Ep11: មិនអីទេ ពេលឯងមកវិញយេីងនិងទទួលក្ដីស្រលាញ់ពីឯង

2K 82 0
                                    

លុះដល់ម៉ោងសម្រាក ជុងហ្គុកបានដេីរចូលមកតុធ្វេីការរបស់ថេយ៍ ហេីយបានដឹកដៃថេយ៍ដេីរចេញទៅខាងក្រៅ ដោយសកម្មភាពពួកគេទាំងពីរនាក់ត្រូវបាន យ៉ុនហ្គីតាមសម្លឹងមិនដាច់ពីភ្នែករហូតដល់ពីរនាក់នោះបាត់ស្រមោលទៅ។
« លោកនាយក ស្និតស្នាលនិងថេយ៍ ម្ល៉េះ» យ៉ុនហ្គី បន្លឺតិចៗ នឹកឆ្ងល់ក្នុងចិត្តតែមិនដឹងថាគួរតែបានចម្លេីយមកពីណា។មានតែចាំសួរថេយ៍ពេលក្រោយ យ៉ុនហ្គីក៏ប្រមូលអីវ៉ាន់ទុក្ខ កំពុងតែប្រមូលអីវ៉ាន់សុខៗគេបានប្រទះភ្នែកជាមួយនិងសំបុត្រដែលថេយ៍ឪ្យកាលពីថ្ងៃមិញនោះ គេដកដង្ហេីមវែងមួយអស់ខ្យល់ក៏ដេីរចេញពីតុធ្វេីការដោយមិនបានយកសំបុត្រនោះយកទៅតាមខ្លួននោះទេ។

« ហេតុអ្វីអូនដូចជាមិនសប្បាយចិត្តសោះអញ្ចឹង?» សំណួរដោយក្ដីបារម្ភណ៍ចេញពីមាត់របស់ជុងហ្គុកសួរទៅកាន់ថេយ៍ដោយគេឃេីញទឹកមុខថេយ៍ដូចជាមិនស្រស់បោះតាំងពីចេញពីក្រុមហ៊ុនម្ល៉េះ
« គឺអូនមិនសប្បាយចិត្តត្រង់ សិស្សច្បងយ៉ុនហ្គីដែលគាត់មិនចង់ទទួលសេចក្ដីស្នេហាពី ជីមីមទ្បេីយ ថែមទាំងជីមីន ផ្ងេីរសំបុត្រតាមអូនឪ្យទៅគាត់ ក៏គាត់មិនអានោងដែល គាត់ដូចជាស្អប់ជីមីនណាស់ អូនពិតជាអាណិតជីមីនណាស់ លួចស្រលាញ់សិស្សច្បងយ៉ុនហ្គីតាំងពីនៅ សកលវិទ្យាល័យ រហូយដល់ចេញធ្វេីការរាងខ្លួនក៏ បងយ៉ុនហ្គីនៅតែមិនបេីកចិត្តទទួលជីមីន» ថេយ៍ និយាយទៅកាន់ជុងហ្គុកឪ្យដឹងអំពីដំណេីរដេីមទង់រវាង ពួកគេទាំងពីរនាក់នោះឪ្យនាយដឹង។
« គង់តែថ្ងៃណាមួយគេនិងដឹងអំពីសេចក្ដីស្នេហារបស់ ជីមីនហេីយ គិតតែពីស្នេហា អូននិងបងវាប្រសេីរជាង» ថាចប់រាងក្រាស់ក៏ឈោងដៃចូលទៅចាប់ដៃថេយ៍មកដាក់លេីដេីមទ្រូងខ្លួន អង្អែរតិចៗ ញញឹមទៅកាន់រាងតូច។ ថេយ៍បានញញឹមតបមកវិញពេលដែលគេទទួលបានភាពកកក្ដៅបែបនេះពី ជុងហ្គុកនោះ។

ពួកគេទាំងពីរនាក់ក៏បានចូលទៅហាងអាហារមួយដែលស្ថិតនៅឯកណ្ដាលទីក្រុង ដែលជាហាងល្បីផងដែល។ បន្ទាប់ពីបញ្ចប់ការទទួលទាន់ពេលល្ងាចជាមួយគ្នាហេីយ ពួកគេទាំងពីរនាក់ក៏បន្តទៅកាន់កន្លែងដេីរលេងជាបន្តបន្ទាប់ ព្រោះតែរាងក្រាស់ត្រូវតាមសំណេីររបស់ថេយ៍ដែលគេចង់ដេីរលេងនៅក្នុងរាត្រីដ៏រ៉ូមេទិចនេះ។ ពេលមកដល់ផ្លូវស្ងាត់មានទ្បានបេីកបរមួយៗ ថេយ៍និងជុងហ្គុកក៏បានឈប់ទ្បាននៅនិងផ្លូវ បេីកទ្វារចុះទៅអង្គុយបង់ដែលនៅក្រោយដេីមផ្កាមួយដេីមដែលកំពុងតែបញ្ចេញនៅក្លិនដល់ក្រអូបមិនអាចដល់ចិត្តបាន បូករួមទាំងអាកាសធាតុខ្យល់បក់មកបន្តិចៗផងដែរ។
« បងមានដែលនឹកគិតកាលពីពួកយេីងនៅក្មេងៗដែលឬទេ?» ថេយ៍ សួរទៅកាន់រាងក្រាស់ដោយមិនមេីលមុខគេនោះទេ ព្រោះគេខ្មាស់អៀននិងជុងហ្គុក។
« បងនៅចាំគ្រប់យ៉ាងទាំងអស់មិនអាចភ្លេចបានទេ! ពិសេសមនុស្សម្នាក់ដែលកំពុងអង្គុយជិតបងនិងហេីយ បងសែននឹកពេលដែលបងចាកចេញទៅ រាល់យប់ រាល់ថ្ងៃ គ្រប់ពេល បងតែងតែនឹកគិតពីអូន ថាអូនសុខសប្បាយឬទេ អូនមានបានថែខ្លួនឯងឪ្យល្អឬអត់ បងមិនដែលភ្លេចនោះទេ» ក្រោយពីនិយាយចប់ រាងក្រាស់បានទាញដងខ្លួនថេយ៍មកជិតខ្លួនយកដៃទាំងពីរអោបពីក្រោយខ្នងទ្បេីងពេញៗដៃ
« កុំរឹតអូនពេក ថប់ដង្ហេីមណាស់» ថេយ៍ វៃដៃជុងហ្គុកឪ្យបន្ធូរកម្លាំងអោបបន្តិច។
«ការពិតទៅ អូនក៏នឹកបងផងដែល ថែមទាំងអូនខឹងបងទៀតផងដែលចាកចេញដោយមិនប្រាប់អូនសម្បីតែបន្តិច បានត្រឹមតែទុកសំបុត្រមួយឪ្យអូនមេីល កុំអីអូននិងស្អប់បងរហូតមិន មែនមកធ្វេីជាសង្សារបងនៅពេលនេះទេ!ឆេីយ»
« ហេីយពេលនេះបងក៏មកធ្វេីជាសង្សាររបស់អូន ហេីយបងនិងខំកែនៅបច្ចុប្បន្នដេីម្បីលុបលាងរឿងកាលពីអតីតកាលដែលបងចាកចេញមិនបានប្រាប់អូន ចាប់ពីពេលនេះទៅ បងសន្យាថានិងមិនចាកចោលអូនទៀតទេ! សឺត»

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now