ភាគទី8~នរណា ជាសង្សារ~

962 47 0
                                    


<____> ក្រឡេកមកមើលTaeវិញគាត់បានភ្ងាក់មកដោយអារម្មណ៍ស្រស់ស្រាយ តែរបួសរបស់គាត់នៅតែធ្វើឪ្យគាត់ឈឺតិចៗ
« អូយ ......ហេតុអីក៏នៅឈឺទៀត... » Tae គាត់បានចូលបន្ទប់ទឹកដុសធ្មេញងូតទឹកផ្លាស់សំលៀកបំពាក់រួចរាល់ក៏ចុះមកដល់ខាងក្រោមអង្គុយនៅសាឡុង ក៏មានអ្នកបំរើលើទឹកក្រូចមកឪ្យTaeដោយគាត់មិនចេះនៅស្ងៀមក៏ដើរទៅចាប់កាសែតយកមកមើល គាត់មើលអស់ចិត្តក៏ដើរទៅសួនខាងក្រោយផ្ទះមើលទេសភាពសួរផ្កាយ៉ាងស្រស់ស្រាយ ។
«ថ្ងៃនេះពិតជាស្រស់ស្អាតណាស់ ........» Taeរអ៊ូដោយដើរមកអង្គុយនៅខាងក្រោយសួនម្នាក់ឯង
« អ្នកប្រុសតូចត្រូវការពិសារអាហារពេលព្រឹកទេ » បំរើsoo
« មិនទាន់ទេបង ចាំបន្តិចទៀតឪ្យបងJungភ្ងាក់នឹងលោកពូអ្នកមីងគាត់មកចាំយើងញ្ញាំ » Tae
« ចា៎អ្នកប្រុស » បំរើsoo
       កាត់មកក្នុងបន្ទប់វិញក៏ឃើញថាJungដេកទាំងអាក្រាតកាយ គាត់នៅពេលនេះរាងគ្រាន់បើហើយ ខ្យល់នៅមាត់បង្អួចក៏បក់រសត់មកប៉ះខ្លួនJungធ្វើឪ្យគាត់បើកភ្នែកមក ហើយក៏យកដៃដាក់ទៅលើថ្ងាស
«ឈឺណាស់ ....» គាត់ព្យាយាមឡើងម្តងបន្តិច រហូតអាចអង្គុយបាន គាត់ក៏ក្រឡេកមើលម៉ោង ពេលនេះម៉ោង9ហើយស្រាប់តែគាត់បានចាប់អារម្មណ៍ថាយប់មិញគាត់បានលេបថ្នាំហើយក៏គេងលក់។
« ហើយចុះរឿងបឺតមាត់យប់មិញវាជាសុបិន្តមែនទេ »Jungគាត់រាងដឹងខ្លួនតិចៗដែលកាលពីយប់មិញ តែគាត់ស្រពេចស្រពិល
«យើងយល់សប្តិហ៎ ដល់ថ្នាក់នឹងយើង» គាត់ក៏ដកដង្ហើមធំ រួចក៏ឡើងទៅងូតទឹក។ មួយសន្ទុះក្រោយមកគាត់ក៏បានពាក់ខោខាប៊លនឹងអាវពណ៍សដើរចុះមកខាងក្រោម ហើយគាត់ក៏គិតថាTaeនៅមន្ទីរពេទ្យគាត់ក៏សួរម៉ាក់ដែលអង្គុយនៅសាឡុងមើលកាសែត
«ម៉ាក់ថ្ងៃនេះ មិនទៅមើលក្មួយសំណព្វរបស់ម៉ាក់ទេឬ » jungសួរដោយងឿងឆ្ងល់
« មើលពីរណាគេក្មួយប្រុសម៉ាក់មានតែមួយទេ ម៉ាក់គ្មានក្មួយប្រុសឯណាទៀតទេ » លោកស្រីjoen
« ចុះTaehyung ហ៎ ក្រែងគេនៅមន្ទីរពេទ្យមែនទេ » Jung
