Ep7 :លេងជាមួយនរណាគេ?

2.5K 115 0
                                    

ថ្ងៃនេះជាថ្ងៃទី2របស់ខ្ញុំដែលបានចូលធ្វេីការនៅក្រុមហ៊ុនចន ហេីយក៏ជាថ្ងៃដែលស្មុកស្មាញផងដែល។អោយតែចូលមកឃេីញមុខប្រុសម្នាក់នេះធ្វេីអោយខ្ញុំនឹកខ្នាញ់ខ្លាំងណាស់។ ខ្ញុំចង់រត់គេចពីគេទៅតុធ្វេីការរបស់ខ្ញុំប៉ុន្តែ នាយម្នាក់នេះបានដេីរតាមខ្ញុំ។
« ប្រញ៉ាប់ទៅណា» សំទ្បេងបុរសម្នាក់នោះបាននិយាយមកកាន់ថេយ៍ធ្វេីអោយថេយ៍ត្រូវឈប់នៅមួយកន្លែងងាកមកមេីលអ្នកដែលហៅខ្លួននោះ។
«បាទលោកនាយក » ថេយ៍ អោនគោរពនាយជា
ម្ចាស់ក្រុមហ៊ុននេះដោយគួរសមពេលនៅមុខបុគ្គលិកផ្សេងៗ
« ទ្បេីងទៅបន្ទប់ធ្វេីការរបស់យេីងឥទ្បូវនេះ» ជុងហ្គុក ផ្ដាំតែប៉ុណ្នឹង គេដេីរចេញពីថេយ៍ទ្បេីងទៅខាងលេី។ឯរាងតូចពេលបានបញ្ជារបែបនេះហេីយក៏ដេីរមកតុធ្វេីការរបស់ខ្លួនរៀបចំអីវ៉ាន់រួចរាល់ក៏ធ្វេីដំណេីរទ្បេីងទៅកាន់បន្ទប់ធ្វេីការរបស់ជុងហ្គុក
« តុក តុក!»
សំទ្បេងគោះទ្វាបានធ្វេីអោយអ្នកនៅខាងក្នុងអនុញ្ញាតអោយចូលទៅ រាងតូចបេីកទ្វាចូលទៅដោយឥរិយាបទធម្មតាមិនខ្លាចរអានិងនាយម្នាក់នេះទ្បេីយ
« អង្គុយនៅលេីសាទ្បុងនុងទៅ កុំទៅណាអោយសោះ អង្គុយអោយស្ងៀម ហាមតវ៉ា បេីឃ្លានប្រាប់យេីងបាន យេីងនិងអោយគេយកអាហារមកអោយ » ជុងហ្គុក បានចង្អុលទៅសាទ្បុងមួយដែលនៅមួយជំហៀងគេនោះ គ្រប់ពាក្យពេច៍របស់គេនិយាយមកធ្វេីអោយថេយ៍ក្ដោបដៃខឹងយ៉ាងខ្លាំង
« មកតែអង្គុយចុះការងារ..»
«កុំនិយាយតវ៉ា ទៅតែអង្គុយអោយស្រួលទៅ» សំទ្បេងឆ្លេីយកាត់បានធ្វេីអោយថេយ៍រឹតតែខឹងមួយកម្រិតទៀត

« អាថេយ៍ឯងកំពុងតែអោយមនុស្សក្រៅភពបញ្ជាឯងហេីយ នេះឯងមិនមានភាពក្លាហានដេីម្បីយកឈ្នះ មនុស្សក្រៅភពនេះបានទេមែនទេ ពិតជាមិនរស់ទេជាតិនេះ អាម្នាក់នេះគួរអោយស្អប់តាំងពីក្មេងមកម្ល៉េះ មិនគួរណាមកចង់កម្មចង់ពាររូបខ្ញុំម្ដងទៀតនោះទេ ឆេីស» រាងតូចបានដេីរម្ដងតិចៗទៅអង្គុយលេីសាទ្បុងតាមពាក្យសម្ដីជុងហ្គុក។ ជុងហ្គុក ងាកមកសម្លឹងមេីលផ្ទៃមុខថេយ៍ដោយអស់សំណេីចព្រោះឃេីញថាមុខគេមេីលទៅដូចជាគូទមាន់ដែលធ្វេីមាត់ស្រួចៗចេញមក
«មេីលស្អី!»
