<...... >បន្ទាប់ពីងូតទឹករួចTaeក៏មកបន្ទប់របស់ខ្លួនវិញហើយផ្លាស់សម្លៀកបំពាក់រួចក៏ចុះមកខាងក្រោមដោយទឹកមុខសប្បាយរីករាយខុសធម្មតា ។ Taeគាត់ក៏ក្រឡេកឃើញថាJrimនាងនៅទីនេះទៀតហើយ គាត់ក៏ទម្លាក់ទឹកមុខចុះស្រពោនភ្លាមៗ ។ អ៊ំJinពេលបានឃើញអ្នកប្រុសតូចខ្លួនចុះមកក៏មកជិតហើយ
« អ្នកប្រុសតូច » អ៊ំJin
« អ៊ំ ហេតុអីក៏នាងនៅទីនេះទៀត » Taeសួរដោយងឿងឆ្ងល់
« នាងថាមកលាអ្នកប្រុសធំ »
« មកលាចឹងមែនទេ » Taeស្របពេលJungចេញពីបន្ទប់ហើយTaeក៏សម្លឹងមុខJungដោយធ្វើឪ្យjungងឿងឆ្ងល់
« យ៉ាងម៉េច ហេតុអីមើលយើងបែបនេះ » jung ឆ្ងល់ហើយក៏ងាកទៅខាងក្រោមក៏ឃើញថាជាJrimគាត់ក៏ងាកមកមើលមុខTaeវិញ
« នាងចាំបង » Taeនិយាយហើយក៏ដើរចុះទៅក្រោមសំដៅទៅខាងក្រោយផ្ទះបាយ ដែលធ្វើឪ្យjungឆ្ងល់លើកពីឆ្ងល់
« នាងចាំអ្នកប្រុសធំយូរដែលហើយ » jinនិយាយjung ក៏ចុះមកខាងក្រោមjrimនាងក៏ឃើញហើយក៏ក្រោកឈរបន្តិចហើយធ្វើជាអៀន
« មានការអីជាមួយខ្ញុំទៀតមែនទេ » jung និយាយដែលធ្វើឪ្យJrimនាង
« ខ្ញុំចង់មកសុំទោសបងរឿងគ្រប់យ៉ាង » Jrim
« សុំទោសរឿងអ្វី ក្រែងនាងបានសុំទោសរួចរាល់ហើយតើ គ្មានអីត្រូវមកសុំទោសទៀតទេ » Jung
« អរគុណណាស់ដែលមិនខឹងនឹងខ្ញុំ » jrim
« ចុះមើលទៅនាងចង់ទៅណាមែនទេ » Jung
« ខ្ញុំត្រឡប់ទៅអាមេរិកវិញហើយ ខ្ញុំមកនេះដើម្បីលាបងចុងក្រោយ » Jrim និយាយ
« ត្រឡប់ទៅវិញហេស»
« មែនហើយ ខ្ញុំចង់ឪ្យបងលើកលែងទោសឪ្យខ្ញុំ តើTaehyung គេនៅឯណាខ្ញុំសុំនិយាយជាមួយគេបានទេ » Jrimនាងរកមើលជុំវិញខ្លួន
« គេនៅខាងក្រោយ ក្នុងសួរច្បារ » jung និយាយនាងក៏ដើរទៅរកTaeតែម្តង
« តើពួកគេនិយាយអ្វីណ៎ ហេតុអីក៏យូរបែបនេះ » Taeអង្គុយនិយាយជាមួយឆ្កែរបស់គាត់
« ឯងដឹងទេ យើងចង់ឪ្យបងJungមកលួងយើង យើងមិនចង់ឪ្យគាត់និយាយជាមួយមនុស្សស្រីទេ ជាពិសេសគឺនាងម្នាក់នោះ គេមើលទៅមានល្បិចច្រើនណាស់ » Taeនិយាយបណ្តើរយកដៃអង្អែលក្បាលឆ្កែបណ្តើរ
« លោកTaehyung.......» jrimនាងហៅ ធ្វើឪ្យTaehyung ងឿងឆ្ងល់
« មានការអីជាមួយខ្ញុំមែនទេ ហេតុអីមកដល់នេះ»Taeសួរខណះគាត់ឡើងឈរ នាងក៏បានដើរមកជិតTae
« ខ្ញុំចង់មកសុំទោស រឿងដែលធ្វើឪ្យឯងយល់ច្រឡំ កាលយប់នោះ » នាងនិយាយដោយទឹកមុខសោះត្រង់
« ខ្ញុំបានដឹងអស់ហើយ គឺបងjung បានប្រាប់ខ្ញុំហើយ ខ្ញុំមិនបានយកទោសអីនាងទេ » Taeនិយាយពេលគាត់ប៉ះក្បាលឆ្កែសំណព្វគាត់វិញ
« ខ្ញុំក៏គុណហើយដែលឯងមិនស្អប់នឹងខឹងខ្ញុំ »នាងនិយាយ
« អឺ.....»