« កូនម៉ាក់ក្តៅខ្លួនទេដឹង »រួចក៏ឡើងដើរទៅស្ទាបក្បាលJung
« ម៉ាក់ខ្ញុំមិនបានកើតអីទេ » Jung
« កូនមិនដឹងឬក៏ធ្វើពុត » លោកjoen
«ប៉ាធ្វើពុតអីទៅ »លោកប្រុសលោកស្រីមើលមុខគ្នា
« ក្រែងយប់មិញនេះប្រុសតូចបានឡើងទៅបន្ទប់កូន ដើម្បីអរគុណកូននោះអី ចុះកូនអត់បានដឹងទេឬ » លោកស្រីjoen
« ថាម៉េច » jungគាត់ចាប់ផ្តើមគិតមកវិញថាយប់មិញនេះវាមិនមែនជាការសុបិន្ត គាត់ក៏យកដៃទៅប៉ះមាត់អង្អែលតិចៗ
« ប្រុសធំ ប្រុសធំ ». លោកស្រីjoenព្យាយាមហៅកូន
« បាទម៉ាក់ ខ្ញុំច្របូកច្របល់ណាស់ន៎ » jung
« ស្តាប់ម៉ាក់ កាលពីយប់មិញនេះប្រុសតូចបានទៅបន្ទប់របស់កូន ហើយម៉ាក់ចង់សួរកូនថា ហេតុអីអត់ដឹងហាស* » លោកស្រីjoen
« យប់មិញខ្ញុំ បានឈឺក្តៅខ្លួនជាខ្លាំង ហើយខ្ញុំបានលេបថ្នាំរួចក៏គេងលក់យកតែម្តងទៅ »Jung
« កូនឈឺដែលហ៎ ម៉េចប្រុសតូចអត់ប្រាប់ម៉ាក់ចឹង » លោកស្រីjoen
« ប្រហែលគេមិនចង់ឪ្យពួកយើងបារម្ភហើយណា » លោកjoen
« កូនចង់ទៅរកប្អូនសួរឪ្យច្បាស់ទេ គេនៅខាងផ្ទះក្រោយឯណោះ » លោកjoenនិយាយដោយសប្បាយចិត្ត jungមិននៅយូរក៏ដើរសំដៅទៅផ្ទះក្រោយយកតែម្តង គាត់ក៏រត់មកឃើញថាTaeកំពុងតែលេងជាមួយសត្វឆ្កែ
« ចាប់មក ចាប់មកពួកឯងមើលទៅសប្បាយរីករាយណាស់ មិនចេះកើតទុកទាល់តែសោះ » រអ៊ូម្នាក់ឯងហើយក៏ហុចចំណីឪ្យបន្ថែមទៀតរួចក៏អង្អែលក្បាលBamមួយៗ
« ម្ចាស់របស់ឯងដូចជាចិត្តអាក្រក់ណាស់ មិនដែលមកដាក់ចំណីឪ្យពួកឯងទេអី ហាស » Tae និយាយដោយលេងជាមួយឆ្កែយ៉ាងមានក្តីសុខ Jungក៏ឈរមើលពីក្រោយលួចញញឹមម្នាក់ឯង
« ចេះនិយាយភាសាឆ្កែដែលហ៎ »jungរអ៊ូម្នាក់ឯង
« តាមពិតទៅ ពួកឯងល្អណាស់មានម្ចាស់ស្រលាញ់ថ្នាក់ថ្នម ចំណែកយើងគេគ្រាន់តែឃើញមុខគេក៏ថាគួរឪ្យស្អប់ យើងគួរឪ្យស្អប់ដល់ថ្នាក់នឹងហ៎ ពួកឯងឆាប់និយាយមក ហឺ ហឺ »Taeរអ៊ូដាក់ឆ្កែ
« យើងថាឯងគួរឪ្យស្អប់ តែឯងគិតថាយើងនឹងស្អប់ឯងដល់ម្លឹង ដួលសន្លប់ដល់បាត់បង់សតិអស់ហើយបានមកនិយាយដើមយើងជាមួយឆ្កែ »Jungរអ៊ូម្នាក់ឯង
