ភាគ១៦ 💐✨បងត្រូវតែរៀបការមែនទេ✨💐

679 31 0
                                    

jungនិងTaeនីលើកោះនេះអស់ជាច្រើនថ្ងៃ ដោយពួកគេទាំងពីរឈប់ខឹងគ្នា។ ហើយក៏ថានឹងត្រឡប់មកផ្ទះវិញ
« Tae....រួចរាល់ហើយឬនៅ.....»Jungស្រែកហៅTaeពីកាណូតមកផ្ទះ
« រួចហើយ ហេតុអីបងប្រញាប់បែបនេះ » Taeនិយាយដោយរត់មក
« ក្រែងមក មិនយកអីមកទេ ហេតុអីក៏ទៅវិញយកទៅច្រើនយ៉ាងនេះ » JungសួរដោយឃើញថាTaeកាន់កាបូប
« នេះសិទ្ធសឹងតែជារបស់អនុស្សារីយ៍ដែលពួកយើងបានធ្វើវា អូនមិនចង់ទុកវានៅទីនេះទេ ក៏យកវាទៅជាមួយ» Taeនិយាយដោយដាក់កាបូបនៅលើកាណូត
«ឡើងមក »Jungក៏ហុចដៃឪ្យTaeចាប់ Taeមិនចាំយូរក៏ចាប់ដៃjungហើយឡើងកាណូត
«ចេញដំណើរ.....»Taeស្រែក jungក៏បើកកាណូតចេញទៅ។

+មួយសប្តាហ៍ក្រោយមក

<........>លោកJoen និងលោកស្រីJoen ក៏បានត្រឡប់មកពីបរទេសវិញ ។ ដោយមានកូនពីរពីមកចាំទទួលនៅប្រលានពួកគេនៅអង្គុយចាំដោយទឹកមុខសប្បាយរីករាយ ។ JungមើលទៅTaeឃើញគាត់ពិតជាសប្បាយចិត្តណាស់ ដល់ថ្នាក់ញញឹមគ្មានបិតមាត់សោះ ។
« យ៉ាងម៉េចសប្បាយចិត្តខ្លាំងដល់ថ្នាក់នេះមែនទេ » JungសួរTaeក៏ឈប់ញញឹមហើយងាកមកនិយាយវិញ
« ចុះបងមិនសប្បាយចិត្តទេមែនទេលោកពូអ្នកមីងត្រឡប់មកវិញ» Taeដោយឆ្ងល់ព្រោះJungមើលទៅដូចមិនសប្បាយចិត្តសោះ
« អរសប្បាយតើ តែមិនដល់ថ្នាក់ដូចឯង » Jungនិយាយដោយសើច
« យ៉ាងម៉េចនឹង» TaeមើលមុខJung
« បានហើយ......» jungក៏ចាប់បង្វិលមុខTaeកុំឪ្យមើលគាត់។ តាមពិតJungមិនសប្បាយចិត្តដោតសារតែប៉ារបស់គាត់នឹងឪ្យគាត់រៀបការនឹងមនុស្សស្រី ពេលគាត់ត្រឡប់មកពីបេទេសវិញ ។

<ទីបំផុតពួកគាត់ក៏មកដល់ Taeឃើញពួកគាត់ក៏រត់មកទទួលព្រមទាំងJungផងដែល >
« ហូ....ប្រុសតូច..... » លោកស្រីjoen
« អ្នកមីង.....ខ្ញុំនឹកលោកពូអ្នកមីងណាស់ » Taeនិយាយដោយអោបអ្នកទាំងពីរ
«ប្រុសធំ....»លោកjoen ហៅJung ក៏ដើរមកអោបជុំគ្នា ។

