នៅថ្ងៃដដែលផងនោះ ពេលដែលជុងហ្គុកជិះតាមផ្លូវគិតថាតម្រង់ទៅកាន់ក្រុមហ៊ុនវិញតែត្រូវបានថេយ៍បដិសេធមិនចង់ទៅជាមួយ
« ជុងហ្គុក ដាក់អូននៅហាងកាហ្វេខាងមុខ នោះហេីយ អូនមិនចង់ទៅក្រុមហ៊ុននោះទេ» ថេយ៍ និយាយទៅកាន់ជុងហ្គុកដោយសម្លឹងទៅកាន់ហាងកាហ្វេខាងមុខនោះ គេគិតថាចង់រំហែលខួរក្បាលខ្លះមិនចង់ទៅក្រុមហ៊ុនធ្វេីការរាល់ថ្ងៃនោះទេ ខ្លួនគេជាលេខាតែលេខារបស់ប្ដីគេ គេមិនបានភ័យគិតថាប្ដីខឹងនិងខ្លួននោះទេ ។
« អញ្ចឹងបងក៏មិនទៅក្រុមហ៊ុនដែល បងនៅជាមួយអូន» ជុងហ្គុក ដោយមិនចង់ទុកថេយ៍នៅម្នាក់ឯងនោះក៏និយាយសូមថេយ៍នៅជាមួយតែត្រូវថេយ៍ឆ្លេីយបដិសេធយ៉ាងលឿន
« មិនបាន បងត្រូវតែទៅក្រុមហ៊ុន ព្រោះឯកសារច្រេីនណាស់ បងមិនអាចចោលបានទ្បេីយ អូនចូលទៅញាំកាហ្វេតែបន្តិចទេ ហេីយអូនទៅខូនដូវិញហេីយ» ថេយ៍ ងាកមកមេីលឲ្យចំផ្ទៃមុខរាងក្រាស់ ធ្វេីឲ្យជុងហ្គុកពិតជាចាញ់និងការលេងទឹកមុខថេយ៍ខ្លាំងណាស់ មិនអាចបដិសេធបានទេ អញ្ចឹងមានតែតាមដំណេីរ។ទ្បានក៏បានឈប់នៅចំពោះមុខហាងកាហ្វេ ថេយ៍ទាញខ្សែរក្រវ៉ាត់ចេញ និយាយទៅកាន់ជុងហ្គុក។
«ធ្វេីការដឹងធ្វេីការ!» ថេយ៍ ក៏បេីកទ្វារចេញទៅដេីរចូលក្នុងហាងកាហ្វេ ពេលដែលថេយ៍ចូលទៅបាត់ អស់ស្រមោលរាងក្រាស់បានចេញដំណេីរទៅក្រុមហ៊ុន។« សូមយក strawberry ក្រទ្បក់មួយមក» រាងតូច កម្មង់ហេីយក៏ដេីរចូលទៅតុទាញទូរស័ព្ទមកចុចលេង។
« អីយ៉ូយ អីយ៉ូយ ជួបគ្នាម្ដងទៀតហេីយ ក្មេងតូច..!» ដល់ពាក្យចុងក្រោយ យ៉ារីក៏អួសសំទ្បេងយ៉ាងវែងអន្លាយ ថេយ៍ងាកមកមេីលនាងយ៉ារី ដោយទឹកមុខធម្មតាៗព្រោះគេមិនខ្លាចនិងនាងទេ ឬក៏ចង់ដាក់ឲ្យផ្អេីលហាងកាហ្វេមួយនេះក៏គេមិនញញេីតជាមួយដែល។
« ជួបគ្នាម្ដងទៀតចុះវាថី? ព្រោះប្រទេសកូរ៉េនេះ នាងចង់ដេីរទៅណាមកណា ក៏ជារឿងរបស់នាង ជួបខ្ញុំតាមសាធារណៈក៏ជារឿងរបស់នាង ហឺស?» ថេយ៍ ទុកទូរស័ព្ទនៅលេីតុ លេីកជេីងមកអង្គុយគង់ពាក់ខ្លា និយាយឌឺដងជាមួយនិងការលេងទឹកមុខ ទៅកាន់យ៉ារីដោយមានអំណាចដឹងថាគេជាអ្នកឈ្នះ។