« យើងគិតមិនចេញសោះ ថាគេយប់មិញដេកមមើរឬក៏គេធ្វើពុត » Taeនិយាយដោយយកដៃទៅប៉ះរឿងយប់មិញ jungបានលឺហើយគាត់រឹតតែច្បាស់ហើយថាយប់មិញគាត់បានបឺតមាត់របស់Tae ពិតប្រកដមែន
« ស្លាប់ហើយ នេះមិនមែនយល់សប្តិទេ តែវាជាការពិត » jungនិយាយដោយចង់ដើរមករកTaeប៉ុន្តែក៏ត្រូវអ្នកបំរើSooមកហៅTaeឪ្យទៅ
« អ្នកប្រុសតូច មានមិត្តមករកចា៎ »
« នរណាគេ »Taeងាកមកសួរ
«គឺលោកjhope ចា៎ » បំរើso
« អរ៎ខ្ញុំទៅលូវហើយ ......» Taeមុខគាត់ចាប់ផ្តើមញញឹមjungឆ្ងល់ថាហេតុអីJhopeមកបានTaeរីករាយដល់ថ្នាក់នេះ
« មើលទៅដូចចូលចិត្តគ្នាណាស់ហើយ »jungរអ៊ូ Taeក៏ ក្រោកឡើងទៅជួបJhope យ៉ាងលឿន។Jungគាត់មិននៅយូរក៏ដើរសំដៅទៅផ្ទះធំដែល
«ក្មួយពិសារទឹកសិនទៅតិចទៀតប្រុសតូចមកហើយ »លោកស្រីjoen
« បាទ អរគុណ » Jhopeក៏ចាប់កែវទឹកទឹកផឹក ស្របពេលtaeដើរមកល្មម
« សួស្តីលោកJhope »Taeក៏ដើរទៅចាប់ដៃ
« បាទ សួស្តី......» ឪ្យហុចដៃទៅចាប់វិញ ហើយក៏អង្គុយចុះទាំងអស់គ្នា
« តើលោកយ៉ាងម៉េចហើយ របួសដៃ » Jhopeសួរដោយបារម្ភ
«មិនអីទេ វាបានគ្រាន់បើហើយ »Tae
« ល្អណាស់ចឹង » jhope
« ចឹងកូនទាំងនិយាយគ្នាចុះមីងសុំទៅផ្សារទិញម្ហូបសិន »
«ហេតុអីអ្នកមីងមិនឪ្យបងsooទៅទិញទៅ »
«មីងចង់រកម្ហូបយកមកខ្លួនឯង មកធ្វើឪ្យក្មួយHopeពិសារផង »
« បាទអ្នកមីង »
« ចឹងសូមតាមសម្រួល »ថាហើយក៏ឡើងចេញទៅ ទុកឪ្យTaeនឹងjhopeនិយាយគ្នា សើចសប្បាយ ស្រាប់តែjungគាត់ដើរមកដល់ ហើយក៏ថាចង់ទៅបន្ទប់ តែត្រូវjhopeឃាត់
« ឈប់សិនលោកjung មិននៅនិយាយគ្នាសិនទេ» jhopeនិយាយស្របពេលjungដើរទៅហួសតិច jungក៏ងាកមកតបថា
« លោកមានអ្នកនិយាយជាមួយហើយ ខ្ញុំគិតថាមិនបាច់ល្អជាង ព្រោះមើលទៅសប្បាយខ្លាំងណាស់ណ៎ »jungនិយាយដោយសម្លឹងភ្នែករបស់Taeដោយខឹងតិចៗ «ប្រចណ្ឌច្បាស់ណាស់»ធ្វើឪ្យjhopeសម្លឹងមើលអ្នកទាំងពីរ