+កាត់មកដល់ផ្ទះ
លោកjoen ក៏បានឪ្យអ្នកបំរើមកហៅJungមកជួបគាត់បន្តិច។
« ទៅហៅប្រុសធំមក.....» លោកjoen
« ចា៎ លោកម្ចាស់ » នាវក៏ដើរទៅហើយTaeក៏មកដល់ល្មម ឃើញលោកពូខ្លួននៅអង្គុយលើសាឡុង
«ជំរាបសួរ....លោកពូ......» Taeមើលអ្នកបំរើដែលរត់ចេញទៅ
« អរប្រុសតូច.....មកអង្គុយទីនេះមក....» លោកjoen
« តើលោកពូឪ្យគេហៅបងJung មានការអីមែនទេ ... » Taeសួរដោយងឿងឆ្ងល់
«អរ.... ពូចង់និយាយរឿងរៀបការរបស់គេ..... និយាយចឹងកូនដឹងទេថាJung មានសង្សារហើយឬនៅ ពូមិនដែលឃើញគេយកមនុស្សស្រីណាមកផ្ទះសោះ ទើបពូមានគំរោងចង់ចាប់គូឪ្យ ព្រោះប្រុសធំអាយុក៏រាងច្រើនដែលហើយ.....ណាមួយពូចង់ពរចៅផង...» លោកjoen សួរTaeហើយTaeគាត់មើលទៅមិនសប្បាយចិត្តប៉ុន្មាននោះទេ
« អរ....ខ្ញុំមិនដែលបានឃើញគាត់មានអ្នកណាឡើយ » Taeនិយាយញញឹមដោយបង្ខំ
« ហើយចុះកូនវិញ មានសង្សារនឹងគេហើយឬនៅ ពូឃើញកូនខំធ្វើការងារណាស់ ឆាប់រកសង្សារមួយមក កុំនៅយូរពេក » លោកjoen និយាយស្របពេលលោកស្រីjoen ក៏មកដល់
«យ៉ាងម៉េចពូក្មួយដូចនិយាយរឿងអី បានមើលទៅសប្បាយយ៉ាងនេះ » លោកស្រីJoen
« ជំរាបសួរអ្នកមីង » Taeអោនបន្តិច
« ចា៎....ប្រុសតូចរបស់មីង » លោកស្រីjoen ក៏ទៅថើបថ្ងាសTae
« បងគ្រាន់តែនិយាយរឿងថាតើប្រុសតូចមានម្ចាស់ចិត្តហើយឬនៅ នឹងណាបងមើលប្រុសតូចនឹងប្រុសធំដូចមិនចាប់អារម្មណ៍រឿងស្រីសោះ » លោកjoen និយាយដែលធ្វើឪ្យលោកស្រីjoen មើលមុខTaeដោយបារម្ភ
« យ៉ាងម៉េចកូន.....មានម្ចាស់ហើយឬនៅ » លោកស្រីjoen សួរដោយប៉ះក្បាលTaeតិចៗហើយTaeក៏ញញឹមមកកាន់គាត់
« គឺ.....គឺ.......ខ្ញុំមិនទាន់គិតរឿងនោះទេ » Taeនិយាយធ្វើឪ្យលោកពូអ្នកមីងអស់សំណើច។ ស្របពេលនោះJungក៏មកដល់ល្មម
«អរ ប្រុសធំមកហើយ....» លោកស្រីjoen ញញឹមដាក់Jung
«ជំរាបសួរប៉ាម៉ាក់ » Jung អោនហើយក៏មកអង្គុយនៅជិតTaeហើយបានយកដៃប៉ះក្បាលTaeអង្អែលថ្នមៗដែលធ្វើឪ្យលោកjoen និងលោកស្រីjoen មើលមុខគ្នាហើយញញឹមដោយលោកjoen គាត់គិតថាពីរនាក់បងប្អូនគេនេះស្រលាញ់គ្នាមិនស្អប់ខឹងគ្នាដូចមុនទៀត ក៏ប៉ុន្តែលោកស្រីjoen គាត់មិនគិតចឹងនោះទេ គាត់បានដឹងពីទំនាក់ទំនងរបស់Taekookតាំងពីរយូរមកហើយ តែគាត់មិនបាននិយាយឬថាឪ្យពួកគេទាំងពីនោះទេ ។
«ប៉ាឃើញពួកឯងស្រលាញ់គ្នាបែបនេះ ប៉ាអស់បារម្ភហើយ » លោកjoen និយាយដែលធ្វើឪ្យJung នឹងTaeមើលមុខគ្នា