« ខ្ញុំដឹងថាឯងនឹងបងJungស្រលាញ់គ្នា »
« ហេតុអីនាងដឹង »
« កាយវិការច្បាស់ៗបែបនេះគ្មាននរណាម្នាក់គេមិនដឹងទេ តែខ្ញុំជូនពរអ្នកទាំងពីរស្រលាញ់គ្នារហូត ហើយជួយមើលថែបងjungផង ខ្ញុំមានតែប៉ុណ្ណឹងទេ ខ្ញុំលាហើយ » នាងក៏ដើរចេញទៅTaeងាកមើលនាងដោយទឹកមុខអាណិតនាងដែល ដែលនាងចេះដឹងកំហុសខ្លួនឯង
« ជួបគ្នាលើកក្រោយ.....សំណាងល្អ » Taeនិយាយហើយលើកដៃបាយៗ នាងក៏ងាកមកហើយញញឹម នឹងលើកដៃលាវិញ
« លាហើយ....អរគុណ » នាងក៏ចាកចេញទៅ Taeនៅមើលនាងទៅ ពេលគាត់ងាកមកវិញក៏ក្បាលបុកនឹងដើមទ្រូងរបស់jung
« ហឺយ..... » Taeបើកភ្នែកធំៗ jung ញញឹម
« យ៉ាងម៉េចឈឺទេ បងសុំទោស....» Jungក៏យកដៃអង្អែលក្បាលTaeតិចៗ
« មិនអីទេ.....ហេតុអីមកមិនប្រាប់មុនចឹង...» Taeនិយាយដោយធ្វើមុខCute
« នាងនិយាយអីជាមួយអូន » Jung សួរ
« នាង...នាងគ្រាន់តែមកសុំទោសហើយក៏ចេញទៅ » Taeនិយាយដោយដើរចេញពីមុខjung
« តែប៉ុណ្ណឹងទេ....»jungចាប់ដៃTae
« មែនហើយ គ្មានអីទេ...លែងខ្ញុំទៅខ្ញុំចង់ទៅចំការបន្តិច.... »
« ចាំបងជូនទៅ..... »
« មិនបាច់ទេខ្ញុំអាចទៅខ្លួនឯងបាន »
« អត់ទេ តោះទៅ » jungក៏លើកTaeបីហើយដើរទៅឡាន
« ដាក់ខ្ញុំចុះទៅ តិចអ្នកបំរើឃើញមិនល្អទេ »
« គ្មានអីមិនល្អ .....» jungក៏បើកទ្វាឡានដៃម្ខាងហើយក៏ដាក់Taeអង្គុយរួចក៏ពាក់ខ្សែក្រវ៉ាត់ឪ្យហើយក៏បានថើបមាត់របស់Tae
«ហឺយ.... ធ្វើអី » Taeនិយាយដោយភ្ងាក់ផ្អើល
« យ៉ាងម៉េច ក្រែងអូនចូលចិត្តមែនទេ » jungនិយាយដោយមុខគាត់នៅទល់មុខTae
« ឬក៏ចង់បានវាម្តងទៀត...បានចាំបង.....»
« អត់ទេ.....»TaeរុញមុខJungkook ចេញដែលធ្វើឪ្យjungញញឹមហើយក៏បិតទ្វាឡានរួចក៏រត់ឡើងទៅកៅអីម្ខាងទៀតដោយបើកឡានចេញទៅសំដៅទៅចំការរបស់ពួកគេ ។
ពួកគេក៏បានមកដល់ចំការ taeក៏ចុះពីឡានរត់សំដៅទៅក្នុងOfficials របស់គាត់យ៉ាងលឿនដែលធ្វើឪ្យjungឆ្ងល់
« អេ..... យើងនឹងនមកយកឯងវិញ គ្រាន់តែcallឬផ្ងើសារមក » jungនិយាយពីចំងាយ ដោយtaeគាត់មិនបានងាកមើលឡើយ jungមិនចាំយូរក៏បើកឡានចេញទៅវិញ ។
« Tae....... » jiminហៅគាត់
« jimin.......»
« ហើយឯងថ្ងៃនេះ យ៉ាវម៉េចនរណាជូនមក លោកJungkookមែនទេ យើងចង់ដឹងណាស់ថាពួកឯងទាំងពីនេះ ដល់ណាហើយ »
« បានហើយ ឈប់និយាយទៅឯងអត់ទៅធ្វើការងារទេ តិចយើងកាត់ប្រាក់ខែឯងទៅ » taeនិយាយដោយអៀន
« នែ៎ពួកឯងធ្លាប់ដេកជាមួយគ្នាហើយ » jiminសួរ ដែលធ្វើឪ្យtaeកាន់តែមុខក្រហមហើយ
« ឆ្កួត......ឯងនិយាយអី បានហើយទៅធ្វើការងារទៅ » taeរុញjiminចេញពីបន្ទប់យ៉ាងលឿន
« វាពិតមែនអីtae....» jiminនៅតែតាមសួរ
«បានហើយចេញទៅ » taeក៏រុញjiminចេញក្រៅបន្ទប់រួចក៏បិតទ្វាហើយទូរស័ព្ទរបស់គាត់ក៏បានរោទី៍taeប្រយ៉ាប់រត់ទៅមើលថាជាHobi hyung គាត់មិនចាំយូរក៏លើកនិយាយ
« សួស្តីTaehyung» Hobiនិយាយ
« បាទសួស្តីលោកHobi » Taeនិយាយដោយទឹកមុខញញឹម
« ខ្ញុំអាចពឹងលោករឿងមួយបានទេ គឺវាបន្ទាន់ណាស់ ទុកថាខ្ញុំសុំទៅ »
« រឿងអីទៅ »
« ចុះលោមពេលនេះនៅឯណា ចាំខ្ញុំទៅយក »
« អរខ្ញុំនៅចំការ ...... »
« ចឹងចាំខ្ញុំទៅ បានហើយ តិចទៀតជួបគ្នា » Hobiនិយាយហើយក៏បិតទូរស័ព្ទហើយក៏ដើរសំដៅទៅឡានរួចក៏បើកចេញទៅ
« មានរឿងអីទៅ ហេតុអីបានជាគាត់ប្រយ៉ាប់បែបនេះ » Taeឆ្ងល់ហើយក៏ដាក់ទូរស័ព្ទចុះរួចក៏ឡើងដើរទៅខាងក្រៅ ។
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Aksi~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022