៚នៅតុអាហារដដែល Jungkook គាត់រៀបចំខ្លួនរួចរាល់សម្រាប់ការនិយាយការពិតប្រាប់ទៅប៉ាម៉ាក់របស់ខ្លួន ។ Taeសម្លឹងមើលមុខJung ដោយភិតភ័យជាខ្លាំងថា បើJungkook ប្រាប់រឿងនោះតើនឹងមានអ្វីកើតឡើងទៅ ។ ពេលនេះTaeគាត់ពិតជាភ័យញ័រសប់ប្រាណហើយ ។«ពួកកូនមានអី ក៏ឆាប់និយាយមក.....!!!! » លោកjoen និយាយដោយកាន់ស្លាបព្រាបំរុងនឹងរៀបពិសារអាហារ
« Jungkook.....បងប្រាកដហើយមែនទេ ? » Taeសួរដោយសំលេងញ័រតិចៗនៅក្បែរត្រចៀកJungkook មិនចាំយូរJungkook ក៏ចាប់ដៃTaeហើយក្រោកឡើងចេញពីកៅអី
« លោកប៉ា....ខ្ញុំសុំនិយាយជាមួយលោកប៉ាតែពីនាក់តទប់បានទេ ? »
« ហេតុអីនិយាយនៅទីនេះមិនបាន....កូនមានអីសំខាន់មែនទេ ?» លោកjoen និយាយបណ្តើរទំពាបាយបណ្តើរ ដោយងាកមករកីណាហើយញញឹមមកកាន់នាង ។ Jung សម្លឹងមើលទៅមីណា ដោយទឹកមុខមិនសប្បាយចិត្តនោះទេ
« លោកពូចឹងខ្ញុំសុំចេញទៅចំការសិនហើយ Jimin គាត់បានខលមកខ្ញុំថាមានរឿងត្រូវដោះស្រាយ ចឹងខ្ញុំទៅមុនហើយ » Tae និយាយបែបនេះក៏ព្រោះតែគាត់មិនចង់ឪ្យលោកjoen មានការឈ្លោះប្រកែកគ្នានៃរឿងរបស់គាត់នឹងJungkook គាត់គឺធ្វើវាដោយបង្ខំJimin មិនបានខលមកគាត់នោះទេ ។ Jungkook សម្លឹងមុខទេដោយងឿងឆ្ងល់ គាត់ដឹងច្បាស់ណាស់ថាtaeកុហស taeក៏ដើរចេញពីកៅអី រួចអោនគោរពពូមីង ហើយក៏ងាកមើលមុខJungkook ដោយគាត់ក្រវីក្បាលមិនឪ្យJung និយាយនោះទេ
« ឪ....កូនមិនទាន់ញ្ញាំអាហារទេ ប្រញាប់យ៉ាងនេះហ៎ » លោកស្រីjoen បារម្ភ« មិនអីទេអ្នកមីងចាំខ្ញុំទៅញ្ញាំនៅចំការក៏បាន » រួចក៏ចាកចេញទៅ Jungkook ក៏ចង់រត់មកតាមតែក៏ត្រូវផ្អាកវិញ ដោយសារតែមីណានាងបានហៅ
« បងJungkook ទៅណា មិនញ្ញាំអាហារសិនទេ ត្រជាក់អស់ហើយ តិចអង់ឆ្ងាញ់ » នាងញញឹមមកកាន់Jungkook
« មែនហើយ កូនមិនទាន់ប្រាប់ប៉ាទេ ថាកូនចង់និយាយអី ? »លោកjoenសម្លឹងមុខកូនដោយងក់ក្បាល លោកស្រីjoen គាត់ដឹងច្បាស់ណាស់ថាកូនខ្លួនមានរឿងលាក់បាំងនឹងគាត់ តែគាត់ចង់ឪ្យកូននិយាយចេញពីមាត់របស់គេ
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Action~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022