Ep37:កូនធ្វេីកេីតឬអត់?

1.2K 46 0
                                    

បេីទោះជាឲ្យចាំយូរយ៉ាងណាក៏ដោយបុរសម្នាក់នេះនៅតែរងចាំពេលវេលាបានជួបជាមួយនិងប៉ាម៉ាក់រាងតូចចង់ស្ដាប់ពាក្យសម្ដីគាត់និយាយមក ពេលនេះរាងក្រាស់កំពុងតែយកទឹកបាញ់ស្រោចផ្កានានាក្នុងបរិវេនផ្ទះអ្នកស្រីចេនលីយ៉ាងកណ្ដោចកណ្ដែងអារម្មណ៍អណ្ដែតហោះលេីវេហា៍ រសាតរសោះគ្មានដែនកំណត់។
ម៉ែកូនពីរនាក់ដែលត្រូវជាម្ចាស់ផ្ទះសម្លឹងមកមេីលអ្នកកំពុងតែស្រោចទឹកយ៉ាងស្ងៀមស្ងាត់ កេីតចិត្តអាណិតអាសូរទ្បេីងលេីបុរសម្នាក់នោះ។
« កូនអាណិតអាជុងណាស់! មិនគួរតែជួបរឿងបែបនេះទេ សុខចិត្តតែងខ្លួនជាមនុស្សស្រីដេីម្បីចូលទៅក្បែរអាថេយ៍» នាងច្រម៉កជាកូនស្រីម្ចាស់ផ្ទះនិយាយទ្បេីងក្បែរត្រចៀកម្ដាយខ្លួន កែវភ្នែកសម្លឹងមេីលទៅសកម្មភាពបុរសមាឌធំកាន់ទីយ៉ូស្រោចទឹកផ្កាជាមួយនិងទឹកមុខក្រៀមក្រំ ពីខាងលេីផ្ទះចុះមកខាងក្រោម។
« បេីពួកគេជាគូរនិងគ្នា ពួកគេនិងបានជួបគ្នាម្ដងទៀត » អ្នកស្រីចេនលីបង្ហេីបមាត់តបទៅកាន់កូនស្រីខ្លួនហេីយ ក៏ដេីរចេញពីមាត់បង្អួចចូលទៅខាងក្នុងបន្ទប់វិញ ទុកឲ្យកូនស្រីនៅឈរមេីលសម្លឹងរាងក្រាស់រហូត។

