ភាគ២២💥🌻បងនឹងរៀបការ ដើម្បីអូន🌻💥

621 25 0
                                    



« លោកប៉ារកខ្ញុំមែនទេ ហើយមានការអីដែល » Jungkook ក៏ដើរមកបាំងពីមុខលោកស្រីដែលជាម្តាយ លោកJoen ក៏ងាកមកដោយទឹកមុខងឿងឆ្ងល់

«អរ...ប៉ាស្មានតែកូនចូលបន្ទប់ហើយ » លោកក៏ដើរមកជិតកូននឹងភរិយា

« ទៅនិយាយជាមួយប៉ាបន្តិច ប៉ាមានរឿងចង់និយាយ » លោកថាហើយក៏ដើរសំដៅទៅបន្ទប់ខ្លួន ហើយtaeក៏បើកទ្វាចេញមក ព្រោះគាត់បានលឺថាលោកjoenឪ្យJungទៅជួបគាត់

« ឆាប់ទៅកូន! » លោកស្រីក៏ចាប់ស្មាjungហើយងក់ក្បាល jungដម្លឹងមើលទៅរាងតូចដែលមានទឹកមុខស្រពុតស្រពោន គាត់ពិតជា ដឹងច្បាស់ណាស់ថាលោកប៉ាខ្លួនហៅខ្លួនទៅមានការអី

៚នេះជាឪកាសល្អហើយដែលjungគាត់នឹងនិយាយការពិតប្រាប់ប៉ាខ្លួន jungមិនចាំយូរក៏មកចាប់អូសដៃtaeឪ្យទៅជាមួយគាត់

« តោះមកតាមបង!» ចាប់ដៃTae

« បង....ចង់ធ្វើអីទៀតហើយ » Taeក៏ព្រមទៅជាមួយjung លោកស្រីឃើញហើយគាត់ពិតជារំភើបណាស់ ដោយសារកូនទាំងពីរពួកគេមិនខ្លាចនឹងប្រឈមមុខ នឹងរឿងនេះ គាត់ញញឹមរួចដើរទៅតាម

« Jung.....! បង ហេតុអីក៏ខ្ញុំត្រូវទៅដែល » taeសួរដោយដើរតាមjung ព្រោះតែjungចាប់ដៃគាត់

« នេះជាឪកាសល្អ ដែលយើងត្រូវនិយាយការពិត » jungក៏បើកទ្វាចូលមកខាងក្នុង ជាមួយTaehyung លោកjoenក៏ងាកមកឃើញថាjungបានកាន់ដៃTaehyung មក

« អរ.....!គឺថាប៉ាហៅតែប្រុសធំទេ...តែហេតុអីបានប្រុសតូចមកដែល » លោកjoen សម្លឹងមុខTaeហើយTaeក៏អោនមុខចុះ មិនហ៊ានសូប្បីតែហើបមាត់ គាត់ក៏យកដៃទៅបាំងពោះរបស់គាត់មិនឪ្យលោកjoenចាប់បាន jungមើលtaeហើយក៏ងាកមកនិយាយវិញ

« ប៉ា....ចង់និយាយអ្វីក៏ឆាប់និយាយមក .....!ហើយខ្ញុំក៏មានរឿងចង់និយាយប្រាប់ប៉ាដែល » នៅតែកាន់ដៃរាងតូចជាប់មិនលែង

« កូនស្អែកនេះត្រូវទៅ រើសឈុតរៀបការជាមួយនឹងមីណា នាងបានណាត់នៅថ្ងៃស្អែក » TaeមើលមកJung

« ហេតុអី! ប៉ាខ្ញុំមិនចង់រៀបការនោះទេ ហើយខ្ញុំក៏មិនបានស្រលាញ់នាងដែល នេះខ្ញុំបានប្រាប់
ប៉ាជាច្រើនដងហើយ » jungប្រកែកដាច់អាហឹងការ

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now