ពេលដែលពួកគេទាំងពីនាក់ជិះមកដល់ផ្ទះវិញ ថេយ៍និងចេនកាដេីរចេញពីទ្បានដោយទឹកមុខរីករាយព្រោះតែបានយកឈ្នះសត្រូវ
« មិនគួរណា នាងយ៉ារីស្អីគេនោះទៅជាបែបនេះសោះ កាលនៅរៀនដូចជាក្មេងស្រីស្លូតបូត ប្រៀបដូចជាកូនស្ដេច តែឥទ្បូវប្រៀបដូចជាកូនដង្កូវ គួរឲ្យខ្ពេីម» ចេនកា និយាយពីយ៉ារីដោយសម្លឹងទៅកាន់ថេយ៍ ព្រោះតែនាងមិនជឿថានាងយ៉ារីផ្លាស់ប្ដូរលឿងបែបនេះ
« ក៏ព្រោះតែនាងច្រណែនដែលយេីងខ្លាចជាសង្សាររបស់ជុងហ្គុក នាងតែងតែតាមរំខានយេីងជានិច្ចមិនថាពេលទៅដេីរលេងក៏ដោយក៏នាង តាមរំខានក្ដីសុខយេីងនិងជុងហ្គុកផងដែល ហ្ហេីយឈប់គិតទៅ ចូលទៅហត់ណាស់» ពួកគេទាំងពីរក៏ដេីរចូលទៅខាងក្នុងយកអីវ៉ាន់ទុក ហេីយក៏ចុះមកវិញធ្វេីម្ហូបញាំជុំគ្នាជាមួយនិងអ៊ុំស្រីរបស់គេ។ការទទួលទានរបស់ពួកគេទាំងបីនាក់ក៏បានបញ្ចប់យ៉ាងរលូន អ្នកទាំងបីរក៏អង្គុយនិយាយគ្នាលេងពីនេះពីនោះរហូតដល់ជុងហ្គុកខលមកថេយ៍ផ្ដាច់ទំនាក់ទំនងការសន្ទនារបស់នាក់ទាំងបី
« ចាំបងទៅយកនៅទីនោះចុះ» ជុងហ្គុកចុចបិទ បេីកទ្បានមកយកថេយ៍នៅផ្ទះរបស់អ៊ុំស្រីគេ។
« អួយសិតតែ បង...ផ្អែមរលួយ» ចេនកា និយាយតាមជុងហ្គុកបូករួមជាមួយនិងទឹកមុខវៀចមាត់វៀចកដូចជាច្រណែននិងថេយ៍។
« ច្រណែនយេីងមែនទេ បានជាធ្វេីមាត់វៀចដល់ថ្នាក់ជិតដល់គុម្ពត្រចៀក ឆឺយ..!» ថេយ៍ ក៏ធ្វេីមាត់វៀចដាក់ទៅកាន់នាងចេនកាវិញធ្វេីឲ្យនាងមិនមានអ្វីត្រូវតបទៅកាន់ថេយ៍។ ចំណែកឯអ្នកស្រីចេនលីបានត្រឹមមេីលពួកគេប្រកែកគ្នាដូចជាមាន់ច្រាសគ្នា។ មួយសន្ទុះទ្បានរបស់ជុងហ្គុកបានបេីកចូលមកដល់ក្នុងបរិវេនផ្ទះអ្នកស្រីចេនលី រាងក្រាស់បេីកទ្វាដេីរចុះមកចូលទៅសំរាបសួរទៅកាន់អ៊ុំស្រីចេនលីដោយជាសុភាពបុរស។
« អង្គុយលេងសិនមកក្មួយប្រុស ចាំអ៊ុំទៅយកអ្វីមកឲ្យញាំ» អ៊ុំស្រីចេនលីក៏ដេីរចេញទៅទូរទឹកកកបេីកយកផ្លែឈេីដែលគាត់បានចិតរួចរាល់យកមកដល់ពួកគេញាំតាមសប្បាយ។
« នែ៎ និយាយអញ្ចឹងក្មួយទាំងពីរ កាលរៀបការ អ៊ុំនេះពិតជាចង់សុីបាយការពួកឯងខ្លាំងណាស់» អ្នកស្រីសួរទៅកាន់ថេយ៍និងជុងហ្គុកធ្វេីឲ្យរាងតូចអៀននិយាយអ្វីមិនចេញបានត្រឹមបិទមាត់ញញឹមតែម្នាក់ឯង
« ព្រឹកមិញខ្ញុំបានទាក់ទងទៅកាន់ម៉ាក់និងប៉ាខ្ញុំរួចហេីយ ឲ្យមកចូលដណ្ដឹងប្រពន្ធថេយ៍ខ្ញុំធ្វេីជាប្រពន្ធពេញច្បាប់ គាត់ក៏បានថានិងមកនៅខានស្អែកផងដែល» រាងក្រាស់តបទៅកាន់អ្នកស្រីចេនលីវិញធ្វេីឲ្យថេយ៍ចំហរមាត់និងចម្លេីយរបស់រាងក្រាស់ក៏ព្រោះតែជាលឿនដល់ថ្នាក់គេមិននឹកស្មានដល់។
« លឿនៗមកជុងហ្គុក យេីងនេះនិងទៅរេីសរ៉ូបដេីម្បីចូលរួមកម្មវិធីមង្គលការពួកឯង » ចេនកា
« បងនេះវាមិនលឿនពេកទេមែនទេ» ថេយ៍សួរទៅកាន់រាងក្រាស់
« បងចង់បានអូនធ្វេីប្រពន្ធពេញច្បាស់របស់បងនោះអី ពេលនោះពួកយេីងនិងរស់នៅក្នុងផ្ទះតែមួយហេីយក៏ជាគ្រួសារតែមួយផងដែល» ជុងហ្គុក ញញឹមទៅកាន់ថេយ៍ យកដៃច្បិតថ្ពាល់ថេយ៍តិចនៅចំពោះមុខអ្នកស្រីចេនលីនិងកូនស្រីរបស់គាត់។
« ដឹងស្អីបងឯងទេ ចាំស្ងាត់ៗអត់ទេឃេីញនៅមុខអ៊ុំស្រីទេ» ថេយ៍ ពេបមាត់ដាក់ជុងហ្គុកនិងយកដៃវៃភ្លៅរាងក្រាស់តិចៗបែបឲ្យដឹងថាគេពិតជាអៀនខ្លាំងណាស់។
« អញ្ចឹងពួកខ្ញុំសូមទៅវិញសិនហេីយអ៊ុំជំរាបលា»
« អ៊ុំខ្ញុំទៅសិនហេីយ ចេនកាខ្ញុំទៅសិនហេីយ»
YOU ARE READING
មនុស្សពិសេសក្នុងបេះដូងបង (ចប់)
ActionTea(btt) x Jungkook(top) និពន្ធ:ហាក់អូមេហ្គាតូច 10,12,2022 សរសេរចប់ 27,5,2023