Ep44: ភាគបញ្ចប់

4K 143 0
                                    

   ពេលដែលនាយចេញទៅខាងក្រៅជាមួយនិងយូរ៉ានោះរហូតដល់ពេលថ្ងៃត្រង់បន្តិចទេីបនាយក្រាស់ត្រទ្បប់មកវិញ ជាមួយនិងរបស់ញាំនៅក្នុងដៃ។ ទោះបីជានាយប្រេីល្បិចនេះមិននិយាយរករាងតូចក៏ដោយ គេនៅតែមេីលថែខ្វល់ខ្វាយនាយតូចដូចដេីម។

« ទៅផ្ទះវិញចុះ! អរគុណនាងហេីយ » ប្រុសសង្ហារឆ្លេីយតបទៅកាន់យូរ៉ាទាំងស្នាមញញឹមលេចចេញមកដាក់នាង។ យូរ៉ាមិននិយាយអ្វីតបតបានត្រឹមញញឹមដាក់វិញ ហេីយនាងបេីកទ្បានចេញទៅ។ ឯរាងក្រាស់ដេីរចូលទៅខាងក្នុងផ្ទះ សម្លឹងមេីលជុំវិញបរិវេណផ្ទះមិនឃេីញវត្តមាននាយតូចតតែសោះ ទេីបបាងដេីរហួសទៅបន្ទប់គេង។

   ដោយសារតែទ្វារបន្ទប់មិនត្រូវចាក់សោរ ទេីបនាយចូលមកបានដោយងាយៗ គ្រាន់តែបេីកមកស្រាប់តែឃេីញវត្តមានថេយ៍ អង្គុយយ៉ាងកណ្ដោយកណ្ដែងតែម្នាក់ឯង។ រាងក្រាស់ដេីរចូលទៅក្បែរហុចរបស់ដែលខ្លួនគេទិញនោះផ្ងេីរនោះយកមកឲ្យ។

« ញាំសិនទៅ » យូរហេីយមិននិយាយ ទេីបតែនិយាយរកគេ ដឹងទេថាមនុស្សអង្គុយនៅខាងមុខនេះចង់ស្ដាប់សំទ្បេងស្រទន់មានមន្ដស្នេហ៍ណាស់។ ហេតុអ្វីសំទ្បេងនិយាយមកកាន់គេនេះបែរជាគ្មានជាតិជៅអ្វីសោះអញ្ចឹង។ រាងតូចមេីលមុខនាយបន្តិចក៏ស្រដីទ្បេីង

« ដាច់ចិត្តនិយាយរកខ្ញុំហេីយមែនទេ!» បេីទោះជាសំទ្បេងមិនស្រទន់ មិនផ្អែមដូចដែលគេនិយាយជាមួយនាងយូរ៉ាកាលពីព្រឹកមិញ ក៏រាងតូចព្រមទទួលយកដូចគ្នាឲ្យតែគេនិយាយមកដាក់ខ្លួន។

« ខ្លាចថេយ៍មិនព្រមតបតនិងខ្ញុំដូចរាល់ដងទេីបមិនចង់រំខានថេយ៍» ធ្លាប់តែហៅអូនបង ឥទ្បូវបែរជាប្ដូរសព្វនាមប្រៀបដូចជាដទៃ និយាយមកធម្មតាៗគ្មានអ្វីចម្លែកសោះ ប៉ុន្តែវាចម្លែកណាស់ ចម្លែកខ្លាំងសម្រាប់នាយតូច គេកាន់តែឈឺចាប់ពេលដែលអ្នកនៅចំពោះមុខខ្លួនប្ដូរសព្វនាមហៅបែបនេះ។

« ខ្ញុំដឹងថាខ្ញុំគ្មានចំណែកក្នុងបេះដូងបងទ្បេីយ ហុឹកៗ បងមិនមែនមកលួងខ្ញុំទេ អ្ហឹកៗ! បង...! បង..!មកដេីម្បីបញ្ឈឺអូនថែម! ហុឹកៗ តាំងពីបងជួបនាងយូរ៉ាមក បងក៏ប្លែក សុខៗក៏ប្ដូរសព្វនាម ពីបង មកជាខ្ញុំ ហុឹកៗ អូនគ្មានចំណែកក្នុងបេះដូងបងទេ ត្រូវទេប្រាប់អូនមក ហុឹកៗៗ» រាងតូច សម្រក់ទឹកភ្នែកធ្លាក់ចុះមកនៅចំពីមុខមាឌធំទាំងមិនខ្មាស់អៀនអ្វីសោះទ្បេីយ តាំងពីគេចាកចេញទៅជាមួយនិងយូរ៉ានោះរហូតដល់ពេលនេះគេនៅតែយំៗអស់បានឈប់សម្រាកភ្នែកបន្តិចទេ ។ រាងក្រាស់ឃេីញបែបនេះហេីយមិនបាននិយាយអ្វីមកទ្បេីយបានត្រឹមដេីរទៅយកក្រដាសជូតទឹកភ្នែកឲ្យនាយតូចមុននិងនិយាយទ្បេីងមកថា

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now