«មេីលអត់បាន ?»
«អត់និងហេីយ ឆេីស!» ថេយ៍ ងាកមុខចេញយ៉ាងរហ័សមិនអោយអ្នកដែលធ្វេីការនោះមេីលខ្លួនបន្តទៀត
« អត់ឃេីញដាក់ផ្លាកថាហាមឃាតមិនអោយមេីលផង ចង់មេីលពេលណាក៏បាន តែថាបេីសិនជាមិនមានផ្លាកដាក់ហាមអញ្ចឹង យេីងគួរទែថេីបឯង និងរំលោភឯង ព្រោះឯងមិនបានដាក់ផ្លាកហាមឃាត» និយាយចប់ជុងហ្គុក បានក្រោកពីកៅអីដេីរតម្រង់មកកាន់ថេយ៍ ធ្វេីអោយរាងតូចឃេីញគេដេីរចូលមកជិតខ្លួនបែបនេះក៏មានអារម្មណ៍ភ័យ បេះដូងលោទមិនស្មេីគ្នា ញេីសចាប់ផ្ដេីមចេញមកតិចៗ ដៃជេីងមិនអាចបញ្ជារបាន។
« ឈប់ភ្លាម ចន ជុងហ្គុក លោករោគចិត្តខ្លាំងណាស់» ថេយ៍ ស្រែកមួយផាំងធ្វេីអោយជុងហ្គុកឈប់ដំណេីរភ្លាមៗ
« ខ្លាច ឬ?» រាងក្រាស់ចាប់ផ្ដេីមសេីច
« ឥទ្បូវនេះលោកហៅខ្ញុំមកមានតែអង្គុយនិងលេីសាទ្បុងតែប៉ុណ្ណឹងទេមែនទេ?»
«ត្រូវហេីយ ការងារស្រួលៗគ្រាន់តែអង្គុយក្នុងបន្ទប់ធ្វេីការរបស់ខ្ញុំតែប៉ុណ្ណឹងចប់» និយាយហេីយជុងហ្គុកបានដេីរទៅកៅអីធ្វេីការគេវិញ
«អញ្ចឹងខ្ញុំចុះទៅក្រោមវិញហេីយនៅក្នុងបន្ទប់នេះវាពិតជាចង់កេីតជំងឺបាក់ទឹកចិត្តព្រោះថាមានមនុស្សភពផ្កាយមករញ៉េរញ៉ៃ អួយ...រូបខ្ញុំនេះវាចង់កេីតជំងឺបាក់ទឹកចិត្ត » ថេយ៍តូចក្រោកពីសាទ្បុង ដេីរទៅបេីកទ្វារចេញប៉ុន្តែទ្វានោះហាក់ដូចជាបេីកមិនចេញតតែសោះ ថេយ៍បានងាកមកកាន់ជុងហ្គុក នាយបានញញឹមយ៉ាងស្រស់មកកាន់ថេយ៍
« បេីកទ្វាអោយខ្ញុំភ្លាម » ដោយសារតែទ្វានោះធ្វេីទ្បេីងអំពីអេទ្បិចត្រូនិចបច្ចេសវិជ្ជាខ្ពស់ វាមានតេទ្បេដេីម្បីចុចបញ្ជារ ទេីបធ្វេីអោយថេយ៍បេីកទៅណាមិនកេីត
« មកអង្គុុយកន្លែងដេីម ឬក៏ចង់អោយយេីងទៅបីមកលេីសាទ្បុង បេីចង់បានបែបនេះមែន ព្រមយល់យេីងនិងទៅបីឯង» បម្រុងនិងក្រោកចេញពីកៅអីហេីយតែថេយ៍ដេីរមកយ៉ាងរហ័សមកលេីសាទ្បុងដោយមិនបានគិតយូរ។ ដោយមិនដឹងធ្វេីអ្វីថេយ៍បានទាញទូរស័ព្ទមកចុចលេងនិងផ្ងេីរសារទៅលេងជីមីន។
« ជីមីនយប់នេះទៅញាំអីឬអត់ ខានជួបគ្នាយូរហេីយ»
«យេីងគិតអញ្ចឹងដែល តែពេលនេះឯងអត់ធ្វេីការទេអីបានជាមានពេលឆាតជាមួយយេីង»
« យេីងអត់ធ្វេីអីទេព្រោះថាលោកនាយកគាត់អោយយេីងទំនេរដៃនិងណា»
