ភាគទី32🦋ក្នុងClub GII🔥🦋⚔️

337 15 1
                                    


-(បន្ទាប់ពីJungkook បានចាកចេញទៅក្រៅជាមួយនឹងស៊ូអុីនអស់រយះពេល៣ម៉ោងក្រោយមក ធ្វើឪ្យអ្នកនៅផ្ទះមិនសុខក្នុងខ្លួននោះឡើយ🥺🔥)

👐*(ម៉ោង8យប់)*🌺

-នៅក្នុងបន្ទប់គេងកម្លោះតូចដៃស្រលូនក៏ចាប់ទាញទូរស័ព្ទមកកាន់បម្រុងនឹងចង់callតាមប្តីដែលទៅជាមួយមនុស្សស្រីបាត់អស់ពីទៅបីម៉ោង...តែគិតចុះគិតឡើងក៏បិតទូរស័ព្ទវិញហើយបោះវាទៅលើគ្រែក្បែរខ្លួន...

"ហ៊ានទៅជាមួយនឹងមនុស្សស្រីផង ហើយគេថែមទាំងឌឺដាក់យើងទៀត ហឹស...ស្មានតែគេនឹងមិនចេះប្រច័ណ្ឌមែនទេ តែមកវិញដឹងគ្នាហើយចាំមើលទៅ..."អ្នកជាប្រពន្ធដែលក្នុងចិត្តក្តៅដូចបាយពុះ

"តើនាងជាអ្នកណា? បានហ៊ានមកក្រៀកដៃប្តីយើង ឬនាងជាសង្សារចាស់...អូយទេៗ..ទេ...មិនអាចទេ...ឬក៏បងJungគាត់មានសង្សារថ្មី...ហឺយនេះក៏រឹតតែអត់ហើយ...Tae...Tae...ឯងពូកែគ្រប់យ៉ាងតែអារឿងបែបនេះហេតុអីឯងមិនពូកែចឹង..ហឹយ..."រាងតូចក៏យកដៃអង្អែលក្បាលហើយក៏ដាក់ខ្លួនបម្រុងនឹងគេង...តែចិត្តនៅតែមិនសុខភ្នែកចេះតែក្រឡេកមើលម៉ោងមិនឈប់...គាត់ក៏ឡើងមកអង្គុយវិញ

"ហឺយ..."👐😭ដកដង្ហើមធំ....

✨+នៅក្នុងclubs+✨

"ខ្ញុំគិតថាខ្ញុំសុំទៅមុនហើយ ព្រោះវាយប់ជ្រៅណាស់ដែល.."រាងក្រាស់និយាយស្របពេលដាក់កែស្រាចុះ...តែក៏មានដៃដ៏ស្រស់ស្អាតមួយបានចាប់

"អត់ទេ បងកុំទាន់ទៅអីពួកយើងនៅមានរឿងជាច្រើននៅនិយាយទៀតណា"ស៊ូអុីននិយាយ

"ពិតមែនហើយ...."មិត្តសម្លាញ់របស់Jungkook ទាំងពីក៏និយាយព្រមគ្នា..

"បានហើយខ្ញុំទៅលែងរួចហើយ...ណាមួយtaeនៅចាំខ្ញុំនៅផ្ទះទៀតគេប្រហែលជាបារម្ភខ្ញុំស្លាប់ហើយ...ពួកឯងនៅបន្តចុះ"jungក៏ចុះពីកៅអីរៀបនឹងចាកចេញតែស៊ូអុីននាងនៅតែឃាត់..

"បងនៅកំដរខ្ញុំតិចទៅ បើយើងមិនទាក់ទងគ្នាវិញយើងក៏ជាមិត្តនឹងគ្នា ចឹងបងនៅកំដរមិត្តកំសត់ម្នាក់នេះបានទេ...បើបងខ្លាចអ្នកបងបារម្ភចឹងឪ្យទូរស័ព្ទបងមក ខ្ញុំនឹងCallទៅសុំគាត់ប្រហែលជាគាត់យល់......"ស៊ូអុីននាងធ្វើជាខ្លាចថាTaeបារម្ភឪ្យJungkook ទុកចិត្តក៏ព្រមឪ្យទូរស័ព្ទខ្លួនទៅនាង...

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now