ព្រឹកទ្បេីងជុងហ្គុកក្រោកពីដំណេកយ៉ាងលឿនចូលទៅសម្អាតខ្លួន ស្លៀកពាក់ចេញទៅក្រុមហ៊ុនដូចសព្វមួយដង។ ហេីយក៏មិនភ្លេចយកកាបូកទៅអោយរាងតូចវិញផងដែល
ពេលគេ ជិះមកដល់ក្រុមហ៊ុនភ្លាចក៏បានប្រទះភ្នែកនិងថេយ៍កំពុងតែរត់តម្រង់មកកាន់គេ។
«នែ៎លោកមានឃេីញកាបូកខ្ញុំទេ យប់មិញប្រញ៉ាប់ពេកភ្លេចនៅក្នុងទ្បានរបស់លោក?» គ្រាន់តែមកដល់ថេយ៍អោនចូលទៅនិយាយជាមួយជុងហ្គុកតាមកញ្ចក់ទ្បាន
« កាបូកនេះមែនទេ?» គេបានទាញកាបូកនោះលេីកអោយថេយ៍ឃេីញ
« និងហេីយវាជាកាបូករបស់ខ្ញុំ» រាងតូចរកនិងយកដៃឆក់យកពីដៃរាងក្រាស់ទៅហេីយ តែអ្នកនៅខាងក្នុងទ្បានទាញកាបូកនោះអោយកាន់តែឆ្ងាយពីដៃថេយ៍
« វាយ៉ាងមិចលោកឯង?»
« មុននិងយកគួរធ្វេីបែបមិច?»
« ចង់បានបែបនេះមែនទេ! Ok ព្រមតាមសំណេីររបស់លោកទៅចុះ» ថេយ៍ យកដៃចូលទៅចាប់មូលស្លឹកត្រចៀកជុងហ្គុក អោយចូលគ្នា
« អួយ..លែង!ឈឺខ្លាំងណាស់!» ស្រែកអង្វរករសុំអោយថេយ៍ប្រលែងពីត្រចៀករបស់គេ
« ឳ្យកាបូកនៅដៃលោក អោយមកខ្ញុំ ទេីបខ្ញុំប្រលែង!» ថេយ៍ ធ្វេីមុខឌឺទៅវិញ
« ចាំយេីងឳ្យឯង ប៉ុន្តែឆាប់លែងពីត្រចៀកយេីងសិន»
« អត់! បេីខ្ញុំលែងនោះលោកនិងរួចខ្លួន ហេីយកាបូកខ្ញុំក៏មិនបានមកវិញ»
« អញ្ចឹងក៏អោនតាមកញ្ចក់យកខ្លួនឯងមក»ពេលលឺសម្ដីរបស់ម្ចាស់ទ្បានបែបនេះហេីយ ថេយ៍បានលែងដៃខ្លួនពីត្រចៀកជុងហ្គុក អោនខ្លួនចូលទៅតាមកញ្ចក់ទ្បាន។
«សឺត!»
គ្រាន់តែអោនទៅយកភ្លាមស្រាប់តែទទួលបានស្នាមថេីបថ្ពាល់ពីអ្នកម្ខាងទៀត ធ្វេីអោយថេយ៍ប្រញ៉ាប់យកកាបូកនោះហេីយអោនចេញមកវិញ
«ផាំង!»
«អួយ...!» អាទ្បៃតែប្រញ៉ាប់យកកាបូកពីដៃអ្នកខាងក្នុងភ្លេចគិតថាខ្លួនអោនតាមកញ្ចក់ភ័យខ្លួនក៏បុកនិងកញ្ចក់ទ្បានខាងលេី។
« យ៉ាងមិចហេីយ មេីលយេីងសុំមេីលបន្តិច!»
« មកពីលោកឯងនិង បេីមិនអោយខ្ញុំចូលទៅយកទេក៏ខ្ញុំមិនត្រូវមកឈឺខ្លួនដោយសារអាទ្បានឆ្គួតរបស់លោកឯងដែល ហេីយថែមទាំងអស់ស្នាមថេីបមួយទៀត លោកឯងពិតជាមនុស្សកេងប្រវ័ញ្ច គួរអោយស្អប់ ហុឹស!» ថេយ៍ ដេីរចេញយកដៃមកអង្អែលក្បាលខ្លួនដេីរចូលក្នុងក្រុមហ៊ុនទាំងអារម្មណ៍មិនល្អកាត់ព្រឹក ឯជុងហ្គុកក៏បេីកទ្បានចូលទៅក្នុងឯចំណត។ទេីបគេដេីរចូលក្នុងក្រុមហ៊ុន។
YOU ARE READING
មនុស្សពិសេសក្នុងបេះដូងបង (ចប់)
ActionTea(btt) x Jungkook(top) និពន្ធ:ហាក់អូមេហ្គាតូច 10,12,2022 សរសេរចប់ 27,5,2023