ្ញុំជួយ » រួចក៏យកថង់ថ្នាំនៅដៃលោកស្រីយកមកកាន់ដើរចូលផ្ទះដំណាងគ្នាអ៊ំJin
មកដល់ភ្លាមលោកស្រីJoen ក៏សួររកTaeភ្លាមតែម្តង
«អ៊ំJinប្រុសតូចទៅណា ហើយឬក៏មិនទាន់ភ្ងាក់ទេ »
«អត់ទេ លោកស្រីគាត់បានចេញទៅចំការតាំងពីលោកស្រីនាំអ្នកប្រុសធំទៅម្ល៉េះ»
«ស្លាប់ហើយ ប្រុសតូចកាលយប់មិញសំរាកបានតែតិចនឹង លូវទៅធ្វើការទៀត » លោកស្រីJoen
«ម៉ាក់គេទៅធ្វើការជារឿងបោះគេតើ វាជាតួនាទី » jung
«ម៉ាក់ដឹងថាចំការទាំងអស់ប្រុសតូចរាប់រងជំនួសកូនណា តែប្រុសតូចក៏មើលថែមកយ៉ាងល្អ មិនដែរឪ្យម៉ាក់ប៉ាបារម្ភឡើង»លោកស្រីJoen
«ម៉ាក់បារម្ភថាប្រុសតូចហត់ កាលពីរយប់មិញប្រុសតូចចេញតាមរកកូនណាយប់ជ្រៅ ប្អូនមិនបានគេងផងប្រុសតូចបារម្ភពីកូនជាងម៉ាក់ទៅទៀត»
«ម៉ាក់និយាយអី ខ្ញុំមិនយល់ទេនែ៎ កុំថាវានោះជាអ្នកនាំខ្ញុំមកផ្ទះ»joen
«មែនហើយ ប្រុសតូចអ្នកទៅយកកូនផ្ទះណា ម៉ាក់បារម្ភណាស់តែប្អូនបារម្ភខ្លាំងជាងម៉ាក់ ហើយយប់មិញមិនដឹងជាបានសំរាកស្មើម៉ានទេ » លោកស្រីjoen។Jungធ្វើមុខខឹងទៀតហើយ ខឹងនឹងtaeដែលចេះដឹងរឿងគាត់
« ហឺស___» jungសើចស្របពេលម៉ាក់និយាយ ហើយក៏ចង់ដើរឡើងទៅខាងក្រៅ
«កូនចង់ទៅណា »លោកjoen
«ខ្ញុំទៅចំការ» Jung
«ឈប់សិនប្រុសធំ កូនទៅចំការធ្វើអី» លោកស្រីjoen
«មានរឿងត្រូវដោះស្រាយ »ថាហើយក៏ចេញទៅ Jungដើរបើកទ្វាឡានយ៉ាងលឿនហើយក៏ជិះចេញបាត់ ធ្វើលោកប្រុសលោកស្រីមើលមុខគ្នាដោយមានមន្ទិលសង់សៃថាjungប្រាកដជាទៅធ្វើអTaeទៀតហើយ ។
«ប្រុសធំ ទៅចំការញឹបណាស់លូវ តាំងពីពេលមកបាន២ថ្ងៃទៅទាំងពីថ្ងៃហើយ»លោកស្រីjoen
« តែកាលពីតូចដូចមិនសូវជាចូលចិត្តប៉ុន្មានទេ »
«កូនវាបែបនឹងហើយ »លោកjoen
«អូនគិតថាដល់ពេលឪ្យប្រុសធំមកធ្វើការងារនេះហើយ »
«មែនហើយ បងក៏គិតចឹងដែល ឪ្យប្រុសតូចរាបរងម្នាក់ឯងយូរពេកហើយ បើឪ្យពួកគេទាំងធ្វើវាជាមួយគ្នានឹងល្អមិនខាន»
«ប៉ុន្តែប្រុសធំមិនចូលចិត្តប្រុសតូចសោះ ពីរនាក់នឹងគឺមិនចេះត្រូវគ្នាម្តងណាឡើយ» លោកស្រីjoen
