ភាគទី10🔥ប្រច័ណ្ឌ🔥

1K 40 1
                                    

+3ថ្ងៃក្រោយមក.....

« ..... »មកដល់បន្ទប់ទទួលភ្ងៀវ Jungក៏បានដើរចុះមកដោយដៃបានកាន់កាបូបមួយ ដោយភ្នែកក្រឡេកទៅឃើញអ្នកស្រីJoen នៅខាងក្រោមកំពុងផឹកកាហ្វេ មើលកាសែតទស្សនាវដ្តីយ៉ាងជាប់ចិត្ត ។

« Good Morning អ្នកម៉ាក់» រួចក៏ដើរទៅជិតថើបថ្ងាល់អ្នកស្រីJoen
« morning កូនសម្លាញ់ » ហើយក៏ងាកទៅថើបវិញ ស្របពេលTaeក៏ចុះមក ហើយគាត់ក៏ឃើញjungនឹងអ្នកមីងកំពុងតែថើបគ្នាគាត់ក៏ញញឹមហើយដើរចុះមក ក៏ទៅជិតអ្នកមីងSay

-   Good Morning 🌞 អ្នកមីង» Taeក៏អោនគោរព
« ចា៎ កូនទាំងពីថ្ងៃនេះពិតជាអារម្មណ៍ល្អណាស់ណ៎ » អ្នកមីងJoenនិយាយ ធ្វើឪ្យTaeមើលមុខJung
- បាទអ្នកមីង- Taeនិយាយ
- អាហារពេលព្រឹករួចរាល់ហើយ លោកស្រី »អ៊ំJin
- តោះ ឯងឡើងហៅលោកម្ចាស់ចុះមក » លោកស្រីjoen ប្រាប់ទៅអ្នកបំរើsoo
- ចា៎លោកស្រី

«តោះកូន ឆាប់ទៅទទួលទានអាហារពេលព្រឹកទាំងអស់គ្នា »
« បាទម៉ាក់ » jungក៏ដើរទៅដោយTaeទៅតាមពីក្រោយ ពួកគេក៏មកដល់តុអាហារអង្គុយនៅជិតគ្នា រងចាំលោកjoenមក ។
« យ៉ាងម៉េចឯងនៅឈឺទៀតទេ » jungក្សិបតិចៗដាក់Taeធ្វើឪ្យគាត់អៀនជាខ្លាំង មុខឡើងក្រហមទៀតហើយ
« បងនិយាយអី » Tae

-មួយស្ទុះក្រោយមកគាត់ក៏ចុះមក -
« ចាំប៉ាយូរទេ » លោកjoen
-អត់អីទេបង តែបងមានការអីសំខាន់មែនទេ »លោកស្រីjoen
- ពួកយើងត្រូវមានភារកិច្ចត្រូវទៅអាមេរិកមួយខែឯណោះ »លោកjoen និយាយធ្វើឪ្យគ្រប់គ្នាមើលមកកាន់គាត់ដោយភ្ងាក់ផ្អើល

« ហេតុអីដល់ទៅមួយខែ ក្រែងបងនិយាយលើកមុនតែ២អាទិត្យទេអី »លោកjoen
« ចុះលោកប៉ា ត្រូវទៅថ្ងៃណាដែលទៅ » Jung
- គឺស្អែកនេះ ដោយសារភាគីខាងនោះគាត់នឹងមកពីប្រទេសជប៉ុននៅថ្ងៃស្អែក ទើបប៉ានឹងម៉ាក់ត្រូវទៅទទួលគេហើយក៏ឡើងទៅអាមេរិកទាំងអស់គ្នាតែម្តង » លោកjoen
« បាទ ប៉ា »
«ពេលប៉ានឹងម៉ាក់មិននៅកុំធ្វើបាបប្អូនណា ចំការប៉ាផ្ងើលើកូនៗហើយ »

« បាទ បាទ លោកពូ » Taeនិយាយដោយញញឹម ហើយjungក៏ងាកមកមើលមុខTaeដោយនិយាយថា
« ប៉ាម៉ាក់កុំបារម្ភខ្ញុំនឹងមើលថែក្មួយសំណព្វនឹងចំការរបស់ប៉ាម៉ាក់ឪ្យបាល្អ មិនឪ្យគេមានគ្រោះថ្នាក់ជាដាច់ខាត » jungនិយាយដោយមើលTae ហើយTaeក៏រាងអៀនៗបន្តិច ធ្វើឪ្យម៉ាក់ប៉ាមានការងឿងឆ្ងល់ពីរនាក់នឹងលូវៗដូចប្លែកៗ

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now