Ep16:ស្លាប់មិនខានទេ

1.4K 57 0
                                    

ថ្ងៃនេះគឺជាថ្ងៃដែលជីមីនត្រូវតែចូលទៅសិក្សារៀនសូត្យពីមុខវិជ្ជាដែលខ្លួនស្រលាញ់។ ជីមីនកំពុងតែនភក្នុងបន្ទប់តែងខ្លួនយ៉ាងស្រស់ស្អាតទ្រាមនិងចុះទៅខាងក្រោយ
« អាចទទួលយកបានឬអត់នៀក!» ជីមីនសួរទៅកាន់ខ្លួនឯងនៅមុខកញ្ចក់ដោយបង្វល់ខ្លួនមេីលគ្រប់សព្វមុននិងហ៊ានចុះទៅខាងក្រោយ។

« ចុះមកហេីយអី កូនពៅ» ម៉ាក់របស់ជីមីន ស្រដីទៅកូនប្រុសខ្លួនដែលបានដេីរតម្រង់មកកាន់តុបាយមានមនុស្សចាស់ពីរនាក់កំពុងតែរងចាំ
« ម៉ាក់បេីមិនស្អាតមិចនិងចូលគេចុះទៅ កូនខ្លាចគេរេីសអេីមសម្រស់កូនខ្លាំងណាស់» ជីមីន គិតថាបេីគេមិនតែងខ្លួនទេនៅប្រទេសដែលកំពុងរស់នៅនេះអាចថានិងរេីសអេីមគេ ខោមិនខោអាវមិនអាវ
« កូនស្អាតស្រាប់ហេីយ! ឥទ្បូវញាំបាយទៅបានទៅសាលា» អ្នកទាំងអស់គ្នាក៏បានចាប់ផ្ដេីមទទួលទានអាហារពេលព្រឹកជាមួយគ្នាដោយរលូន។

បន្ទាប់ពីបញ្ចប់ការទទួលទានហេីយ ជីមីនក៏បានបេីកទ្បានចាកចេញពីផ្ទះតម្រង់ទៅកាន់សាលារៀន។សាលាដែលគេរៀននេះគឺបណ្ដោតតែទៅលេីគំនូរតែប៉ុណ្ណោះ តែជាប្រភេសគំនូរផ្សេងៗ មួយស្របក់គេក៏បានមកដល់។

«គេចូលអស់ហេីយទេដឹងនៀក! ងាប់ហេីយ» ជីមីនរហ័សចតទ្បានរត់ទៅបន្ទប់រៀនរបស់គេ។
« ទេរត់មកនិងស្គាល់បន្ទប់រៀនដែល?មានតែដេីរសួរគេ» ជីមីន ក៏បានចូលទៅសួរនារីម្នាក់ដែលកំពុងតែឈរចុចទូរស័ព្ទ
« អត់ទោសអ្នកនាង តេីផ្នែកមួយណាដែលគេគូរគំនូរ» ជីមីន
« អរគឺផ្នែកដែលនៅខាងមុខដេីមឈរខាងមុខនោះ ខ្ញុំទេីបតែនាំមិត្តខ្ញុំចូលទៅអម្បាញ់មិញនេះទេ!លោករៀនខាងនុងដែលមែនទេ ចាំខ្ញុំនាំលោកទៅចុះ» នារីម្នាក់នោះក៏ទុកទូរស័ព្ទនាំជីមីនទៅ។

«នេះហេីយ គេកំពុងតែរៀន! លោកអាចចូលទៅបាន»
« អរគុណខ្លាំងៗណា» រាងតូចក៏ញញឹមទៅកាន់នារីម្នាក់នោះ។នាងក៏បានដេីរចេញពីជីមីនទៅ។

ជីមីនដែលឈរនៅខាងមុខថ្នាក់មិនហ៊ានដេីរចូលទៅខាងក្នុងខ្លាចថាគេនិងងាកសម្លឹងមកគេទាំងអស់គ្នាដូចជាមនុស្សចម្លែក។
« មិនអីទេ ត្រូវតែខ្លាហ៊ាន» ជីមីនបានបេីកទ្វារចូលទៅ វាពិតជាមិនខុសពីរការគិតរបស់គេនោះទេ សិស្សៗដែលកំពុងតែស្ងាត់ស្ងៀមយកចិត្តទុកដាក់លេីគំនូររបស់គេរាងៗខ្លួន ងាកមកមេីលជីមីនតែម្នាក់
« អត់ទោស ខ្ញុំសិស្សថ្មី រាងមកយឺតបន្តិចហេីយ អត់ទោសផងណា!» ជីមីន និយាយទៅកាន់អ្នកគ្រប់គ្នាឲ្យគេដឹងកុំឲ្យថាគេនិងជាមនុស្សដែលចូលមករំខានបែកអារម្មណ៍ ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now