« មិនអីទេលោកjhopeបើគេមិនចង់កុំបង្ខំអី យើងទៅនិយាយលេងនៅខាងក្រៅទៅល្អជាង » ថាហើយក៏ដើរចេញ
ធ្វើឪ្យjungស្រងាកចិត្តមិនស្ទើ
« ចឹងខ្ញុំសុំទៅនិយាយលេងនៅខាងក្រៅសិនហើយបាទ លោកJung » jhope ក៏ឡើងដើរទៅជាមួយTaeធ្វើឪ្យjungចាប់ផ្តើមមានកំហឹងក្នុងខ្លួនកាន់តែខ្លាំងហើយ
«គេលូវនេះហ៊ាននិយាយបែបនឹងដាក់យើងផង » jungនិយាយដោយដាក់ខ្លួននៅលើសាឡុង ក្នុងខ្លួនមិនដឹងជាឡើងកម្តៅប៉ុន្មានអង្សាទេ គាត់ក៏យកដៃប្រលេសលេវអាវចេញមួយ
« ហេតុអីក៏លោកនិយាយដាក់លោកjungបែបនេះ ហើយមើលទៅអ្នកទាំងពីដូចមិនត្រូវគ្នាសោះតាំងពីដំបូង ដែលខ្ញុំបានជួប » jhopeនិយាយមកកាន់Tae
« ពួកខ្ញុំគឺបែបនឹងឯង ជាទម្លាប់ទៅហើយ »Taeនិយាយដោយមើលមកកាន់jhope
« អ្នកទាំងពីមើលទៅដូចមិនមែនជាសាច់ញាតិចឹង ដូចជាគូស្នេហ៍និងគ្នាទៅវិញ » Jhope
« គូរស្នេហ៍មែនទេ លោកនិយាយលេងសើចពេកហើយ » Taeគាត់ព្យាយាមលេងសើច ដោយរឿងនឹងវាមិនអាចទៅរួចបើJungស្អប់គាត់ដល់ថ្នាក់នេះ
« ពិតមែន ខ្ញុំឃើញលោកjungគាត់ខឹងខ្លាំងណាស់ពេលលោកនៅជាមួយខ្ញុំ អំមិញនេះគាត់ដូចជាឌឺដងដាក់ពួកយើង » Jhope
« គាត់មិនគិតចឹងនោះទេ គ្រាន់តែពាក្យថាប្អូនគាត់មិនចឹងនឹងហៅផង » Taeនិយាយដូចទឹកមុខស្រពោន jhopeឃើញបែបនេះ គាត់ក៏ឆ្ងល់ដែលថាហេតុអីTaeគាត់មុខស្រពោន
« ឬក៏លោកស្រលាញ់គេ » jhopeសួរត្រង់ៗចឹងម្តង
« ថា ថាម៉េចអត់ទេ » Taeព្យាយាមប្រកែក
«  អរ៎ okay ខ្ញុំគ្រាន់តែឧបមាប៉ុណ្ណោះ » jhopeគាត់មើលដឹងចិត្តរបស់Tae ប៉ុន្តែគាត់ព្យាយាមមិននិយាយច្រើន តែតាមពិតគាត់ក៏លួចចាប់អារម្មណ៍នឹងTaeទើបគាត់ចង់សាកចិត្តTaeតើគាត់មានប្រតិកម្មបែបណា ។និយាយគ្នាបានយ៉ាវយូរ ហើយស្របពេលនោះក៏មានអ្នកបំរើមកហៅអ្នកទាំងពីរឪ្យទៅពិសារអាហារ
« អ្នកប្រុសតូចនឹងលោកJhopeលោកស្រីគាត់ឪ្យមកតាមទៅពិសារអាហារចា៎» អ្នកបំរើ
« តោះលោកjhopeទៅពិសារអាហារទៅ ចាំត្រឡប់ទៅវិញ »Tae
«បាទ......» Jhope

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now