«____» jhopeក៏បានបើកឡានតាមដែលTaeប្រាប់ផ្លូវក៏មកដល់ផ្ទះ ឡានបានឈប់នៅខាងមុខផ្ទះ ធ្វើអ្នកនៅក្នុងផ្ទះកំពុងតែបារម្ភ ក៏រត់មកមើលគ្រប់គ្នា។ Jhopeក៏បានចុះពីលើឡានរត់មកបើកទ្វាឪ្យTaeចុះ ស្របពេលJungក៏បើកឡានមកល្មមTaeសម្លឹងមើលមកឡានJungដោយក្រសែភ្នែកភ័យមិនទាន់បាត់
«សុំអញ្ជើញបាទ » Jhope Taeក៏ចុះមកពីក្នុងឡានដោយញញឹមដាក់Jhope
«អរគុណហើយបាទ » Tae ហើយក៏ចេញពីក្នុងឡាន
«ប្រុសតូច កូនទើបមកពីណា មីងនឹងពូបារម្ភសឹងស្លាប់ហើយ » លោកស្រីJoen ។Jungក៏ចុះពីក្នុងឡានហើយក៏ឈរនៅក្បែរឡាន
« បាទខ្ញុំទើបមកពី...... »
«ខ្ញុំបានឃើញគាត់នៅលើផ្លូវ »Jhope និយាយស្របពេលtaeងាកមើលមុខjungដោយJungមុខឡើងមាំ ហើយTaeក៏ចាប់ដៃjhopeធ្វើឪ្យគាត់ភ្លឹកនឹងមើលមុខtae
«អត់ទេ.....អ្នកមីងគឺខ្ញុំបានទៅ ផ្ទះjiminពួកខ្ញុំបានញ្ញាំអាហារពេលល្ងាចនឹងជប់លៀងតិចតួចទើបវារាងយប់តិច » tae
« ចុះក្មួយខាងនេះថាកូននៅលើផ្លូវ »
«អរនឹងខ្ញុំចង់ត្រឡប់មកវិញហើយ ណាមួយវាយប់ចឹងខ្ញុំបានឪ្យjiminដាក់ខ្ញុំនៅខាងមុខ ជួនអីលោកjhopeគាត់បានឃើញក៏ហៅខ្ញុំមកជិះជាមួយទៅបាទ » Taeនិយាយទាំងដែលមុខមើលមកកាន់jhopeដោយក្រវីក្បាលតិចៗ ។Jhopeក៏យល់នៅអ្វីដែលtaeមិនចង់ឪ្យនិយាយគាត់ក៏
«បាទ បាទមែនហើយ ខ្ញុំបានជួបគាត់នៅនឹងផ្លូវខាងមុខនេះ » jhopeនិយាយទាំងមើលមុខTae
« ចឹងទេអី មីងខំតែបារម្ភ ថាប្រុសធំធ្វើបាបអីកូន » លោកស្រីjoen
« ចឹងក៏អស់អីហើយ អរក្មួយជាកូនអ្នកណា ហើយឈ្មោះអីដែលមើលទៅមុខដូចស្រដៀងៗ » លោកjoen
« បាទខ្ញុំគឺjhope ខ្ញុំជាកូនប្រុសលោកJungសម្តីadmin (មិនមែនJungkook ទេកុំច្រឡំ🤣) jhope
« អរ ពូស្គាល់ហើយ ពូធ្លាប់តែលឺលោកjungនិយាយថាមានកូនប្រុសម្នាក់គេទៅរៀននៅបរទេស តែមិននឹកស្មានថាបានជួបក្មួយនៅទីនេះសោះ » លោកjoen
«បាទ ខ្ញុំក៏ទើបនឹងមកដែរបាទ » jhope
«អ៊ឺចឹងទេ អីចឹងឪស្សាហ៍មកលេងផ្ទះពូឪ្យបានច្រើនមកណា ផ្ទះពូស្វាគមន៍ជានិ្ចច» លោកjoen
«មែនហើយ ស្វាគមន៍ជានិច្ចណាក្មួយ » លោកស្រីjoen
«បាទ ......! » jhope ពួកគេចេះតែនិយាយគ្នាជាហូរហែរ ប៉ុន្តែTaeវិញភ្នែកគាត់ងាកមកមើលjungដែលឈរនៅក្បែរឡាន មិនទាន់ចូលផ្ទះនោះទេ ។Taeខ្លាចថាjungនឹងចង់ធ្វើអីគាត់ទៀត jungក៏មើលមកTaeដោយមិនព្រិចដូចគ្នា ។ និយាយគ្នាបានមួយសន្ទុះ លោកស្រីjoenក៏បានស្រែកហៅJungឪ្យមកគិតគាត់
«ប្រុសធំ ឆាប់មកនេះមកកូន » លោកស្រីjoen និយាយដោយបក់ដៃហៅ jungគេមិនជំទាស់នឹងម៉ាក់គេឡើយក៏ដើរមកយ៉ាងសង្ហា ហើយក៏ឈរនៅជិតTae ធ្វើឪ្យTaeអោនមុខចុះ យ៉ាងលឿន មើលទៅTaeគាត់ពិតជាខ្លាចjungខ្លាំងណាស់។ jhopeឃើញTaeមានអាការះដូចជាភ័យរឿងអីតែគាត់បានត្រឹមតែគិត
« ឆាប់ស្គាល់គ្នាទៅប្រុសធំ » លោកjoen
«សួស្តី ខ្ញុំjhope រីករាយណាស់ដែលបានជួបលោក » jhopeនិយាយទាំងយកដៃទៅចង់ចាប់ដៃjungតែjungគាត់មិនបានចាប់នោះទេ គាត់គ្រាន់តែនិយាយពាក្យថា
«សួស្តី ខ្ញុំJungkook » jungនិយាយទាំងមិនមើលមុខហើយjhopeក៏ដកដៃមកវិញ ដោយញញឹមតិចៗ ហើយjungក៏ងាកមកមើលTaeម្តងទៀតហើយក៏ដើរឡើងទៅខាងលើផ្ទះបាត់ ។
« ប្រុសធំ ប្រុសធំ ......» លោកស្រីJoenក៏ងាកមើលសុំទោសjhope
«មិនអីទេបាទ អ៊ឺចឹងខ្ញុំសុំលាទៅវិញសិនហើយ វាយប់ណាស់ហើយខ្ញុំខ្លាចប៉ាម៉ាក់ខ្ញុំគាត់បារម្ភ » jhope
« អរគុណម្តងទៀតបាទ លោកទៅវិញ បើកឡានប្រយ័ត្នប្រយែងផង » Tae
«មែនហើយ បើក្មួយចង់មកទៀត មីងស្វាគមន៏រហូតណា » លោកស្រីjoen
«មែនហើយ ......!» លោកjoen
«បាទ ខ្ញុំនឹងមកឪ្យលោកtaeនឹងអ្នកមីងលោកពូធុញទ្រាន់តែម្តង » និយាយដោយញញឹម រួចក៏បើកឡានចេញទៅ ។លោកប្រុសលោកស្រីក៏នាំTaeដើរចូលក្នុងផ្ទះ។
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Action~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022