Ep42 :អូនចង់ក្នុងទ្បាន ឬក្នុងផ្ទះ

1.7K 51 0
                                    

ព្រឹកទ្បេីងជុងហ្គុកក្រោកសម្អាតខ្លួនប្រាណរួចរាល់បេីកទ្វារចេញមកជល់ចំពេល ថេយ៍បេីកទ្វារមកផងដែរ។

« អរុណសួស្ដី ប្រពន្ធសម្លាញ់» រាងក្រាស់ ធ្លោយស្នាមញញឹមទៅកាន់អតីតប្រពន្ធ មុននិងទាញទ្វារបិទយឺតៗ។

នាយតូចធ្វេីមិនដឹងសម្លក់សម្លឹងមុខរាងក្រាស់ហេីយ ទាញទ្វារបិទដេីរចុះទៅខាងក្រោម។ ជុងហ្គុកដេីរចុះទៅតាមពីក្រោយ។

« ប៉ាថ្ងៃនេះកូនសូមទៅការដ្ឋានដែល» កំពុងតែបាយសុខៗថេយ៍ស្រដីទ្បេីង លោកគីមមិនមាត់ងក់ក្បាលធ្វេីជាសញ្ញាថាយល់ព្រម ពេលនោះអ្នកស្រីគីម ស្រាប់តែស្រដីទ្បេីង។

« ឲ្យកូនជុង ជូនទៅៗ» គ្រាន់តែលឺសម្ដីអ្នកម្ដាយបែបនេះថេយ៍ចាប់ផ្ដេីមទម្លាក់ស្លាបព្រា សម្លឹងទៅមេីលមុខរាងក្រាស់ដែលកំពុងញញឹមយ៉ាងមានក្ដីសុខ បាញ់ក្រខ្សែរភ្នែក រាយស្នេហ៍ដាក់ នាយតូច។

« កូនមិនទៅជាមួយទេ » តបដោយទឹកមុខស្ងូត អ្នកជាម្ដាយតាមត្រឹមញញឹមគាត់ដឹងថា កូនម្នាក់នេះចង់ឈ្នះរាងក្រាស់ ព្រោះតាំងពីមករស់នៅទីនេះ អារម្មណ៍កណ្ដោចកណ្ដែងគ្មានត្រោយអ្វីសោះ ដេក ដេីរ ឈរ អង្គុយ ទឹកមុខហាក់ស្រពាបស្រពោន ដូចនឹកដល់មនុស្សនៅក្បែរនេះ ប៉ុន្តែពេលនេះគេមកដល់ ក៏ប្រែទៅជាចង់ឈ្លោះចង់ប្រកែក។

   បន្ទាប់ពីបញ្ចប់អាហារពេលព្រឹកហេីយ ជុងហ្គុកចេញដំណេីរទៅការដ្ឋានជាមួយនិងលោកគីម ដោយជិះទ្បានទៅ។ ថេយ៍ក៏ចង់ទៅដែលតែពេលដឹងថាជុងហ្គុកជិះទ្បានជាមួយគេក៏ប្ដូរចិត្តមិនទៅវិញ។

« ចម្លែកម្ល៉េះ! គ្រាន់តែទៅការដ្ឋានសោះ ចាំបាច់បាញ់ទឹកអប់ពេញខ្លួនធ្វេីស្អី! ឬទៅណាត់ជួបនាងស្អីគេនោះមែន» រាងតូចអង្គុយគិតតែម្នាក់ឯងនៅលេីកៅអីតុបាយ ព្រោះពេលគេដេីរចេញពីបន្ទប់នោះធំក្លឹន ទឹកអប់ពេក។

« មិនកេីតទេ រកទៅតាមដានសិន! អួយមែនហេីយ សូវូ បបួលគេទៅសិន ក្រែងបានឌឺដងគេវិញ» ថេយ៍ ដេីរទ្បេីងទៅខាងលេី រៀបចំស្លៀកពាក់សារជាថ្មី ដេីរចុះមកទាញទ្វាររបងចេញទៅផ្ទះមួយទៀតនៅក្បែរនេះ នោះគឺផ្ទះសូវូ ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now