ភាគបន្ទាប់....
ចូលមកដល់ភូមិគ្រឹះដ៏ធំស្កឹបស្កៃនេះ ថេហ៍ពិតជារំភើបរីករាយមែនទែន តែគាត់មិនភ្លេចនៅចង្ងល់នៅក្នុងខួរក្បាលទេ...តែពេលនោះក៏មានបុរសវ័យចំណាស់ប្រហែលអាយុ40មកបើកទ្វាឡានឪ្យ....<Jungអូនសួរបងម្តងទៀត តើនេះជាភូមិគ្រឹះរបស់អ្នកណាទៅ...!ហេតុអីក៏យើងត្រូវមកទីនេះ>ថេហ៍សួរអ្នកជាប្តីស្របពេលទ្វាឡានក៏របើក ដោយមានបុរសសង្ហាបានដើរមកដោយទឹកមុខញញឹមសំដៅមកពួកគេទាំងពីរ
<ឆាប់ចុះមក តិចទៀតអូនដឹងហើយ>Taeក៏ព្រមចុះពីខាងក្នុងឡានដោយទឹកមុនឆ្ងល់ចំណែកJungក៏ចូលមកបីMintaeមកឪ្យTaeបីវិញហើយបុរសរាងក្រាស់ក៏ដើរមកដល់ដោយរាក់ទាក់...
< អូរ...សម្លាញ់....ខានជួបគ្នាយូរហើយ>មិត្តJungម្នាក់គាត់ឈ្មោះyongyunបានមកចាប់ដៃនឹងរាក់ទាក់តាមដែលមិត្តគេធ្វើបែកគ្នាយូរ
<ដូចគ្នា ខ្ញុំនឹកពួកឯងណាស់!>jungនិយាយដោយបានអោបមិត្តគាត់
<តោះចឹងយើងឆាប់ចូលទៅខាងក្នុងទៅ នៅខាងក្រៅត្រជាក់ណាស់>Yongyun និយាយ ពួកគេក៏ដើរចូលមកខាងក្នុងដោយមកអង្គុយនៅកន្លែងទទួលភ្ងៀវ ហើយក៏មានអ្នកបំរើលើកទឹកមកឪ្យផងដែរ
<នេះជាអ្នកណា?ស្អាតដល់ហើយ ថែមទាំងមានក្មេងមកជាមួយទៀត>Yongyun បានសម្លឹងTaeដោយទឹកមុខងឿឆ្ងល់ព្រោះតែTaeស្អាតទើបធ្វើឪ្យYongyunចាប់អារម្មណ៍
<Taehyungជារបស់ប្រពន្ធខ្ញុំ នោះជាកូនប្រុសខ្ញុំគេឈ្មោះMintae ពួកយើងរៀបការយូរហើយ ស្អាតណាស់មែនទេ?តែឯងកុំសម្លឹងមើលប្រពន្ធខ្ញុំបែបនេះអី មិនល្អទេ>JungនិយាយបែបនេះដោយសារតែឃើញYongyunសម្លឹងtaeតាំងពីចូលមកឯណោះ លូវនៅតែសម្លឹងមើលទៀតដោយTaeបានយកMintaeដាក់ឪ្យគេងនៅលើសាឡុងក្បែរនេះ...
< អរឬក៏ជាបងប្អូនជីដូនមួយរបស់ឯង ដែលតែងតែថាគេគួរឪ្យស្អប់នឹងមែនទេ អូអស្ចារ្យណាស់>Yongyunនិយាយ
<ហ្អើយ...នោះវាយូរហើយណាហេតុអីឯងមករំលឹកចឹង>jungព្យាយាមហាមឃាត់កុំឪ្យYongyunមិត្តចង្រៃមាត់ដាច់និយាយតទៀត
<ឪ...យើងគ្រាន់តែឆ្ងល់ ហើយឯងរៀបការក៏អត់ប្រាប់យើងទៀត ឯងពិតជាមិត្តល្អមែនទែនJoen Jungkook យើងឪ្យមេដៃមួយ>yongyunនិយាយដោយលើកដៃធ្វើសញ្ញា...
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Acción~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022