« បងមិនគួរគិតបែបនោះទេ...គាត់ជាមួយអូនគ្រាន់តែជាមិត្តភក្តិនឹងគ្នាប៉ុណ្ណោះ...»Taeនិយាយលួងលោមអ្នកជាប្តី តែអ្នកជាប្តីវិញទឹកមុខមិនរីកនោះទេ.....« អូននឹងគេគ្រាន់តែជាមិត្តហី....បងមើលដឹងណា...ថាគេនោះស្រលាញ់អូន.....»
« បងជាគ្រូទាយមែនទេ...ហេតុអីក៏ដឹងច្បាស់បែបនេះ? » Jungkook ញញឹម...
« ក្មេងល្ងង់អើយ!!....អូនមើលមិនដឹងទេហ៎....ថាគេនោះលួចស្រលាញ់? »អ្នកជាប្តីក៏ច្របាច់សាច់ថ្ពាល់ទន់ៗរបស់ប្រពន្ធក្រវីទៅមកៗ ! តាមពិតTaeគាត់បានដឹងរួចហើយ ព្រោះអីJhope ធ្លាប់សារភាពប្រាប់គាត់តែគាត់ធ្វើជាមិនដឹងព្រោះចង់ដឹងថាប្តីខ្លួននេះប្រច័ណ្ឌខ្លាំងប៉ុណ្ណា!
« អូយអូនឈឺណា?....អូនក៏មិនមែនជាគ្រូទាយដែល.....ហើយអូនក៏មិនមែននៅក្នុងចិត្តគាត់ទេ!....» Taeក៏ចាប់ដៃប្តីចេញពីថ្ពាល់...ធ្វើឪ្យអ្នកជាប្តីស្ងៀមស្ងាត់បន្តិច....
« លូវបងសំរេចមក ថាព្រមឪ្យអូនទៅធ្វើការងារវិញអត់? » Taeសួរអ្នកជាប្តីក៏ធ្វើជាមើលទៅលើពីដាន ហើយធ្វើភ្នែកលីងលើមៗ...
« ហាស...ឆ្លើយមក...»Taeអង្រួនអ្នកជាប្តី...
« បើបងមិនឆ្លើយ មានន័យថាបងយល់ព្រមហើយត្រូវទេ....យេ!!» Taeសប្បាយចិត្តខ្លាំងណាស់ក៏មកថើបអ្នកជាប្តីថើបយកៗតែម្តង...តែអ្នកជាប្តីនៅស្ងៀម...
« បើបងឆ្លើយបែបនេះគឺថា....បងមិនឪ្យធ្វើនោះទេ? »Jungkook និយាយដោយញាក់ចិញ្ចើមឆ្វេងដាក់ប្រពន្ធ ដែលធ្វើឪ្យអ្នកជាប្រពន្ធបើកភ្នែកធំៗ ដោយហួសចិត្តនឹងប្តីខ្លួន
« បងនិយាយអី...មិញនេះ ក្រែងបងថា....? »Taeគិត....
« បានហើយគេងទៅស្អែកនេះត្រូវត្រឡប់ទៅផ្ទះវិញ ? » Jungkook ក៏ងើបមកថើបថ្ពាល់ប្រពន្ធមួយសឺតហើយក៏ដាក់ខ្លួនគេង....
« Good night babe!!!!» Taeនិយាយលែងចេញហើយពេលនេះ ដោយសារតែប្តីលេងមួយក្បាច់នេះស្រងាកចិត្តតែម្តង....!ចង់ធ្វើអីក៏ធ្វើមិនកើតបានត្រឹមតែខឹងក្នុងចិត្ត...
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Action~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022