« បាននៅជិតអាហ្គុកប្រហែលជាល្អហេីយមេីលទៅ » បានជាជីមីនដឹងថាថេយ៍ចូលធ្វេីការនៅក្រុមហ៊ុនជុងហ្គុកព្រោះចេនកាបានប្រាប់ទៅកាន់ជីមីន
« យេីងមិនសូវជាចូលចិត្តម្នាក់និងទេឈប់និយាយទៅ តែថាសិស្សច្បងយុនហ្គីក៏ធ្វេីការនៅទីនេះឯង ជីមីន»
« អញ្ចឹងល្អហេីយ ពេលដែលមកញាំអីពេលល្ងាចបបួល គាត់មកផង យេីងខានជួបគាត់យូរហេីយនឹកខ្លាំងណាស់»
មីន យុនហ្គីនេះជាក្រាស់របស់ជីមីនដែលកាលនៅរៀន រាងតូចជីមីន តាមញ៉ែយុនហ្គីណាស់ប៉ុន្តែនាយមិនដែលចាប់អារម្មណ៍លេីជីមីនទេបែរជាមានអារម្មណ៍ថាធុញទ្រានពេលជីមីនមកតញ៉េរញ៉ៃខ្លួនទៅវិញ។
« ចាំយេីងគិតមេីលសិន!»
ដោយជុងហ្គុក ងាកសម្លឹងទៅកាន់ថេយ៍ឃេីញគេលេងឆាតយូរពេកក៏ចាប់ផ្ដេីមក្ដៅក្រហាយពេញខ្លួនដេីរសម្ដៅទៅកាន់ថេយ៍ ឆក់យកទូរស័ព្ទនោះពីដៃរាងតូច។
«នែ៎លោក វាថីលោកឯង»
«លេងជាមួយនរណាគេ?»
« យ៉ាងមិចខ្ញុំលេងជាមួយនរណាគេក៏បាន ទេីសទាល់អីនិងលោកឯង»
«វារំខានយេីងធ្វេីការ វាលឺសំទ្បេងសាររបស់ឯងវាគួរអោយធុញ»
« អញ្ចឹងក៏អោយខ្ញុំទៅតុធ្វេីការខ្ញុំទៅ បេីគួរអោយធុញទ្រាននោះ អោយទូរស័ព្ទមកនេះ» ថេយ៍ខំលោទយកទូរស័ព្ទពីដៃជុងហ្គុក ប៉ុន្តែយកមិនដល់នោះទេ រហូតជំពុកជេីងរកដួលខ្លួនឯង ចេះសំណាងបាន ជុងហ្គុកទប់ដងខ្លួនគេជាប់ ធ្វេីអោយបបូរមាត់ នៅជិតគ្នា ខ្សែរភ្នែកសម្លឹងទៅកាន់គ្នាដោយស្រទន់ ធ្វេីអោយទាញអារម្មណ៍ជុងហ្គុកអោយយកបបូរមាត់របស់គេដាក់ទៅលេីបបូតមាត់ថេយ៍ ធ្វេីអោយបបូរមាត់នាក់ទាំងពីរបានប៉ះគ្នា។ រាងតូចបានដាស់អារម្មណ៍ខ្លួនឯងមកវិញរេីសចេញពីជុងហ្គុក មានឱកាសក៏ឆក់យកទូរស័ព្ទនោះមកវិញ។
« ខ្ពេីមណាស់» ថេយ៍បានយកដៃជូតមាត់ខ្លាំងនៅចំពោះមុខរាងក្រាស់ធ្វេីអោយគេ សម្លឹងមេីលមកដោយចង់ចញ្ចេីមចូលគ្នាបែបមិនយល់
« ស្អប់យេីងដល់ថ្នាក់នេះឬ?» សំណួរបានសួរទៅកាន់ថេយ៍
«លោកធ្វេីអីដឹងខ្លួនឯងហេីយ! បេីកទ្វាអោយខ្ញុំ»
រាងក្រាស់ក៏ចុចតេទ្បេអោយសេរីភាពទៅកាន់ថេយ៍វិញ រាងតូចក៏បានដេីរចេញទៅតុធ្វេីការដោយអារម្មណ៍មិនល្អ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now