« យេីងមិនបានមកចង់បង្កេីតសង្រ្គាមជាមួយឯងនោះទេ ព្រោះថាយេីងបានដកថយនិងរឿងមួយនេះហេីយ ព្រោះអ្វី?ឯងដឹងទេ ព្រោះថាយេីងខ្លាច ត្រូវឈឺចាប់ ឈឺសាច់ ឈឺខ្លួន និងសង្សារគេនោះអី ហិហិ! តែឯងប្រហែលមិនទាន់ដឹងនោះទេ តែមិនអីទេ បន្តិចទៀតឬពេលឯងរៀបការហេីយប្រហែលនិងដឹងរឿងនេះ » យ៉ារី ញញឹមឌឺទៅកាន់ថេយ៍ ហេីយទាញកាបូកដេីរចេញទៅ
« អូរមែនហេីយ! យេីងចង់ប្រាប់ឯងថា កុំតាំងខ្លួនជាមនុស្សទីមួយ ព្រោះឯងសព្វថ្ងៃនេះគ្រាន់តែជាជនទីបីចូលទៅផ្ដាច់ទំនាក់ទំនងស្នេហាគេប៉ុណ្ណោះលាហេីយណា យេីងមិនចង់និយាយឲ្យឯងឈឺចាប់ជាងនេះទេណា see you next time! » យ៉ារីដេីរចេញទៅដោយស្នាមញញឹមក៏ព្រោះតែបានឌឺដងឈ្នះថេយ៍ ធ្វេីឲ្យថេយ៍មុខរាបស្មេីគិតនឹកដល់សម្ដីយ៉ារី ចង់សម្ដៅទៅលេីនរណា ហេីយគេរឹតតែឆ្ងល់និងថ្ងៃដែលជុងហ្គុកបានចាក់ចោលបន្ទប់នោះ ថេយ៍គិតៗរហូតដល់នឹកឃេីញនៅទឹកអ្វីម្យ៉ាងដែលគេបានប្រទះឃេីញនៅក្នុងបន្ទប់ធ្វេីការរបស់ជុងហ្គុក។
« ទឹកនោះជាទឹកអ្វី ដែលដក់ជាប់និងឥដ្ឋការ៉ូ ថ្ងៃដែលជុងហ្គុកបានចាក់សោរទ្វារនោះ ឬវាគឺជាស្លេះ ប៉ុន្តែហេតុអ្វីជុងហ្គុក គេមិនមានជំងឺបេីសិនជាស្លេះ?» វាកាន់តែធ្វេីឲ្យថេយ៍គិតដល់ចំណុចនេះមួយទៀត ថ្ងៃដែលគេចូលទៅនោះក៏បានឃេីញទឹកនោះដែលប៉ុន្តែគេគិតថាវាជាស្លេះទៅវិញទេ បានជាមិនគិតច្រេីន តែគេមិនបានគិតដល់ចំណុចមួយដែលមេីលទៅជុងហ្គុកគេមិនបានឈឺអ្វីនោះទេ។ ថេយ៍ក៏ចេញក្រៅបន្ទាប់ពីគិតលុយឲ្យគេហេីយ ហៅតាក់សុីដេីម្បីតម្រង់ទៅកាន់ក្រុមហ៊ុន។
« ពូសូមបន្ថែមល្បឿនបន្តិចបានទេ ខ្ញុំពិតជាប្រញ៉ាប់ខ្លាំងណាស់ លឿនទៅពូ » ថេយ៍ ស្រាប់តែបង្ខំពូតាក់សុីព្រោះតែគេកំពុងតែគិតថាជុងហ្គុកអាចនិងលួចទាក់ទងនរណាម្នាក់នៅក្នុងក្រុមហ៊ុននេះជាមិនខាន
« ក្មួយប្រុស ពូមិនអាចបេីកលឿនហួសកំណត់នោះទេ ពូគ្មានលុយបង់ថ្លៃផាកវិន័យរបស់ប៉ូលីសទេ» គាត់ឆ្លេីយទៅកាន់ថេយ៍វិញនៅច្បាប់នៃប្រទេសកូរ៉េ ថេយ៍ពិតជាញ័រចង់ដឹងខ្លាំងណាស់ ថាពេលនេះជុងហ្គុកកំពុងតែធ្វេីអ្វីនៅក្នុងបន្ទប់ធ្វេីការរបស់គេ។
YOU ARE READING
មនុស្សពិសេសក្នុងបេះដូងបង (ចប់)
ActionTea(btt) x Jungkook(top) និពន្ធ:ហាក់អូមេហ្គាតូច 10,12,2022 សរសេរចប់ 27,5,2023