15ឆ្នាំកន្លងផុតទៅ ទេសភាពនៃប្រទេសកូរ៉េជាខែផ្ការីកបានឳ្យដេីមឈេីដែលនៅគ្រប់ទីកន្លែង ជាពិសេសគឺផ្កាសាគូរ៉ាដែលជាផ្កាដំណាងនៃប្រទេសកូរ៉េ រីកសាយពេញប្រទេសកូរ៉េ នៅតាមដងផ្លូវនិងតាមសួនច្បារដែលសម្បូរទៅដោយដេីមផ្កាសាគូរ៉ា ឯតាមអគារនានាក៏បានអភិវឌ្ឍន៍កាន់តែច្រេីន មនុស្សក៏មានការងារច្រេីនជាងមុន តែខុសពីរាងតូចដែលបានរៀនចប់សកលវិទ្យាល័យទៅហេីយនៅតែមិនអាចរកការងារដែលខ្លួនពេញចិត្តបាន។
ងាកមកមេីលក្មេងប្រុសម្នាក់ដែលអង្គុយអានសៀវភៅនៅក្រោមដេីមឈេីធំមួយនៅខាងក្រោយផ្ទះ យ៉ាងស្ងាត់ស្ងៀម មានសំទ្បេងសត្វស្លាបស្រែកយំ បង្កអោយមានសំទ្បេងរណ្ដំកាន់តែពិរោះកាន់តែមានអារម្មណ៍ចង់អានសៀវភៅបន្ត បូករួមទាំង អាកាសធាតុផ្ការីក និងខ្យល់អាកាសបរិសុទ្ធល្អត្រចង់។
«ក្មួយថេយ៍ដល់ម៉ោងញាំបាយហេីយ» អ្នកស្រីចេនលី ដេីរចេញមកខាងក្រៅហៅថេយ៍ចូលទៅញាំបាយ តាំងពីគេចាកចេញពីគ្រួសារតាំងពីអាយុ10ឆ្នាំមកម្ល៉េះ ថេយ៍មិនដែលបានទៅលេងស្រុកកំណេីតខ្លួនវិញនោះទេ ព្រោះតែការសិក្សាត្រូវតែបន្តជារៀងរាល់ថ្ងៃមិនអាចអាក់ខានឈប់បានទ្បេីយ។
«បាទ» ថេយ៍ បិទសៀវភៅកាន់ដេីរចូលទៅខាងក្នុងផ្ទះ ញាំបាយតែជាមួយនិងអ្នកស្រីចេនលីតែពីរនាក់ប៉ុណ្នោះចំណែកឯចេនកា គេគឺបានចូលជាដារ៉ាសម្ដែងបាត់ទៅហេីយទេីបគេមិនសូវបាននៅផ្ទះ តតែមេឃរាងល្ងាចទេីបនាងចូលផ្ទះវិញ។
« តេីពេលណាក្មួយនិងរកការងារបានទៅ ក្មួយអាយុ25ឆ្នាំហេីយ» អ្នកស្រីចេនលី
« ខ្ញុំរកមិនបានទេអ្នកមីងព្រោះតែខាងក្រុមហ៊ុននានាគេមិនត្រូវការបុគ្គលិកថ្មីនោះទេ ចាំមេីលបន្តិចទៀតក្រែងមានក្រុមហ៊ុនខ្លះត្រូវការខ្ញុំនិងទៅដាក់ពាក្យ» ថេយ៍ឆ្លេីយតបទៅកាន់អ្នកស្រីចេនលីយ៉ាងញញឹមមិនសូវសម ព្រោះគេនៅជាមួយគាត់យូរណាស់មកហេីយរាងតូចក៏មានអារម្មណ៍ថាក្រែងចិត្តគាត់ខ្លះផងដែរ។
« ពេលណាក៏ពេលនិងចុះ តែបេីថេយ៍មិនចង់នៅផ្ទះទេ ក្មួយអាចធ្វេីជាអ្នករត់ការជាមួយនិងកូនចេនកាក៏បានដែល អាចទុកចិត្តគ្នា បេីតាមមីងមិនចង់អោយគេយកអ្នកផ្សេងមកដេីរតាមគេនោះទេ ខ្លាចថាមិនទុកចិត្តដូចមនុស្សដែលយេីងធ្លាប់ស្គាល់»អ្នកស្រីចេនលី បានផ្ដល់មតិអោយទៅកាន់ថេយ៍ រាងតូចពេលក៏បានគិតក្នុងចិត្ត ថាវាក៏រាងល្អដែលទេីបគេញញឹមចេញមក
« ល្អតេីសអ្នកមីង ពេលណាមានក្រុមហ៊ុនត្រូវការបុគ្គលិក ចាំទៅដាក់ពាក្យ»ថេយ៍ ញញឹមសប្បាយចិត្តចេញមក អ្នកស្រីចេនលីបានចូលទៅចាប់ដៃអង្អែរដៃថេយ៍តិចៗទាំងស្នាមញញឹម។
YOU ARE READING
មនុស្សពិសេសក្នុងបេះដូងបង (ចប់)
AcciónTea(btt) x Jungkook(top) និពន្ធ:ហាក់អូមេហ្គាតូច 10,12,2022 សរសេរចប់ 27,5,2023