(សួស្តីអ្នកអាន!! Adminត្រឡប់មកវិញហើយ adminបាត់យូរ ប្រហែលជាអ្នកអានរត់ចោលអស់ហើយមើល😭🔥💜)
៚ឡានក៏មកដល់ខាងមុខមន្ទីរពេទ្យ នៅក្នុងបន្ទប់ពិនិត្យ ដុកទ័របានពិនិត្យមើលកូននៅក្នុងផ្ទៃយ៉ាងយកចិត្តទុកដាក់ ហើយមើលទៅអ្នកម៉ាក់វិញមានទឹកមុខស្រពោនដូចជាកំពុងតែគិតរឿងអីចឹង។ លោកគ្រូពេទ្យក៏ពិនិត្យរួចរាល់
« កូនមើលទៅរឹងមាំល្អណាស់.....តែអ្នកម៉ាក់វិញមើលទៅមិនសូវជាសប្បាយចិត្តសោះមានរឿងត្រូវគិតច្រើនមែនទេ....!» ដុកទ័របានក្រោកពីកៅអីTaeក៏ងាកមករកដុកទ័រ
« អត់ទេ...គ្មានអីទេលោកដុកទ័រ...បើអូនមានសុខភាពល្អហើយខ្ញុំក៏សប្បាយចិត្តដែល » ញញឹមបន្លប់
« ចឹងក៏ល្អដែល...កុំពិបាកចិត្តច្រើនពេកអី...បើអ្នកម៉ាក់ពិបាកចិត្តច្រើន កូនក៏វាទៅតាមនឹង » ដុកទ័រនិយាយលើកទឹកចិត្ត
«បាទ...អរគុណហើយលោកដុកទ័រ» ថាហើយTaeក៏ក្រោកពីគ្រែដើរមកអង្គុយនៅកៅអីរង់ចាំ
« ថ្ងៃនេះលោកប៉ាជូនមកមែនទេ...អាចឪ្យគាត់ចូលមកស្តាប់ការណែនាំបន្តិច » រកមើលទៅមាត់ទ្វា Taeក៏និយាយ
« បាទ..អត់ទេ ថ្ងៃនេះគាត់រវល់ការងារទើបមិនបានជូនមក...គឺអ្នកមីងខ្ញុំគាត់ជូនមកទេ»
«អរ...ចឹងទេ...ប៉ុន្តែលើកក្រោយ...ឪ្យគាត់មកផងណា?លោកប៉ាគួរតែនាំអ្នកម៉ាក់មកទើបវាកក់ក្តៅ ណាមួយក៏ជិតគ្រប់ខែទៀត.. » Taeក៏ងក់ក្បាលហើយញញឹម តាមសម្តីគ្រូពេទ្យ ។
« បាទលោកដុកទ័រ ចឹងសូមជំរាបលាសិនហើយ » Tae ថាហើយក៏ក្រោកដើរចេញទៅ
*កាត់មកដល់Jungkookវិញ គាត់បានមកដល់ហាងសម្លៀកបំពាក់ដើម្បីលឈុតរៀបការ ។ មីណានាងក៏បានឃើញJungkookមកនាងក៏ប្រញាប់រត់មកទទួលដោយសប្បាយចិត្តជាខ្លាំង
« Jungkook នៅទីនេះ...តោះឆាប់ទៅលឈុតរៀបការទៅ...លោកប៉ាខ្ញុំនៅរង់ចាំខាងក្នុង.... » នាងក៏ចាប់ក្រៀកដៃJungkook ចូលទៅខាងក្នុង
« សម្រេចទៅតាមនឹងចុះ...» លោកហូនិយាយជាមួយបុគ្គលិក
«ចា៎លោក» បុគ្គលិកការងារ
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Action~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022