៚ នាងនៅតែបន្តខិតមកជិតTae ហើយTaeគាត់ក៏ដើរថយក្រោយ ដើម្បីគេចពីការចង់ដឹងចង់ឃើញរបស់នាង ។« យ៉ាងម៉េចលោក....មានផ្ទៃពោះមែនទេ » មីណាបន្តសួរ ដោយTaeថយរហូតដល់គាត់បានទាក់ជើងដួលទៅលើឥដ្ឋ
« អូស.....! » Taeដួល ហើយនាងក៏បានភ្ងាក់ផ្អើល Jungkook ក៏មកដល់ល្មម បានឃើញTaehyung ដួលគាត់ក៏ប្រញាប់រត់មកលើកTaeដោយមិនខ្ចល់ពីមីណាឡើយ« យ៉ាងម៉េចហើយ...ហេតុអីក៏មិនចេះប្រយ័ត្នបែបនេះហាស» JungសួរដោយលើកបីTaeនៅក្នុងដៃ មីណានាងបើកភ្នែកធំនាងពិតជាមានការភ្ងាក់ផ្អើលម្តងទៀត ដោយឃើញJungព្រួយបារម្ភពីTaeដល់ថ្នាក់នេះ ដូចមិនមែនជាបងប្អូននោះទេ
« ដាស់ខ្ញុំចុះទៅ....មិនល្អនោះទេ » Taeនិយាយ
« នៅឪ្យស្ងៀម....! » Jungក៏ស្រែកបន្តិច ហើយយកTaeទៅក្នុងបន្ទប់គេងរបស់គាត់
« បងJungkook ....! » មីណាហៅតែJungមិនខ្វល់បន្តិចនោះឡើយ គាត់ខ្វល់ថាTaeនឹងកូនមានកើតអីទេតែប៉ុណ្ណោះ ។
៚ មកដល់ក្នុងបន្ទប់Jungក៏ដាស់Taeឪ្យអង្គុយនៅលើគ្រែថ្នមៗ Taeឃើញបែបនេះគាត់ពិតជារំភើបចិត្តណាស់ដែលJungខ្វល់ពីគាត់បែបនេះ
« ហេតុអីក៏ឯង...មិនចេះប្រយ័ត្នបែបនេះ បើកូនកើតអីតើគិតយ៉ាងម៉េច ? » Jungនិយាយដោយចិត្តរាងខឹងនឹងTaeដែលមិនចេះប្រយ័ត្ន
« បងមកខ្វល់ធ្វើអី មិនមែនជារឿងបងនោះទេ...អ្នកដែលបងត្រូវខ្វល់គឺនាងទៅវិញទេ បងមិនខ្លាចនាងប្រច័ណ្ឌមែនទេ » Taeនិយាយ
« ប្រច័ណ្ឌ...ហិស.....ហេតុអី.. » Jungសួរ
« នាងក៏ជិតក្លាយជាប្រពន្ធពេញច្បាប់របស់បងហើយ..... » Taeក៏ងាកមុខចេញពីJung
« គ្រាន់តែជិតក្លាយ....មិនទាន់បានក្លាយឯណា...ចឹងនាងជាអ្នកដទៃហើយ....!អ្នកដែលខ្ញុំត្រូវបារម្ភពេលនេះគឺអ្នកនៅពីមុខខ្ញុំនេះហើយ » Jung និយាយដែលធ្វើឪ្យTaeមានការភ្ងាក់ផ្អើលនឹងសម្តីគាត់
« ឆ្កួត.....គាត់កើតអីនឹង.....ហេតុអីគាត់និយាយផ្អែមបែបនេះដាក់ខ្ញុំ » Taeគិតក្នុងចិត្ត
« Taehyung.....!រឿងនេះធំណាស់វាមិនមែនជារឿងតូចទេ បងនឹងប្រាប់លោកប៉ាពីរឿងនេះ ពួកយើងមិនអាចលាក់បាំងបានយូរនោះទេ » Jungនិយាយដោយចាប់ដៃTaeមកកាន់ Taeគាត់ក៏ភ្ងាក់ផ្អើលផងដែល ថាJungគាត់ពិតជាធ្វើមែនទេ
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Acción~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022