Ep3 : ឯងទៅណាត្រូវតែមានយេីងទៅជាមួយចាំការពារឯង

3.1K 153 0
                                    

«អ្នកម៉ាក់កូនសុំទៅលេងផ្ទះចេនកាហេីយណាម៉ាក់» រាងក្រាស់ជុងហ្គុក អង្គុយសុំម៉ាក់របស់គេចង់ទៅលេងផ្ទះចេនកា ដោយកាលពីមុនគេមិនសម្បីចូលលេងនោះទេ តែឥទ្បូវគេហ៊ាននិងសុំម៉ាក់គេចូលទៅលេង។
« កាលពីមុនកូនដូចជាមិនដែលទៅលេងផ្ទះក្មួយចេនកាទេ ចុះឥទ្បូវនេះបែរជាចង់ទៅលេងវិញ នេះមានអ្វីធ្វេីអោយកូនចង់ទៅទីនោះមែនទេ ប្រាប់ម៉ាក់មក » អ្នកស្រីចនមិនទាន់អនុញ្ញាតអោយជុងហ្គុក បែរជាសួររកហេតុផលដែលចង់អោយគេទៅទីនោះ
« មិនមានអ្វីទេម៉ាក់ កូនគ្រាន់តែអផ្សុក ទេីបចង់ទៅលេង» ជុងហ្គុក មិនដឹងនិយាយបែបណាក៏យកលេសបោកម៉ាក់គេតែម្ដងទៅ
« យល់ព្រម ម៉ាក់អោយទៅ » អ្នកស្រីចន ក៏អនុញ្ញាតគេអោយទៅ ជុងហ្គុក ញញឹមហក់មកថេីបម៉ាក់គេបន្តិចក៏រត់ទៅផ្ទះចេនកា
« កូននេះចម្លែក» អ្នកស្រីចន សេីចបន្តិចក៏ទៅធ្វេីការងារផ្ទះបន្ត

« អ៊ុំ ថេយ៍និងចេនកានៅដែលទេ» ជុងហ្គុក ពេលចូលមកដល់ក្នុងផ្ទះក៏ឃេីញ អ្នកស្រីចេនលី អង្គុយនៅបន្ទប់ទទួលភ្ងៀវមេីលទៅទូរស័ព្ទ
« ក្មួយជុងតេីស ពួកគេនៅឯខាងលេីនៅលេងជាមួយគ្នាឯនោះ» អ្នកស្រីចេនលី ដកភ្នែកពីទូរស័ព្ទបែរទៅនិយាយប្រាប់ជុងហ្គុក
« ខ្ញុំសុំទៅលេងជាមួយពួកគេបានទេ»
«បានតេីក្មួយទៅលេងចុះប្រហែលជានៅក្នុងបន្ទប់ក្មួយថេយ៍ហេីយ » អ្នកស្រីចេនលី អនុញ្ញាតប៉ុណ្ណឹងហេីយរាងក្រាស់ជុងហ្គុក បានរត់ទ្បេីងទៅយ៉ាងរហ័ស ពេលមកដល់មុខបន្ទប់ជុងហ្គុក មិនដឹងថាបន្ទប់មួយណាជាបន្ទប់ថេយ៍នោះទេ គេដេីរតែបេីកទ្វាពេញនិង
«ប្រហែលជាបន្ទប់នេះហេីយ» ជុងហ្គុក បេីកទ្វាទៅក៏ឃេីញថេយ៍ និងចេនកាកំពុងតែលេងទ្បុកទ្បរជាមួយគ្នា
« សុំលេងដែលមក» សំទ្បេងជុងហ្គុក ធ្វេីអោយពួកគេទាំង2ដែលកំពុងមានអារម្មណ៍លេីរបស់ដែលគេលេងនោះត្រូវភ្ងាក់ បែរទៅឃេីញជុងហ្គុក
« អួយនេះឯងមកផ្ទះយេីងបានយ៉ាងមិច» ចេនកា សួរទៅជុងហ្គុក
« យេីងសុំម៉ាក់យេីងមកនុងហេីយ» ជុងហ្គុក តបតែប៉ុណ្ណឹងក៏ដេីរទៅអង្គុយជិតថេយ៍លេងក្បែរថេយ៍រហូតពេលខ្លះក៏ដៃដូចមឹកទៅចាប់សាច់សរខ្ចីគេលេងតិចៗ
« នែ៎ ជុងហ្គុក ដៃឯងយេីងឃេីញ លេងសាច់នាងថេយ៍រហូត » ចេនកា ដែលឃេីញសកម្មភាពជុងហ្គុក ដូចជាប្លែកក៏សួរទៅកាន់គេ គ្រាន់តែចេនកាឃេីញភ្លាម គេក៏ដកដៃចេញពីថេយ៍ មកលេងទ្បុកទ្បរធម្មតា ពេលដែលថេយ៍ភ្លេចខ្លួនជុងហ្គុកនេះបន្លំចូលទៅជិតថ្ពាល់គេដេីម្បីបន្លំថេីប ខ្លះៗផងដែរ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now