«........» ព្រឹកថ្ងៃថ្មី ព្រះអាទិត្យក៏រះមកយ៉ាងស្រស់ស្អាត ធ្វើឪ្យTaeភ្ងាក់មកមានអារម្មណ៍នឹកឃើញរឿងយប់មិញ គាត់ពិតជាមានអារម្មណ៍ល្អ ក្រោកឡើងមកញញឹមបិតមាត់មិនជិតនោះទេ ។កាត់មកតុអាហារវិញ លោកjoenលោកស្រីjoenនឹងjungកំពុងតែអង្គុយចាំTaeចុះមកពិសារអាហារពេលព្រឹកជុំគ្នា ។Taeក៏ដើរចុះមកយ៉ាងរីករាយ
« Good Morningលោកពូអ្នកមីង» Taeក៏ដើរមកដល់តុអាហារ
«Good morning កូន » ឆ្លើយព្រមគ្នាTaeក៏មើលទៅJungប៉ុន្តែjungគាត់មិនបានមើលtaeនោះទេ
«ឆាប់ដួសបាយទៅ ឯងនៅចាំអី » ប្រាប់អ្នកបំរើស្រី ក៏ចាប់ផ្តើមដួសបាយ
«យប់មិញ គេងលក់ស្រួលទេប្រុសតូច »លោកស្រីjoen
« បាទ ..... »Tae
« ចុះកូនថ្ងៃនេះទៅណាទេប្រុសធំ » លោកjoen
«អត់ទេប៉ា ខ្ញុំទំនេរថ្ងៃនេះ » jungនិយាយដោយដាក់បាយចូលមាត់
« ចឹងថ្ងៃនេះ ជូនប្រុសតូចទៅចំការផង » លោកjoenនិយាយធ្វើឪ្យJungឈ្លុះបាយ
«ទឹក ទឹក ប្រុសធំ » លោកស្រីjoen និយាយស្របពេលហុចកែវទឹកឪ្យjung
«ហេតុអី ឡានគេមានតើ ហើយអ្នកបើកបរឡានក៏ច្រើនម៉េចបានជាខ្ញុំ » jungសួរដោយឆ្ងល់
« ប៉ាគិតថាកូនល្មមដល់ពេលអនុវត្តការងារ ជាជំនាញកូនហើយ » លោកjoen
«ប៉ុន្តែ ខ្ញុំមិនទាន់ចង់ចាប់ផ្តើមលូវនោះទេ » jung
«ចុះកាលទៅ ឯងចង់ឪ្យប្អូននៅធ្វើម្នាក់ឯងទៀត ទាំងដែលឯងជាម្ចាស់នោះ ប្អូនគ្រាន់តែមកកាន់ដំណែងរបស់ឯងសិន ពេលឯងរៀនចប់គេនឹងទៅធ្វើមុខជំនាញគេវិញ » លោកjoen
« ប៉ា .......» jung
« បើឯងមិនធ្វើលូវនេះ តិចទៀតប៉ានឹងប្រគល់គ្រប់យ៉ាងឪ្យប្រុសតូចអ្នកកាន់កាប់ទាំងអស់ » លោកjoen
«លោកពូ កុំចឹងអីបើបងjungគាត់មិនទាន់ចង់ក៏កុំទៅបង្ខំគាត់អី » Taeនិយាយដោយចាប់ដៃលោកjoen
«ឯង បញ្ឈឺយើង.....» jungនិយាយទាំងមើលមុខTae
«អត់ទេ ខ្ញុំមិនមានន័យចឹងទេ »Tae
« បានហើយប្រុសធំ កូនស្តាប់តាមប៉ាទៅណា » លោកស្រីjoen
« អនុវត្តចាប់ពីថ្ងៃនេះទៅ » លោកJoenថាហើយក៏ឡើងចេញពីកៅអីដើរទៅ
« មែនហើយ ចាប់ផ្តើមទៅ ស៊ូៗៗកូនប្រុស » លោកស្រីjoen
ថាហើយក៏ឡើងទៅម្នាក់ទៀត លូវនេះនៅសល់តែtae and jungប៉ុណ្ណោះ jungសម្លឹងមុខtaeដោយកំហឹងទៀតហើយ Taeវិញមិនគិតអីច្រើននោះទេ គេក៏ក្រោកឡើងទៅដូចគ្នា ។jungឃើញបែបនេះក៏ស្ទុះទៅចាប់ដៃTaeយ៉ាងជាប់ធ្វើឪ្យtaeឈឺជាខ្លាំង
« មកនេះ .......» ចាប់ដៃឪ្យដើរតាមគាត់
«លែងខ្ញុំបងJung លែងណា» taeនិយាយដោយរុញដៃjungចេញ
« ក្រែងឯងចង់បានចឹង មែនឆាប់មកយើងជូនឯងទៅ » jungនិយាយដោយចាប់ច្របាច់ដៃTae
«លែងខ្ញុំទៅ ខ្ញុំឈឺណាស់បង » Taeអង្វរ
« ចូលឡានទៅ » រួចក៏រុញTaeចូលឡាន ខ្លួនក៏ចូលឡាន បើកចេញទៅបាត់ អ៊ំjinនឹងពូbolក៏បានឃើញដែល អ៊ំJinគាត់បារម្ភពីអ្នកប្រុសតូចណាស់ តិចអ្នកប្រុសធំធ្វើបាបអីគាត់ទៀត
« អ៊ំមិនអីទេមើលទៅ ពួកគាត់ចឹងរាល់ថ្ងៃហើយ »ពូbol
«តែ អ្នកប្រុសធំយើងខូចណាស់ អ៊ំបារម្ភ លោកស្រីលោកប្រុសដឹងអត់ណ៎ » ថាហើយក៏ឡើងទៅខាងលើផ្ទះធំ ។
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Acción~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022