Ep10:បេីបងមិនអានសំបុត្រនេះទេ បងនិងស្ដាយក្រោយ

2.2K 94 0
                                    

ព្រឹកទ្បេីងនៅឯភូមិគ្រឹះត្រកូលផាក កំពុងតែមានអីវ៉ាន់រៀបចំដូចជាបម្រុងធ្វេីដំណេីរទៅណាយ៉ាងអញ្ចឹង ទាំងជីមីនផងដែល ពាក់អាវ ធំៗដូចជាទៅក្រៅប្រទេស។
« មីងពេលខ្ញុំមិននៅ ជួយមេីលថែភូមិគ្រឹះផងណា ពេលណាខ្ញុំមកវិញ ខ្ញុំនិងអោយប្រាក់ខែមីងច្រេីនៗ » អ្នកស្រីផាក និយាយទៅកាន់អ្នកបម្រេីដែលមានអាយុច្រេីនជាងគាត់ បញ្ជារអោយមេីលថែភូមិគ្រឹះមួយនេះ។
« ចា៎ លោកស្រី» គាត់អោនគោរពអ្នកជាម្ចាស់ មុននិងព្រមទទួលនៅសំណេីររបស់លោកស្រីផាក
« តោះពួកយេីងឆាប់ចេញទៅ មុននិងយន្តហោះមិនទាន់ចេញដំណេីរ » លោកផាក ដេីរទៅមុនពួកគេយកអីវ៉ាន់ទុកខាងក្រោយទ្បាន។
« អ៊ុំ ជួយយកសំបុត្រនេះផ្ងេីរទៅថេយ៍ផង អ៊ុំប្រាកដជាស្គាល់ថេយ៍ បេីសិនជាអ៊ុំចង់ឆាប់ជួបគេ សូមអ៊ុំទៅក្រុមហ៊ុន ចន នោះអ៊ុំនិងឃេីញគេធ្វេីការនៅទីនោះ ជាក់ជាមិនខាន» រាងតូចបាន ហុចសំបុត្រមួយច្បាប់អោយទៅអ៊ុំស្រីនោះយកទៅអោយថេយ៍។គេមិនបានយកវាទៅអោយម្ចាស់វាដែលគេបានសរសេរនៅក្នុងសំបុត្រមួយនេះក៏ព្រោះតែគេមិនចង់ឃេីញមុខម្នាក់នោះ ខ្លាចថាគេនិងធុញទ្រាន ស្អប់មុខខ្លួន ទេីបគេសុខចិត្ត ផ្ងេីរសំបុត្រនេះទៅ គេក៏ចង់យកសំបុត្រមួយនេះផ្ងេីរទៅកាន់ថេយ៍ដោយផ្ទាល់ដៃផងដែលប៉ុន្តែពេលវេលាពិតជាខ្លីខ្លាំងណាស់ ទេីបគេបានត្រឹមតែផ្ងេីរតាមអ្នកបម្រេីអោយទៅថេយ៍។
« ចា៎ អ្នកប្រុស» គាត់ទទួលយកសំបុត្រនោះមកកាន់និងដៃអោយគួរសម ទេីបជីមីនបានដេីរតម្រង់ទៅកាន់ទ្បានដែលមានម៉ាក់ប៉ាគេអង្គុយរងចាំខាងក្នុង។
« នៅធ្វេីអ្វីកូន?» សំណួរដែលចេញពីម៉ាក់របស់គេ បានអោយគេមេីលទៅមុខរបស់ម៉ាក់គេ ដោយទឹកមុខសោះគគ្រោះ។
« គឺកូនអោយអ៊ុំស្រីយកសំបុត្រផ្ងេីរទៅអោយថេយ៍ និងណាម៉ាក់ ឥទ្បូវកូនរួចរាល់ហេីយ» ជីមីន ឆ្លេីយទៅកាន់ម៉ាក់គេ ដោយបញ្ចេញស្នាមញញឹមមកបន្តិច។ គេចូលទៅអង្គុយរបាំងខាងក្រោយ ដោយអារម្មណ៍ដូចជាមិនចង់ចាកចេញពីប្រទេសកូរ៉េតតែសោះ ប៉ុន្តែដោយចង់កាត់ចិត្តចេញពី យ៉ុងហ្គី មនុស្សបណ្ដូរចិត្តក្នុងបេះដូងរបស់ខ្លួន ដោយមិនចង់អោយមនុស្សម្នាក់នេះទេីសទាល់ខ្លួនក្នុងពេលដែលពួកគេជួបគ្នា ទេីបជីមីន បានចាកចេញដោយបង្ខំចិត្តខ្លួន។ ទ្បានគ្រួសារផាកបានចេញពីភូមិគ្រឹះទៅប្រលានយន្តហោះ រងចាំចាកចេញពីប្រទេសកូរ៉េ នៅពេលនោះ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now