៚កាលពីយប់មិញនេះJungkook នឹងមីណាពួកគេមិនបានមានអ្វីនឹងគ្នានោះទេ Jungkook គ្រាន់តែនិយាយបញ្ឈឺដល់Taeប៉ុណ្ណោះ ។ Jungkook បានឪ្យមីណានាងគេងនៅលើពូកចំណែកគាត់បានទៅគេងនៅលើសាឡុង រហូតដល់ព្រឹក ។*ព្រឹកថ្ងៃថ្មី*
៚Jungkook នឹងមីណាពួកគេក៏ចុះមកខាងក្រោមដើម្បីទទួលទានអាហារពេលព្រឹក មកដល់តុអាហារមានអាហារជាច្រើនរៀបចំទុកដូចមិនទាន់មានមនុស្សមកបរិភោគចឹង ។ Jungkook ក្រឡេកភ្នែកមើលឆ្វេងស្តាំ រកមើលTaeហេតុអីមិនឃើញគាត់មកញ្ញាំអាហារពេលព្រឹកចឹង រាល់ដងឪ្យតែគាត់ចុះមកគឺថាTaeនៅទីនេះស្រាប់ ប៉ុន្តែថ្ងៃនេះចំឡែកណាស់ ។« អាហារច្រើនណាស់ គួរឪ្យចង់ញ្ញាំមែនទែន » មីណានិយាយនៅក្បែរត្រចៀកJungkook
« បើនាងចង់ញ្ញាំក៏ញ្ញាំមុខចុះ » ថាហើយក៏ប្រលេះដៃមីណាដែលកាន់ស្អិតដូចទឹកកែរចេញ ហើយក៏ងាកមកហៅ
« អ៊ំJin!! អ៊ំJin....»
« ចា៎ អ្នកប្រុសធំ មានការអីមែនទេ » អ៊ំJinរត់ប្រញាប់ប្រញាលដោយមិនទាន់រួចការងារនៅខាងក្រោយផ្ទះ« តើ....ម៉ាក់ប៉ា នឹងTaeទៅណាហើយ ហេតុអីមិនមកញ្ញាំអាហារពេលព្រឹកចឹង »សួរងាកមើលឆ្វេងមើលស្តាំដដែល
« គឺ....លោកប្រុសលោកស្រីបានទៅជូនដំណើរអ្នកប្រុសតូចនៅប្រលានយន្តហោះបាត់ហើយ អ្នកប្រុសធំមិនដឹងរឿងអីទេ » អ៊ំJinឆ្ងល់« ថាម៉េច....ជូនទៅប្រលានយន្តហោះ គេទៅធ្វើអី? »
« ខ្ញុំមិនដឹងច្បាស់ទេ តែមានលោកJiminនឹងលោកJhope ផងដែល »
« ឬក៏គេ ចាកចេញ ហេតុអីគេមិនប្រាប់ខ្ញុំ » ថាហើយក៏រត់ប្រញាប់ទៅយកសោរឡាន ហើយក៏រត់ទៅខាងក្រៅសំដៅទៅក្នុងឡាន ។មីណានាងឃើញJungkook ប្រញាប់បែបនេះក៏ក្រោកពីកៅអី ហើយស្ទុះរត់ទៅតាមមើល
« Jungkook តើបងចង់ទៅណា ? » មីណានាងស្រែកពេលដែលJungkook បើកឡានចេញទៅ ។
*ប្រលានយន្តហោះInchoan *
Taeក៏រៀបចំនឹងទៅCheck in ហើយនៅអង្គុយរង់ចាំនៅកៅអី ។ជាមួយនឹងលោកពូអ្នកមីង Jimin នឹងjhope នៅកំដរ។
« បើមានការអី ដែលបន្ទាន់កូនអាចCallមកផ្ទះបាន ពូចាំជួយគ្រប់ពេលណា » លោកJoen និយាយTaeងក់ក្បាល
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Action~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022