«បងគិតថាប្រុសតូចគេ មិនដែលយកទោសប្រុសធំ មានតែប្រុសធំនឹងឯងដែលតែងតែបង្ករឿងមិនចេះឈប់» លោកjoen
«អូនថាបណ្តោយឪ្យតាមវាសនាទៅ » ថាហើយក៏នាំគ្នាដើរចូលក្នុងផ្ទះ
«___» Jungបើកឡានមកយ៉ាងលឿន សំដៅទៅចំការទំពាងបាយជូរ គោលបំណងគឺចង់មកនិយាយជាមួយTaeដែលបាននាំគាត់មកកាលពីយប់មិញហើយគាត់ដឹងខ្លួនថាមាននិយាយអ្វីខ្លះៗពេលនឹង ។ Taeអង្គុយក្នុងOffice ចុចមើលរូបរបស់Jungកាលពីយប់មិញ មើលហើយលួចសើចម្នាក់ឯង
«ពេលស្រវឹងចឹងទៅ គួរឪ្យស្រលាញ់ណាស់បងJung» អូសរូបភាពមើលទៅមកពង្រីកកន្លែងត្រង់ក្បាលពោះគេ ហើយក៏មើលមិនដាក់ភ្នែកចុះឡើយមាត់វិញញញឹមមិនឈប់ ដល់ទៅមានគេគោះទ្វាក៏Taeមិនដឹងផង !jiminដើរចូលមកលបៗ បំរុងនឹងស្រែកហៅ តែក៏ឃើញTaeញញឹមអៀនម្នាក់ឯង ក៏ថើរទៅអើតមើល ក៏ឃើញTaeមើលរូបរបស់Jungយ៉ាងមានក្តីសុខ
«អេសអែម.....» Taeក៏ភ្ងាក់
«មកពីកាល ម៉េចឯងអត់គោះទ្វា»
«យើងគោះហើយតែឯងនេះ វាមិនលឺ» Jiminនិយាយទាំងអើតមើលរូបក្នុងទូរស័ព្ទ
«មើលអី »បិតទូរស័ព្ទយ៉ាងលឿន
«ឯងលួចថតរូបគេមកមើលដល់ថ្នាក់នេះ លួចស្រលាញ់គេម្មង»jiminចង្អុលមុខTaeធ្វើឪ្យTaeមុខក្រហម
«អត់ទេ ឯងនិយាយអីគ្មានទេ នរណាស្រលាញ់នរណាឆ្តួកហើយឯង » និយាយទាំងដើរកិចចេញពីjimin
«នែ៎ នែ៎ បើមិនបានស្រលាញ់ហេតុអីមុខក្រហម » jimin
«មុខយើងតែងតែចឹងហែង»
«អត់ទេ លើមុខឯងបញ្ជាក់ច្បាស់ណាស់ ថាឯងស្រលាញ់គេ»
«បានហើយចេញទៅយើងធ្វើការងារទៅកុំមកនិយាយច្រើនពេក » ហើយក៏រុញjiminចេញពីបន្ទប់officials
«ទៅ ទៅ »
«ស្រលាញ់គេម្មង » Jiminនៅចំអកលេង ស្របពេលមានកម្មករមកប្រាប់ថា
«អ្នកប្រុសតូច អ្នកប្រុសធំមករកចា៎» កម្មករស្រី
«ថាម៉េច ......មកទៀតហើយហី .»Tae
«នែ៎គេមករកដល់កន្លែងហើយណា ឆាប់ទៅ»jiminក៏រញឪ្យtaeទៅ
«គេមកបង្ករឿងអីទៀតហើយ » taeថាហើយក៏ដើរចេញទៅ
«មិត្តយើងចេះមានស្នហាហើយន៎»jiminនិយាយឡើងសប្បាយចិត្ត
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Action~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022