ផ្ទៃមេឃប្ដូរទៅជាស្រទ្បះខុសពីថ្ងៃមុនៗ ធ្លាក់ព្រិលបង្កការលំបាកដល់អ្នកធ្វេីដំណេីរ សម្បីតែថ្ងៃនេះក៏រងារផងដែល ប៉ុន្តែបានមេឃបេីកពន្លឺថ្ងៃខ្លះៗ។
រាងស្ដេីងស្លៀកនៅឈុតរងារស្ដេីងបិទបាំងកុំឲ្យខ្លួនត្រជាក់ពេលចេញទៅខាងក្រៅ ដៃកាន់វ៉ាលី ពាក់ស្បែកជេីងប៉ាត់តាពណ៍សរ ដេីរចុះមកខាងក្រោម។
« ធ្វេីដំណេីរឲ្យមានសុវត្ថិភាពណា ក្មួយប្រុស» ស្រី្តចំណាស់ដេីរចូលមកអោបក្មួយខ្លួន យកដៃអង្អែរសក់ថ្នមៗ
« អរគុណអ៊ុំស្រី » រាងស្ដេីងលេីកស្នាមញញឹមញ៉ែមដាក់ទៅអ៊ុំស្រីខ្លួនមុននិងកាន់វ៉ាលីដេីរចូលទៅក្នុងទ្បាន ដោយមានចេនកាជាអ្នករងចាំគេនៅក្នុងនោះ។ទ្បានចាប់ផ្ដេីមបេីកចេញតម្រង់ទៅកាន់ស្ថានីយ៍រថភ្លេីង នៅកណ្ដាលទីក្រុង។ នៅតាមផ្លូវមនុស្សដេីរជាហូរហែរមិនសូវជាប្រេីគ្រឿងយន្តនោះទេ អាចគិតថាប្រទេសកូរ៉េគឺនិយមធ្វេីដំណេីរដោយថ្មេីរជេីង បេីសិនមិនចង់ធ្វេីដំណេីរដោយថ្មេីរជេីង ក៏មានទ្បានក្រុងដឹកអ្នកដំណេីរដោយឥតគិតថ្លៃផងដែរ។
ទ្បានចេនកាបេីកមកដល់ស្ថានីយ៍រថភ្លេីង មានមនុស្សជាច្រេីនកំពុងរងចាំជេីងរថភ្លេីងមកបន្តបន្ទាប់ នាងជិះចូលទៅកន្លែងចំណត បេីកទ្វារដេីរជូនថេយ៍ទៅកន្លែងរងចាំជាមួយនិងមនុស្សដទៃទៀត។
« យេីងអរគុណឯងហេីយណា ចេនកា» មកដល់កន្លែងអង្គុយ នាយតូចនិយាយទៅកាន់បងប្អូនជីដូនមួយខ្លួនទាំងញញឹមពព្រាយ។
« អរគុណស្អីទៅ ឯងជាបងប្អូនយេីងនិង! ត្រូវក្រែងចិត្តធ្វេីអ្វី» នាងញញឹមតបមកវិញ។រថភ្លេីងបានធ្វេីដំណេីរមកដល់កន្លែងមនុស្សកំពុងអង្គុុយរងចាំជាច្រេីនអ្នក មនុស្សម៉ាទាំងអស់នោះរហ័សលេីកវ៉ាលីចូលទៅខាងក្នុងរថភ្លេីង ឯថេយ៍ក៏ដូចគ្នា ប្រញ៉ាប់ប្រញ៉ាខ្លាចតែអត់មានកន្លែងអង្គុយ។
« យេីងទៅហេីយនាងកា» ចូលទៅខាងក្នុងរាងតូចរេីសបានកន្លែងនៅជាប់និងកញ្ចក់អាចមេីលមកឃេីញចេនកានៅខាងក្រៅកំពុងតែធ្វេីដៃ លាគេយ៉ាងញ៉ាក់ដូចជាម៉ាសុីនដេរ។
« សុខសប្បាយណា បាយៗ» ចេនកា ស្រែកមួយវ៉ក់ឲ្យអ្នកខាងក្នុងលឺ ថេយ៍ញញឹមទៅកាន់ចេនកាធ្វេីដៃលានាង ដោយរថភ្លេីងកំពុងតែចេញដំណេីរទៅមុខបន្តិចម្ដងៗ។
YOU ARE READING
មនុស្សពិសេសក្នុងបេះដូងបង (ចប់)
ActionTea(btt) x Jungkook(top) និពន្ធ:ហាក់អូមេហ្គាតូច 10,12,2022 សរសេរចប់ 27,5,2023