«.......» ម៉ោង10.25PM ឡានរបស់jungយ៉ាងលឿនដើម្បីឪ្យឆាប់ដល់គោលដៅ គាត់ពេលនេះបារម្ភពីTaeជាខ្លាំង គាត់ខំតែបើកឡានមិនខ្វល់ថាមានអ្នកCallមកគាត់ឡើយ មកដល់ខាងមុខក៏ស្ទះឡាន jungគាត់អង្គុយចាំក្នុងឡានយ៉ាងយូរ។
«ហេតុអ្វីមកស្ទះពេលនេះ » jung<—->ងាកមកមើលTaeវិញពេលនេះនៅអង្គុយចាំJung ដោយងាកមកមើលជាច្រើនដង ហើយម៉ោងក៏ជិត11.30ទៅហើយនៅតែមិនឃើញJungមកទៀត គាត់ក៏គិតក្នុងចិត្តថាJungនឹងធ្វើបាបគាត់ទៀតហើយ ប្រាប់ឪ្យគាត់ចាំតែខ្លួនមិនមករកគាត់
<បងមិនមកមែនអីJung បងស្អប់ខ្ញុំខ្លាំងដល់ម្លឹងមែនទេ >Taeចាប់ផ្តើមស្រក់ទឹកភ្នែកទៀតហើយ ភ្នែករបស់គាត់មិនអាចទប់ទឹកភ្នែកដែលកំពុងឈឺបាននោះទេ Taeមិនអាចទ្រាំបានក៏ក្រោកទៅធ្វើឡានដែលវាខូចត្រង់ម៉ាសុីន គាត់យកដៃទៅប៉ះទាញចុះទាញឡើង ហើយក៏រត់ទៅបញ្ឆេះតែវានៅមិនឆេះTaeយំផង ជួសជុលត្រង់កន្លែងខូចផងធ្វើឪ្យដៃរបស់គាត់មានរបួសហូរឈាមមកយ៉ាងច្រើន
« អូយ ......» សំលេងថ្ងូរពីការឈឺទោះជាឈឺក៏នៅតែខំប្រឹងធ្វើវាទាំងទឹកភ្នែករហាមផង
« អូយឈឺខ្លាំងណាស់ » Taeក៏ប្រឹងដើរទៅមុខជារឿយៗ មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀង ធ្វើឪ្យTaeចាប់ផ្តើមដើរមួយៗទាំងដៃមានរបួស ទៅមុខមិនឈប់ឡើងរហូតដល់គាត់កម្លាំងក៏ដួលសន្លប់ទៅលើដី។ Jungពេលនេះបានបើកមកដល់កន្លែងឡានរបស់Taeហើយគាត់ក៏ចុះពីលើឡានទាំងទទឹកភ្លៀងរកមកមើលTae ទាំងអើតមើលក្នុងឡានក៏មិនឃើញ នៅខាងមុខក៏អត់ ហើយគាត់ឃើញតែស្នាមឈាមនៅខាងមុខឡាន Jungគាត់រឹតតែបារម្ភកាន់តែខ្លាំងហើយពេលនេះ
«តើគេទៅណាហើយ ......ហេតុអីអត់ចេះស្តាប់បែបនេះ » គាត់ក៏រត់ទៅមើលនៅខាងមុខរត់រហូតដល់ទៅឃើញមានមុនស្សសម្លប់នៅលើផ្លូវតែម្នាក់ឯង មេឃក៏ភ្លៀងទៀត jungក៏រត់ទៅមើលក៏ឃើញថាជាTae
« Tae Taeយ៉ាងម៉េចហើយ » Jungក៏លើកTaeឡើងដាក់នៅលើដៃរបស់គាត់ម្ខាង ហើយដៃម្ខាងទៀតទៅប៉ះថ្ពាល់Taeអង្រួនតិចៗដើម្បីឪ្យTaeភ្ងាក់ ហើយគាត់ក៏បានឃើញរបួសTaeដែលវាហូរឈាមអត់ឈប់សោះ
< Taehyung ឆាប់ដឹងខ្លួនឡើង ឯងយ៉ាងម៉េចហើយTaehyung > jungព្យាយាមដាស់Taeតែនៅតែមិនដឹងខ្លួនឡើង គាត់ក៏ប្រឹងចង់បញ្ចូលខ្យល់ឪ្យTaeតែគាត់មិនហ៊ានធ្វើវាឡើយ គាត់ក៏ទម្លាក់Taeចុះ ហើយក៏ឡើងដើរជិត មួយសន្ទះុគាត់ក៏
«យ៉ាងម៉េចក៏យ៉ាងម៉េចទៅ »Jungក៏ចាប់មាត់របស់Taeហើយគាត់ក៏ដាក់មាត់រករបស់គាត់ទៅមាត់របស់Tae។jungព្យាយាមបញ្ចូលខ្យល់តាមមាត់ផង ដៃក៏សង្កត់ទ្រូងTaeផងគាត់ព្យាយាមធ្វើបែបនេះដដែលៗ រហូតដល់គាត់ទៅលែងរួចក៏លើកបីTaeរត់ទៅឡាន
« ក្មេងឆ្កួតឆាប់ដឹងខ្លួនឡើង យើងសុំទោស ឯងមិនត្រូវកើតអីនោះទេ » រត់បីTaeទាំងទ្រដួសរហូតមកដល់ក្នុងឡាន ក៏ដាក់Taeនៅខាងកៅអីក្រោយ ហើយគាត់ក៏រត់ឡើងឡានបើកឡានសំដៅទៅមន្ទីរពេទ្យ ។ មកដល់មន្ទីរពេទ្យ ក៏រត់បើកទ្វាឡានយ៉ាងលឿនក៏ចាប់បីTaeចូលទៅក្នុងមន្ទីរពេទ្យ
«លោកគ្រូពេទ្យជួយផង »jungស្រែក គ្រូពេទ្យក៏អូសគ្រែមកហើយJungក៏ដាក់Taeលើគ្រែពេទ្យ បន្ទាប់មកពេទ្យក៏អូសគេទៅសង្គ្រោះបន្ទាន់ដោយសារTaeគាត់ហូរឈាមច្រើនណាស់ ។ Jungអង្គុយចាំយ៉ាងអន្ទាក់សារ គ្រូពេទ្យប្រញាប់ដៃជើងជាខ្លាំងក្នុងការជួយសង្គ្រោះTae ។
YOU ARE READING
រឿង🦋✨បងប្អូនជីដូនមួយ✨🦋
Action~ដំបូងស្អប់នោះស្អប់ ដល់ពេលស្រលាញ់បាត់មុខមិនបានថែមទាំងចេះប្រច័ណ្ឌទៀត~🙇♀️🦋✨🐝🐯🐰 #ជុងហ្គុក នឹង ថេហ្យុង #ថេហ្គុក🐯🐰 Sep.21.2022