ថ្ងៃបន្ទាប់ *ឡានដ៏ទំនើបមួយពណ៍សបានបើកឈប់នៅខាងមុខទ្វាផ្ទះ។ ដោយកំផ្លេរយ៉ាងលឺ
«ទឺត ទឺត .......» សំលេងកំផ្លេរឡាន ធ្វើឪ្យពូBolមិនចាំយូរក៏រត់ទៅបើក ។ ឪ្យឡានបានចូលមកដល់ខាងមុខផ្ទះតែម្តង។ Jhopeបានចេញពីក្នុងឡានដោយពាក់វ៉ែនតាពណ៍ខ្មៅរួមទាំងសម្លៀកបំពាក់អាវសខោខ្មៅមើលទៅសង្ហាខ្លាំងណាស់ ។ គាត់ព្យាយាមរកមើលម្ចាស់ផ្ទះ អ៊ំJinគាត់ក៏បានមកទទួលរាក់ទាក់jhope
- ជំរាបសួរ លោកjhope - អ៊ំJin
-បាទ ជំរាបសួរលោកអ៊ំ » jhope គាត់តបមកវិញដោយស្នាមញញឹមហើយគាត់ក៏រកមើលអ្នកផ្សេងទៀត
« អ៊ំតើTaehyung គាត់នៅផ្ទះទេ » Jhope
« ចា៎គាត់នៅតើ សូមអញ្ជើញចូលទៅខាងក្នុងសិនមក ចាំខ្ញុំទៅតាមគាត់មកចា៎ » អ៊ំJin
« បាទ ....» គាត់ក៏ដើរឡើងមកអង្គុយនៅសាឡុងបន្ទប់ទទួលភ្ងៀវ ក៏មានអ្នកបំរើយកទឹកមកឪ្យ
« សូមអញ្ជើញចា៎ » អ្នកបំរើ
« បាទ អរគុណហើយ » jhope គាត់ក៏លើកទឹកផឹកយ៉ាងញញឹម
Jrim នាងចេញពីបន្ទប់ ក៏ប្រទះឃើញjhopeអង្គុយនៅសាឡុង ដូចកំពុងរង់ចាំនរណាចឹង ។
« គេជានរណា ហេតុអីមកពីព្រឹកបែបនេះ » នាងឈរឆ្ងល់តែម្នាក់ឯង
មួយស្ទុះក្រោយមក ក៏ឃើញTaeដើរមកតែម្តង នាងឃើញហើយក៏អស់សំណើច
« លោកមកចាំខ្ញុំយូរហើយមែនទេ » Taehyung
« អត់ទេ វាមិនយូរទេបាទ » jhopeគាត់ក្រោកមកស្វាគមន៍
« អញ្ជើញអង្គុយវិញចុះ លោកសុខសប្បាយទេ » Tae
« ខ្ញុំធម្មតាទេ ចុះលោកវិញ » Jhope និយាយដោយមើលមកTae
-« ខ្ញុំក៏ដូចគ្នា » Tae
« ថ្ងៃនេះ អត់ឃើញលោកពូអ្នកមីង » jhope សួរ
« គាត់ទៅអាមេរិក បានមួយសប្តាហ៍ហើយ គាត់ទៅធ្វើធុរះរយះពេលមួយខែពេញ » Tae
« អរចឹងទេ ចុះលោកJungkook វិញ » Jhope ធ្វើឪ្យTaeទម្លាក់ទឹកមុខចុះ
« ប្រហែលគាត់មិនទាន់ភ្ងាក់ទេ » Taeនិយាយមុខស្រពោន
« ថ្ងៃនេះលោកទំនេរមែនទេ » Jhope សួរដោយសារនេះជាថ្ងៃអាទិត្យចឹងជាថ្ងៃសម្រាក
« មែនហើយ ខ្ញុំទំនេរថ្ងៃនេះ » Taeដោយញញឹមតិចហើយងាកមកខាងលើជណ្តើរក៏ឃើញថាjrimនាងបានចុះមកដោយសម្លៀកបំពាក់រញ៉េរញ៉ៃ ហើយនាងក៏ងាកមកញញឹមចុងមាត់ដាក់Taehyung រួចក៏ដើរចូលបន្ទប់បាត់ Taeពេលនេះកាន់តែយល់ច្រឡំកាន់តែខ្លាំងហើយ។
« តើនាងជានរណាទៅ ?ហេតុអីនាងនៅទីនេះ » Jhope សួរដោយឆ្ងល់
« នាងជាមិត្តរបស់បងJungkook » Tae
« អរ លោកមិនអីទេមែនទេ » jhope សួរដោយឃើញមុខរបស់Tae មិនសូវសប្បាយចិត្ត
« គ្មានអីទេ ចុះលោកថាទៅទីណាឆាប់ទៅ ខ្ញុំចង់ទៅណាស់ » Taeដោយក្រោកពីការអង្គុយ ។ ខណះនោះJung ក៏ចុះមកល្មម គាត់បានឃើញTaeនឹងjhope កំពុងតែរៀបខ្លួនចង់ចេញទៅខាងក្រៅ គាត់ក៏ប្រញាប់ទៅឃាត់Tae ដោយបានចាប់ដៃរបស់Taeយ៉ាងជាប់
« ចង់ទៅណា ? » jungបានសួរTaeខណះTaeក៏ងាកមក
« លែងខ្ញុំទៅ » Taeក៏ក្រឡាក់ដៃJungkook ចេញហើយក៏ដើរទៅមុខ
« អត់លឺខ្ញុំសួរទេអី ថាអ្នកទាំងពីទៅណា » jungស្រែកលាន់លឺពេញបន្ទប់ទទួលភ្លៀវ ធ្វើឪ្យjrim នាងចេញមកខាងក្រៅ
