ភាគទី11~ឬក៏គាត់ស្រលាញ់នាង~

859 39 0
                                    


      « ....... » Jungក៏មិនចាំយូរក៏ទៅចាប់អោបចង្កេះTaeជាប់ធ្វើឪ្យTaeរើមិនរួចហើយមុខរបស់គាត់ក៏ដាក់នៅលើស្មាTae

« ម៉េចឯងប្រច័ណ្ឌយើងមែនទេ » jungនិយាយដោយអោនថើបករបស់taeភ្លាមៗតែម្តង ធ្វើឪ្យTaeងាកកចេញពីការថើបរបស់jung! ហើយក៏យកដៃទៅចាប់ដៃក៏មាំរបស់jungចេញពីចង្កេះរបស់គាត់ហើយក៏ងាកមកនិយាយ

« នរណាប្រច័ណ្ឌ គ្មានទេ » Taeនិយាយដោយលាក់លាម Jungkook គាត់ដឹងច្បាស់ណាស់ថាTaeកំពុងតែប្រច័ណ្ឌខ្លួន។
« ចឹងបើឯងមិនបានប្រច័ណ្ឌ ក៏មិនអីដែលចឹងយើងទៅសិនហើយ » Jungក៏ចង់ដើរចេញទៅ ដើម្បីឪ្យTaeឃាត់គាត់ប៉ុន្តែអ្វីដែលគាត់កំពុងគិតនោះវាផ្ទុយស្រឡះ Taeគឺគាត់មិនបានឃាត់ឡើយ គាត់ថែមទាំង

« បើចង់ចេញក៏ចេញទៅ ក្រែងតិចសង្សារចាស់ចាំមិនឃើញទៅរក » Taeហើយក៏ដើរទៅបន្ទប់ទឹកបាត់ ទុកឪ្យjungនៅឈរញញឹមម្នាក់ឯង ហើយគិតក្នុងចិត្តថា
« ប្រច័ណ្ឌច្បាស់ណាស់ » និយាយក្នុងចិត្ត
«ចឹងខ្ញុំទៅរកនាងសិនហើយ » jungស្រែកប្រាប់ពីខាងក្រៅបន្ទប់ទឹកមក ធ្វើឪ្យTaeពិបាកចិត្តគិតត្រូវអត់ទេ ដែលឪ្យគាត់ទៅរកនាង
« ក្រញ៉ៃខួរអស់ហើយយើង » Taeក៏យកដៃញីសក់ក្បាល ហើយក៏ក្បង់ទឹកលុបមុខចេញ

          មួយស្ទុះក្រោយមក Taeក៏មិនបានលឺសំលេងអ្វីឡើយ
ប្រហែលជាjungចេញទៅបាត់ហើយ គោលគំនិតគាត់ចង់ទៅតាមមើលjungថាមានអ្វីជាមួយនាងសង្សារចាស់នោះ។ គាត់ក៏បើកទ្វាបន្ទប់ទឹកចេញមកខាងក្រៅ អើតមើលជុំវិញខ្លួន
« គេទៅមែន.......ហឺយើងហេតុអីមិនឃាត់គាត់ទៅ » Taeនិយាយតិច ហើយក៏ដើរចេញមកខាងក្រៅ សំដៅទៅបន្ទប់គេងតែម្តង ពេលចូលដល់បន្ទប់គេងTaeក៏ភ្ងាក់

« ហឺយ .......» taeស្រែក
« យ៉ាងម៉េច ឆាប់មកប្រពន្ធមកចាំយូរហើយ ហេតុអីអូនចូលបន្ទប់ទឹកយូរយ៉ាងនេះ » jungនិយាយដោយខ្លួននៅដាក់ខ្លួនដេកនៅលើគ្រែដោយដៃបានទះពូកដើម្បីឪ្យTaeមកជិតគាត់ ។
« ហេតុអីបង .......ក្រែងបងថា..,,,.,,,» Taeនិយាយដោយភ័យបន្តិចអរបន្តិច

« ឆាប់មក បងចាំយូរហើយ » jungនិយាយទះពូកម្តងទៀត Taeគាត់ពេលនេះធ្វើខ្លួនមិនត្រូវទេ ចិត្តមួយមិនហ៊ានចិត្តមួយទៀតប្រាប់ឪ្យទៅ

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now