ភាគ២៦ « រលឹកមេរៀនចាស់🔞»

929 30 0
                                    

                     *5ឆ្នាំកន្លងផុតទៅ*
                (កាត់ទៅឆាប់នឹងចប់)

៚លោកJoen បានយល់ព្រមឪ្យJungkook ហើយនឹងTaeស្រលាញ់គ្នា ហើយពួកគេក៏បានរៀបការនឹងគ្នា ដោយTaeសម្រាលកូនបានមួយខែ ៕ Taekookបានរស់នៅបែកចេញពីគ្រួសារ ដោយមកនៅឯCondo បីអ្នកប៉ាម៉ាក់នឹងកូនព្រមទាំងអ្នកបំរើនឹងអ្នកមើលកូនម្នាក់ទៀត ។

៚នៅក្នុងបន្ទប់យ៉ាងស្ងប់ស្ងាត់ ពោពេញទៅដោយក្លិនក្រអូបសាយទឹកអប់កូនក្មេង ក្រឡេកមកមើលខាងឆ្វេងដៃTaeកំពុងតែនិទានរឿងឪ្យកូនប្រុសតូចខ្លួនស្តាប់ យ៉ាងជាប់ចិត្តដែលធ្វើឪ្យកូនតូចបានគេងលក់តាំងពីពេលណាក៏មិនដឹង ។

« Mintae....Mintaeកូនគេងហើយមែនទេ » Mintaeគឺជាឈ្មោះកូនប្រុសរបស់Taekook ដែលគេមានអាយុ5ឆ្នាំហើយ Taeក៏ងើបខ្លួនបន្តិចមុននឹងមើលមុខកូនដែលគួរឪ្យស្រលាញ់ដែលកំពុងតែគេងនៅលើទ្រូងម្តាយ

« គេងហើយ » Taeក៏បានងើបឡើងតិចៗ ហើយដាក់Mintaeឪ្យគេងនៅលើគ្រែ រួចក៏យកភួយនៅក្បែរនឹងដណ្តប់

«GOOD NIGHTS BABY » ថាហើយក៏ក៏ថើបថ្ងាសកូនបន្តិចហើយដើរទៅបិតភ្លើងបន្ទប់រួចក៏បើកទ្វាចេញទៅខាងក្រៅគឺទៅបន្ទប់ខ្លួន

៚មកដល់មុខបន្ទប់ Taeក៏បានបើកទ្វាដើម្បីចូលមកខាងក្នុង រួចក៏បិតវិញថ្នមៗ ហើយក៏ងាកថាមកគេង តែក៏ត្រូវភ្ងាក់ដោយមានដៃមករុំចង្កេះទាំងសងខាង ហើយបបូរមាត់ក៏មកថើបគ្រេបរកក្លិនក្បែរត្រចៀកនិងកទៀត
« ហ្អើយ....!បងធ្វើអីនឹង »
«Mintaeគេងហើយមែនទេ »

« មែនហើយ! តែបងមិនទៅគេងទេ » Taeក៏ប្រលេះដៃជាប្តីចេញ ហើយងាកមករកអ្នកជាប្តី

« អត់ទេ....! »
« ហេតុអី ??»

« បងនៅចាំអូនមកគេងជាមួយនឹងហើយ »Jungkook មិនចាំយូរក៏យកដៃមកអោបចង្កេះTaeម្តងទៀតហើយមាត់ក៏មិនទុកឪ្យនៅទំនេរដែលក៏ឆ្លៀតទៅថើបមាត់Taeគ្រេបយករសជាតិ (ដូចជាចង់ធ្វើអីនឹង)

«ទេJungយប់ជ្រៅហើយ ពួកយើងសម្រាកទៅ អូនមិនចង់ទេ អូន....អូនហត់ពេញមួយថ្ងៃហើយ » Jungkook លឺបែបនេះភ្លាមក៏មានអារម្មណ៍ថារៀងរអៀសខ្លួនដែល ថាធ្វើឪ្យប្រពន្ធមានអារម្មណ៍ល្អ ប៉ុន្តែTaeបែបជាបដិសេដខ្លួនទៅវិញ Jungkook ក៏លែងដៃចេញពីចង្កេះTaeមួយៗដោយក្តីអស់សង្ឃឹម ធ្វើមុខបែបកំសត់

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now