Ep17: មាត់អូនប្រលាក់ដែលចាំបងជូតឲ្យ

1.3K 56 3
                                    

ប៉ុន្មានថ្ងៃកន្លងផុតទៅ ភាពស្និតស្នាលរបស់ជីមីននិងលោកគ្រូដេនរឹតតែសុីចង្វាក់ជាមួយគ្នា ពីមួយថ្ងៃទៅមួយថ្ងៃដល់ថ្នាក់សិស្សក្នុងថ្នាក់មេីលទៅកាន់នាក់ទាំងពីរជារឿងធម្មតាទៅហេីយ។
«ថ្ងៃនេះចង់ដេីរលេងទេ លោកគ្រូនិងនាំទៅ» កំពុងតែដេីរទៅចំណតទ្បានទាំងពីរនាក់ដោយសារតែចង់មានពេលវេលាល្អៗជាមួយនិងជីមីន លោកគ្រូតែងតែរកវិធីបាននៅក្បែររាងតូចដេីម្បីរកពេលវេលាល្អដេីម្បីសុំស្នេហ៍ពីជីមីន
« គិតថាល្អតេី!ណាមួយខ្ញុំក៏ចង់មានពេលវេលាល្អជាមួយនិងលោកគ្រូផងដែរ!» រាងតូចញញឹមទៅកាន់លោកគ្រូដេន ដោយអារម្មណ៍អឹមអៀន។
«អញ្ចឹងពួកយេីងសិតតែមានអារម្មណ៍ដូចគ្នា» លោកគ្រូដេនបានតបតទៅកាន់ជីមីនវិញ ហេីយគេទាំងពីរក៏ដេីរតម្រង់ទ្បានលោកគ្រូដេីម្បីចេញដំណេីរទៅដេីរលេងកំសាន្តជាមួយគ្នា។អារម្មណ៍ជីមីនពេលនេះហាក់ដូចជាមិនគិតពីរឿងចាស់ៗដែលធ្លាប់តាមស្រលាញ់សិស្សច្បងនោះទេ គេដូចជាបានបំភ្លេចវាចោលបាត់ទៅហេីយ ឬក៏គេចង់យកអ្នកថ្មីដេីម្បីបំភ្លេចសិស្សច្បង។

