ភាគទី13 ~ផ្អែមល្អែម~

817 37 0
                                    


« តើTaeនឹងឆ្លើយបែបណា ........ ? »

< Jungបានថើបមាត់របស់Taeហើយក៏សន្លប់ទៅវិញនៅលើ
ស្មាTae > Taeគាត់ឃើញបែបនេះក៏ ស្ទុះលើកJung ឡើងមកដាក់នៅក្នុងអាងទឹក ដើម្បីងូតទឹកសម្អាតខ្លួនឪ្យ
« ខ្លួនអីក៏ធ្ងន់ដូចដំរីចឹង ... និយាយអីស្រលាញ់គេហ៎ បងនិយាយបានតែពេលស្រវឹងទេ ចាំមើលពេលស្វាងវិញប្រហែលមិនដឹងអីតិចផង » Taeនិយាយហើយក៏បើកទឹករួចងូត

< ពេលនេះទាំងខ្លួនគាត់នឹងខ្លួនJungkook បានងូតទឹករួចរាល់ហើយ គាត់ហត់នឹងលើកខ្លួនjung ទៅលើគ្រែណាស់ គាត់ក៏បានដាស់jung តិចៗ
« ឆាប់ភ្ញាក់ឡើង .... ? » គាត់ព្យាយាមទះថ្ពាល់jung តិចជាច្រើនដង ធ្វើឪ្យjungក៏បានដឹងខ្លួនមក គាត់បើកភ្នែកមកក៏ឃើញថាជាTaehyung ទៀតហើយ
« ហេតុអីយើងឃើញឯងទៀតហើយ» និយាយបែបមិនទាន់ស្វាងហើយញញឹមចុងមាត់
« ឆាប់ឡើង ខ្ញុំយកបងលែងរួចហើយ » រួចក៏ទាញjung ឪ្យឡើងពីអាងទឹកដោយTaeបានឪ្យjungដាក់ដៃលើកខ្លួនហើយដៃគាត់ក៏ចាប់ចង្កេះរបស់jungជាប់
« ឯងចង់នាំយើងទៅណាហាសKim Taehyung! » jungនិយាយរអ៊ូក្បែរត្រចៀកTae
« ទៅដល់គ្រែសិនទៅចាំនិយាយ » Taeក៏ក្រៀJungចេញពីបន្ទប់ទឹកបានសំរេច ហើយដើរសំដៅទៅខាងគ្រែ តែថាJungបានរុញTaeចេញ

« ហឺយ .... ចេញទៅឯងកុំមករវល់នឹងយើង » jungនិយាយដោយបិតភ្នែក គាត់ក៏រកដួលទៅនឹងឥដ្ឋ Taeឃើញបែបនេះមិនចាំយូរក៏ទៅចាប់ដៃjung តែមានជាប់ឯណាខ្លួនjungធ្ងន់ហ៎ក៏ចាប់Taeមកដួលលើទ្រូងគាត់តែម្តង ។

<អ្នកទាំងពីរស្ងាត់មួយសន្ទុះ ដោយTaeបានដេកនៅលើទ្រូងjung គាត់បានងើបឡើងបន្តិច ដើម្បីមើលJung តើគាត់យ៉ាងម៉េចហើយ > Taeគាត់ក្រវីក្បាលហួសចិត្តដោយសារការស្រវឹងរបស់jung បានធ្វើឪ្យគាត់មិនបានសម្រាកនោះទេ ស្អែកត្រូវទៅធ្វើការទៀត ហើយសូវម៉ោង 2ហើយ គាត់ពិតជាងងុយដល់កម្រិតហើយ Taeគាត់ក៏ដេកនៅលើទ្រូងjungតែម្តង

* ព្រឹកថ្ងៃថ្មី *

< អ្នកបំរើក៏ចូលមកសម្អាតនៅក្នុងបន្ទប់jung ដូចធម្មតា នាងមិនទាន់បានចាប់អារម្មណ៍នៅក្បែរគ្រែឡើយ នាងខំសម្អាតនៅជុំវិញគ្រែម្ខាងទៀត នាងក៏សម្អាតទៅមកទៅមក បន្ទាប់មកនាងក៏បានចាប់អារម្មណ៍ថា ដូចជាមានអ្វីនៅម្ខាងគ្រែមួយទៀត នាងក៏មានការភិតភ័យបន្តិច នាងក៏បានអើតទៅមើលក៏ឃើញថា ម្ចាស់ខ្លួនកំពុងគេងអោបគ្នា នាងបើកភ្នែកធំដោយយកដៃខ្ទប់មាត់កុំឪ្យស្រែក នាងក៏ព្យាយាមបោះជំហានម្តងបន្តិចៗដើរទៅមាត់ទ្វារហូតដល់មាត់ទ្វានាងក៏បើកទ្វាចេញមកខាងក្រៅវិញ ហើយនាងក៏ញញឹមរត់ទៅខាងក្រោម ។ ដោយអ៊ំJin គាត់បានក្រឡេកឃើញនាងសើចតែម្នាក់ឯង គាត់ឆ្ងល់ក៏សួរ

រឿង🦋✨បងប្អូនជីដូនមួយ✨🦋Where stories live. Discover now