« មែនហើយ.....» លោកស្រីjoen បន្ថែមទាំងញញឹមមកកាន់ពួកគេ
«អរ តើលោកប៉ាហៅខ្ញុំមានការអីមែនទេ? »Jungក៏ដាក់ដៃចុះពីក្បាលរបស់Tae
« បងដាក់ដៃចុះទៅ....»Taeនិយាយតិចៗទៅកាន់jungហើយjungក៏ដាក់ដៃចុះ
« អរ....ប៉ាមានរឿងចង់ប្រាប់ឯង ប៉ាបានណាត់គ្នាជាមួយលោកCEO-Hoនឹងកូនស្រីរបស់គាត់នៅថ្ងៃស្អែក ហើយឯងរៀបចំខ្លួនទៅ នឹងទៅជួបគេជាមួយប៉ា» លោកjoen និយាយដែលធ្វើឪ្យjung ងក់ក្បាលឆ្ងល់
«ហេតុអីប៉ា.....បើជារឿងជំនួយម៉េចមិនហៅTaehyung ទៅគេគឺជាអ្នកគ្រប់គ្រងខាងផ្នែកទីផ្សារ....» Jungនិយាយដោយឆ្ងល់
« មិនមែនទេ....ប៉ាចង់ឪ្យឯងជួបកូនស្រីរបស់គាត់ » លោកjoen និយាយ
« កូនស្រីរបស់គាត់ចឹង....ហេតុអីក៏ត្រូវជួប.....» jungរឹតតែឆ្ងល់
«ព្រោះឯងត្រូវតែរៀបការជាមួយគេ ប៉ាមិនដែលឃើញឯងនាំនរណាមកឪ្យប៉ាស្គាល់ឡើយ តាំងពីឯងមកពីប្រទេសក្រៅ » លោកjoen និយាយដែលធ្វើឪ្យTaeធ្លាក់កែវទឹកបែក ដែលធ្វើឪ្យលោកjoen នឹងអ្នកស្រីjoen ហើយJung ងាកមកមើលភ្លាម
«អរសុំទោស លោកពូអ្នកមីង ខ្ញុំនឹងបោកសម្អាតវា » Taeក៏ក្រោកចង់ប្រមូលតែJung ក៏ហាម
«មិនបាច់ទេ កុំប៉ះ.....អ្នកបំរើ» Jung ថាមិនទាន់ចប់ផងTaeក៏មុតដៃទៅហើយដែលធ្វើឪ្យJung ក្រវីក្បាលរួចក៏ឡើងទៅចាប់ដៃTae
«ចា៎ អ្នកប្រុសធំ.....»អ្នកបំរើស្រី
«ឯងចាត់ការកន្លែងផង » jungនិយាយដោយលើកTaeមកអង្គុយកន្លែងផ្សេង ដោយTaeមើលទៅទឹកមុខលោកjoenមិនសប្បាយចិត្តសោះ
«បានហើយ.....»Taeនិយាយដោយរវៀសដៃjungចេញ
«ឈឺខ្លាំងទេ....ប្រាប់ហើយថាកុំឪ្យប៉ះ ហេតុអីមិនស្តាប់បង» jungនិយាយហើយក៏យកមាត់ទៅបឺតឈាមនោះដែលធ្វើឪ្យលោកjoen រឹតតែងឿងឆ្ងល់នឹងពួកគេទាំងពី លោកស្រីjoen ឃើញបែបនេះក៏ឡើងទៅចាប់Taeចេញពីjungបន្តិច
«ចាំមីងឪ្យគេ លាងរបួសឪ្យតោះ »លោកស្រីJoenក៏បណ្តើរTaeទៅក្នុងបន្ទប់ ដែលទុកឪ្យjung និងលោកJoen នៅតែពីនាក់
«ប៉ាមើលទៅឯងបារម្ភប្អូនដល់ហើយ....ប៉ុន្តែឯងមិនបាច់ធ្វើថ្នាក់នេះទេ ដូចវាជ្រុល»គាត់និយាយដោយបិតភ្នែកហួសចិត្តនឹងរឿងមិញនេះ ។ jungក៏ងាកមកនិយាយជាមួយលោកប៉ាខ្លួនវិញ
« ចឹងប៉ាចង់ឪ្យពួកខ្ញុំឈ្លោះគ្នាទៀតមែនទេ គ្រាន់តែរឿងបឺតឈាមនោះវាមិនធ្ងន់ធ្ងរទេប៉ា » jungនិយាយ
«ប៉ាមិនចង់មានន័យថាចឹងនោះទេ....ប៉ុន្តែវា....? » លោកjoen

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now