គ្រាន់តែមកដល់តំបន់មួយដែលសម្បូរទៅដោយមនុស្សមកលេងយ៉ាងកោះករ លោកគ្រូដេនបានចូលទៅចតទ្បាន ចុះធ្វេីដំណេីរទៅជាមួយជីមីន លេងតាមចញ្ចឹមផ្លូវនិងនិយាយគ្នាលេងពីនេះពីនោះរហូតដល់កន្លែងស្ងាត់មិនសូវជាមានមនុស្សប៉ុន្មាននោះទេ។
« ខ្ញុំគិតថាជីមីន ឈប់សម្រាកសិនចុះព្រោះដេីរមកឆ្ងាយណាស់ហេីយ» លោកគ្រូដេន បានចាប់ស្មារជីមីនដេីរចូលទៅអង្គុយលេីបង់តាមសាធារណៈមួយដែលមានបឹងនៅពីខាងមុខ មានមាត់ត្រីពាសពេញផ្ទៃបឹង។
« អឹម! ជីមីនមកនៅទីនេះយូរហេីយមែនទេ?» ដោយស្ថានភាពដូចជាស្ងាត់លោកគ្រូដេនបានសួរសំណួរទៅកាន់ជីមីនកុំឲ្យមានសភាពស្ងាត់
«ខ្ញុំទេីបតែមកនៅទីនេះទេលោកគ្រូ ក៏ដោយសារតែគ្រួសារខ្ញុំមានការងារនៅទីនេះ ទេីបខ្ញុំក៏ត្រូវមករស់នៅជាមួយគាត់ផងដែល! ប៉ុន្តែមិនយូរនោះទេ បន្ទាប់ពីខ្ញុំសិក្សាខាងផ្នែកគំនូរជាមួយលោកគ្រូចប់ ខ្ញុំនិងសុំម៉ាក់ប៉ាវិលត្រទ្បប់ទៅកូរ៉េវិញជាក់ជាមិនខាន»  ជីមីន និយាយប្រាប់ទៅកាន់លោកគ្រូដេនដោយភ្ជាប់ស្នានញញឹមជាមួយគ្នាផងដែល ដោយគេមិនចង់បញ្ចេញភាពពិតដែលគេបានមករស់នៅជាមួយម៉ាក់ប៉ាគេនេះក៏ដោយសារតែមិនចង់នៅទេីសទាល់និងបុរសម្នាក់នោះតែប៉ុណ្ណោះ។ ពេលនេះក៏គេមិនដឹងដែលថាបុរសនោះកំពុងតែធ្វេីអ្វី ផងដែលគេតែងតែគិតថាថ្ងៃនេះត្រូវតែធ្វេីឲ្យជីវិតខ្លួនឯងឲ្យវាល្អប្រសេីរជាជាងគិតដល់អនាគត មិនខ្វល់ខ្វាយពីខ្លួនឯង។
« ពេលដែលជីមីនត្រទ្បប់ទៅវិញប្រាកដជាលោកគ្រូនឹកស្លាប់មិនខានទេ! គ្រាន់តែជីមីនចូលមកក្នុងជីវិតឲ្យលោកគ្រូស្គាល់ក៏ចិត្តលោកគ្រូមួយនេះវាបានឆ្លាក់ឈ្មោះ ឆ្លាក់ស្នាមញញឹមរបស់ជីមីនបាត់ទៅហេីយ តេីពេលជីមីនចាកចេញទៅ តេីឲ្យលោកគ្រូធ្វេីមិចនិងបានបេីកូនចិត្តមួយនេះវាតែងតែស្រែកហៅនោះ!» លោកគ្រូដេនបញ្ចេញអកាវៈដែលខ្លួនបានលាក់វាតាំងពីនៅថ្ងៃដែលជីមីនដេីរបុកនិងខ្លួនម្ល៉េះតែពេលនោះគឺមិនអាចនិយាយបានក៏ព្រោះតែជាមនុស្សមិនដែលស្គាល់គ្នា តែខណៈពេលនេះគ្រាន់តែលឺថាជីមីនគង់តែចាកចេញទៅប្រទេសកូរ៉េវិញក៏គាត់បានបញ្ចេញកូនចិត្តដែលបានលួចមានចិត្តស្រលាញ់ទៅកាន់ជីមីន ឲ្យសមីខ្លួនគេបានដឹងអំពីវា។
« គឺ!ខ្ញុំគិតថា..អឹម..អឹម» ជីមីនហាក់ដូចជាពិបាកនិងផ្ដល់ចម្លេីយទៅកាន់លោកគ្រូដេនវិញ គ្រាន់តែលឺចម្លេីយដែលជីមីនរកនិងឆ្លេីយមកកាន់ខ្លួននោះហាក់ដូចជាពិបាក លោកគ្រូដេនក៏បានតប
« បេីជីមីនមិនអាចស្រលាញ់លោកគ្រូទេ ក៏មិនអីដែល..»
គ្រាន់តែដល់ពាក្យនេះភ្លាមរាងតូចបានយកដៃទៅបិទមាត់លោកគ្រូដេនឲ្យឈប់និយាយរួចជីមីនក៏ចូលទៅបបិទមាត់លោកគ្រូដោយមាត់ទល់និងមាត់ ពេលដែលបានរាងតូចបឺតមាត់ខ្លួនបែបនេះលោកគ្រូក៏មិនអាចឃាតបានក៏បានតបតនិងជីមីនវិញដោយការថេីបយ៉ាងទន់ភ្លន់បំផុត មួយស្របក់រាងតូចក៏ដកបបូរមាត់ចេញ។
« ខ្ញុំគ្រាន់តែពិបាកឆ្លេីយព្រោះតែវាលឿនពេក!ខ្ញុំក៏ស្រលាញ់លោកគ្រូដែល!» បន្ទាប់ពីនិយាយចប់ជីមីនបានទម្លាក់បបូរមាត់ទៅលេីបបូរមាត់លោកគ្រូដេនម្ដងទៀតដេីម្បីបញ្ជាក់ថាគេពិតជាស្រលាញ់លោកគ្រូយ៉ាងពិតប្រាកដ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now