« មានរឿងអីបងjung » នាងក៏អោបដៃJungkook ធ្វើឪ្យTaeឃើញ ហើយក៏មើលមុខJungkook
« វាជារឿងរបស់ខ្ញុំ ខ្ញុំចង់ទៅណាមកណាក៏ជាសិទ្ធរបស់ខ្ញុំ គ្មានពាក់ព័ន្ធនឹងបងទេ » Taeដោយចង់ទឹកភ្នែកបន្តិច
« លោកJungkook ពួកខ្ញុំសុំទៅសិនហើយ » jhope
« យើងមិនឪ្យឯងទៅទេKim Taehyung ! » jungតប នេះជាលើកទីមួយហើយដែលJungkook ហៅTaeថាKim Taehyung
« មកនេះ » គាត់បានចាប់ដៃTaeអូសគាត់ទៅខាងលើយ៉ាងលឿន ធ្វើឪ្យjhope and jrim ពួកគេងឿងឆ្ងល់
« តើមានរឿងអី » jhope សួរដោយរត់ឡើងទៅតាមពួកគេទាំងពីរ ។Jungkook ក៏បាននាំTaeមកដល់ក្នុងបន្ទប់រួចក៏បិតទ្វាចាក់សោរជាប់ រួចក៏នាំTaeទៅកន្លែងគេង
« លែងខ្ញុំទៅ ខ្ញុំឈឺណាស់ » Taeចាប់ផ្តើមអង្វរទាំងហូរទឹកភ្នែក Jungkook គាត់ក៏រុញTaeខ្ទប់នឹងពូក រួចគាត់ក៏ឡើងពីលើខ្លួនTae
« ឯងចង់យកអាម្នាក់នោះមកបញ្ឈឺយើងមែនទេ » Jungkook និយាយដោយអោនមកថើបមាត់របស់Tae ធ្វើឪ្យTaeព្យាយាមរើចេញពីមាត់គាត់ហើយគាត់បាននិយាយថា
« បងនៅមិនចេះឆ្អែតទេមែនទេបងជាមនុស្សលោភកាមប្រាដកណាស់ » Taeនិយាយដោយហូរទឹកភ្នែក
« ឯងនិយាយអី » Jungkook សួរខណះគាត់ដក់មាត់ចេញពីមាត់របស់Tae រួចក៏ថើបត្រង់ក៏វិញយ៉ាងសើបស្រាល Taeគាត់ពិតជាទ្រាំនឹងទង្វើរបស់Jungkook ទៀតហើយគាត់ក៏និយាយចេញមក
« ខ្ញុំខ្ពើមខ្លួនបងណាស់Jung » Taeនិយាយធ្វើឪ្យJungkook ផ្អាកសកម្មភាពភ្លាមៗ ហើយក៏ងើបមកមើលមុខTae ដែលកំពុងទឹកភ្នែកហូរនៅលើថ្ពាល់
« និយាយថាម៉េច ? ឯងនិយាយថា......? » Jungkook
« លែងខ្ញុំទៅ លែងខ្ញុំពីការធ្វើទារុណកម្មនេះទៅ បើបងមិនច្បាស់លាស់បែបនេះ ខ្ញុំក៏ត្រូវការក្តីសុខខ្លួនឯងដែល » Taeដោយបិតភ្នែក
« ហេតុអីឯងនិយាយបែបនេះ » Jungនិយាយដោយទឹកមុខងឿងឆ្ងល់និងសម្តីTaeនិយាយ
« ឯងស្អប់យើងមែនទេ ឯងនិយាយថាឯង .......» jungនិយាយ ដោយមានអ្នករំខាននៅខាងក្រៅបន្ទប់គោះទ្វាយ៉ាងខ្លាំង
« លោកJungkook បើកទ្វាទៅ » jhope ស្រែកនៅខាងក្រៅ
« បងJung បើកទ្វាទៅ » jrim
« ឬក៏ឯងស្រលាញ់អាម្នាក់នឹង » Jungនិយាយដោយទឹកមុខស្រពោនបន្តិចម្តងៗ
« មែនហើយ ...... ខ្ញុំស្រលាញ់គាត់ ហើយគាត់ក៏ស្រលាញ់ខ្ញុំដែល » Tae
« ចុះរាល់ថ្ងៃឯងមិនស្រលាញ់យើងទេ ឬក៏ឯងប្រើល្បិចសងសឹងយើង » Jung និយាយដោយដកស
ដង្ហើមធំ ហើយគាត់ក៏ឡើងចេញពីTae
« ឯងទៅចុះ » jungគាត់ឪ្យTaeចេញទៅ Taeមិនចាំយូរក៏ឡើងដើរចេញទៅបើកទ្វា ក៏ឃើញថាjhope jrim នៅខាងមុខបន្ទប់Taeគាត់យំជាខ្លាំង ហើយគាត់ក៏រត់ទៅចាប់ដៃjhopeរួចរត់ចេញទៅខាងក្រៅហើយក៏ឡើងឡានបើកចេញទៅ ។ jrimនាងក៏ចូលទៅក្នុងបន្ទប់jungក៏ឃើញគាត់កំពុងតែអង្គុយនៅនឹងសាឡុងដោយទឹកមុខក្រៀមក្រំ នាងមិនដឹងធ្វើអ្វីនោះទេ នាងក៏ដើរចេញពីបន្ទប់jungវិញហើយសំដៅទៅបន្ទប់របស់នាង ។
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Action~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022