Ep30:ថ្ងៃមង្គលការ

1.1K 46 0
                                    

ម៉ោងកាន់តែដេីរលឿន ថ្ងៃមង្គលការរបស់អ្នកទាំងពីរក៏ឈានចូលមកដល់ក្រុមគ្រួសារទាំងសងខាង រវល់ជាប់ដៃរាងៗខ្លួននៅក្នុងសណ្ឋានគារមួយកន្លែង មេីលទៅប្រណិតដែលស័ក្តសមជាមួយនិងត្រកូលអ្នកទាំងពីរ។ភ្ងៀវកត្តិយសដេីរចូលមកទាំងគូរៗសម្បីតែបុគ្គិលក្រុមហ៊ុនក៏ត្រូវបានអញ្ជេីយដោយស្នារដៃលោកនាយកចន ជុងហ្គុកផងដែល មេឃកាន់តែយប់ ភ្ងៀវក៏កាន់តែមកច្រេីនៗទៅ ថែមទាំងមានភ្ងៀវក្រៅប្រទេសដែលបានសហការណ៍ជាមួយក្រុមហ៊ុនក្រៅស្រុករបស់ត្រកូលចនផងដែរ។
« អីយ៉ូយៗ កូនកម្លោះសង្ហារខ្លាំងណាស់ន៎» ជីមីន ដេីរចូលមកដោយដៃត្រូវបានយ៉ុនហ្គីកាន់ធ្វេីជាគូរដូចភ្ងៀវដទៃ ចូលមកសរសេីអតីតមិត្តរួមថ្នាក់ ដែលឈ្លោះគ្នាសឹងតែរាល់ថ្ងៃ។
« នេះឯងជាសង្សារគ្នាមែនទេ?» វាធ្វេីឲ្យកូនកម្លោះភ្ងាក់ផ្អេីលខ្លាំងណាស់ដែលសុខៗឃេីញជីមីនត្រូវបានយ៉ុនហ្គីជាអ្នកកាន់ដៃដេីរចូលមង្គលការរបស់គេ។
« ហ្នឹងហេីយ! យេីងចូលទៅខាងក្នុងមុនហេីយ រកទៅមេីលកូនក្រមុំ» ជីមីន ថាហេីយគេទាំងពីរនាក់ដេីរចូលទៅខាងក្នុងរកកន្លែងអង្គុយត្រឹមត្រូវ បន្តិចក្រោយមកក៏មានអ្នកធ្វេីការជាមួយនិងយ៉ុនហ្គីមករួមតុជាមួយ អាហារក៏បានលេីកមកដាក់លេីតុយ៉ុនហ្គីឲ្យភ្ងៀវទទួលទាន។

« ឯងឃេីញវាដែលទេ» ប្រេនណានិយាយតាមខ្សែសំទ្បេងដែលភ្ជាប់ទៅនិងកាសជាប់ត្រចៀករបស់មិត្តនាងដែលក្លាយខ្លួនជាអ្នកលេីកស្រាឲ្យភ្ងៀវ។
« មិនទាន់ឃេីញនោះទេ ចាំមេីលកម្មវិធីចាប់ផ្ដេីម» បុរសម្នាក់នោះតបទៅកាន់នាងដែលរងចាំនៅខាងក្នុងទ្បានមេីលទៅខាងក្នុងកម្មវិធីមានមនុស្សច្រេីនកោះករសិតតែអ្នកមាន។
« ថ្នាំសម្រេីបមួយនោះដាក់តែក្នុងកែវរបស់វាមួយបានហេីយ» ប្រេនណា
« អូខេ.!» ថាចប់បុរសម្នាក់នោះចាប់ផ្អេីមសកម្មភាពលេីកស្រាវឲ្យគេបណ្ដេីរៗ

« អូនសុំទៅមេីលថេយ៍បន្តិច» ជីមីន ងាកមកខ្សឹបដាក់ត្រចៀកយ៉ុនហ្គីដែលយកស្រាមកលេីកដាក់ចូលមាត់ រាងក្រាស់ងក់ក្បាលយល់ព្រមទេីបជីមីនដេីរចេញទៅក្នុងបន្ទប់ធំមួយដែលទុកតែងខ្លួនឲ្យតួរឯកនៅថ្ងៃមង្គលការនេះ
« មានអីមិត្តខ្ញុំស្អាតដែលតេីស!» ជីមីន ដេីរចូលទៅទាំងស្ងោចសរសេីនៅសម្រស់ដ៏ល្អឯករបស់ថេយ៍ សំទ្បេងជីមីនហាក់បីដូចជាទាញអារម្មណ៍ថេយ៍ឲ្យងាកទៅមេីល
« ស្មានតែរំហែលអារម្មណ៍ភ្លេចការមិត្តហេីយទេតេីស!» ថេយ៍តបទៅកាន់ជីមីន ដោយមានជាងកំពុងផាត់មុខឲ្យគេ
« មិនអាចភ្លេចបានទេ ត្រូវតែមកឲ្យបាន» ជីមីន
ជាងផាត់បានបញ្ចប់រួចរាល់សម្រស់ថេយ៍ថ្ងៃនេះសូមវ៉ាផ្ដាច់ភ្ងៀវដែលចូលរួមហេីយ គ្មាននរណាម្នាក់ស្អាតជាងគេទៀតនោះទេ។
« ឯងជួយមេីលយេីងបន្តិចទៅមេីល គួរតែធ្វេីរឹកបែបណាពេល ភ្ងៀវសុំថេីបលេីឆាកនោះ» ថេយ៍ សួរទៅកាន់ជីមីនដែលកំពុងឈរមេីលគេ។
« ស្អីឯងនិងគ្រាន់តែរឹកពេលគេថេីបមិនចេះ បេីឯងខ្មាស់ភ្ងៀវក៏បិទភ្នែកទៅ តែបេីមិនខ្មាស់ក៏ចាប់ថេីបជុងហ្គុកវិញដោយមិនចាំបាច់ភ្ងៀវសុំនោះទេ » ជីមីន ឈរអោបដៃថាទៅកាន់ថេយ៍
« យីនាងនេះ អញឲ្យរកវិធីមិនមែនមកប្រដៅយេីងទេ» ថេយ៍ សម្លក់ទៅកាន់មិត្តខ្លួនវិញ

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now