«ទីង...!»
សំទ្បេងទូរស័ព្ទចាប់ផ្ដេីមរោទិ៍ដាស់អារម្មណ៍អ្នកនៅជិតៗនោះឲ្យងាកមកមេីលទូរស័ព្ទមួយគ្រឿងនោះ អ្នកស្រីចេនលីក៏រហ័សយកមកលេីកភ្លាមៗ ជុងហ្គុក រួមទាំងចេនកា ដាក់ចិត្តដាក់កាយទ្រៀមចាំស្ដាប់។
« អាទ្បូបងស្រីមានការអ្វីដែល» ខ្សែរសំទ្បេងចេញពីអ្នកម្ខាងទៀតជាសំទ្បេងមនុស្សស្រីចំណាស់។
« យេីងមានការចង់និយាយជាមួយឯងនិងប្ដីរបស់ឯង តែថាឯងនៅជិតក្មួយថេយ៍ដែលឬទេ» អ្នកស្រីចេនលី ឆ្លេីយតបទៅកាន់ប្អូនស្រីខ្លួន បេីសិនជាថេយ៍នៅក្បែរនោះគេនិងដឹងពីផែនការនេះជាក់ជាមិនខានអញ្ចឹងមានតែលួចលាក់និងថេយ៍ប៉ុណ្ណោះ។
« កូនថេយ៍ញាំបាយហេីយក៏ទ្បេីងទៅលេីបន្ទប់អម្បាញ់មិញនេះ! ខ្ញុំកំពុងអង្គុុយលេងជាមួយនិងប្ដីខ្ញុំទេតេីបង»
« ឥទ្បូវចូលសាច់រឿងយេីងតែម្ដងទៅ ក្មួយជុងគេមកសូមបងឲ្យជួយគេទៅយកថេយ៍មកធ្វេីជាប្រពន្ធវិញ!គេស្រែកយំអង្វរករបងខ្លាំងណាស់ ឯងគិតយ៉ាងមិចចំពោះរឿងនេះ»
« បងស្រី! ខ្ញុំមិនចង់ឲ្យកូនខ្ញុំឈឺចាប់ម្ដងជាពីរដងនោះទេ រាល់ថ្ងៃរាល់យប់ខ្ញុំស្ដាប់លឺតែសំទ្បេងគេលួចយំជានិច្ចមិនដឹងថា ក្ដីស្នេហ៍ក្ដីស្រលាញ់ពួកគេទាំងពីរនាក់នេះជ្រៅដ៏កម្រិតណានោះទេ»
« ន៎ហ្ហេីយ! បេីស្នេហ៍ពួកគេជ្រៅដូចបាតសមុទ្របែបនេះហេីយ ឯងបេីកផ្លូវឲ្យពួកគេទាំងពីរនាក់ទាក់ទងគ្នាវិញទៀតទៅ គិតថាលេីកលែងទោសមួយនេះឲ្យក្មួយជុងម្ដងចុះ ប្ដីប្រពន្ធមានខុសមានត្រូវបែបហ្នឹងហេីយ» អ្នកស្រីចេនលី ចិត្តមួយអាណិតអាសូរហេីយចិត្តមួយទៀតក៏មិនចង់ឲ្យក្មួយៗទាំងពីរដែលគាត់ស្គាល់តាំងពីតូចៗត្រូវបែកបាក់គ្នាបែបនេះដែល។
« ហ្ហេីយបងស្រី! កូនជុងគេលួចទាក់ទងម្នាក់ស្រីដែលចូលមកបំបែកកូនថេយ៍ហេីយ បេីសិនជាឲ្យគេទៅវិញប្រាកដណាស់ កូនជុងនិងធ្វេីបាបចិត្តថេយ៍ម្ដងទៀត» ដោយសារតែចិត្តជាម្ដាយមិនចង់ឃេីញមិនចង់លឺទឹកភ្នែករបស់កូន បេីសិនជាឃេីញទឹកភ្នែកកូនស្រក់ចុះមកមែននោះទឹកចិត្តម្ដាយម្នាក់នេះប្រាកដជាប្រេះបេះដូងស្លាប់នៅមួយកន្លែងជាក់ជាមិនខាន។ ព្រោះតែកូនមានតែមួយទុកដូចជាព្រះម្នាងម្ចាស់ម្នាក់គត់ក្នុងគ្រួសារគីម បេីសិនជាបាត់ទៅឲ្យនរណាគេមកជំនួសថេយ៍បានក្នុងគ្រួសារមួយនេះ។
«ម៉ាក់! ខ្ញុំមិនបានទាក់ទងនរណានោះទេ! រឿងនោះសិតតែមិនពិតទេម៉ាក់ ខ្ញុំមិនដែលធ្វេីបែបនិងនោះទេម៉ាក់ ព្រោះកូនស្រលាញ់តែថេយ៍ម្នាក់គត់ អត់ទោសឲ្យកូនបានទេម៉ាក់» ចិត្តចង់និយាយចេញមកយូរត្រូវបាននិយាយចេញមក រាងក្រាស់ចាប់ទាញទូរស័ព្ទពីដៃអ្នកស្រីចេនលី យកមកនិយាយដាក់អ្នកស្រីគីម។
« ជុង! » គាត់ភ្ងាក់ផ្អេីលដែលមានវត្តមានជុងហ្គុកនៅទីនោះដែល
« ម៉ាក់លេីកលែងទោសឲ្យកូនចូលទៅក្បែរថេយ៍ម្ដងទៀតមកណាម៉ាក់! កូនប្រាកដជាស្លាប់បេីគ្មានថេយ៍នៅក្នុងជីវិតកូន ហុឹកៗ កូននឹកថេយ៍ណាម៉ាក់! កូនមិនចង់ឲ្យថេយ៍បានទៅនរណាគេផ្សេងនោះទេ ហុឹកៗ» ទឹកភ្នែកខំទប់អស់ជាយូរតាំងពីស្ដាប់សម្ដីគាត់មុនដំបូងមកហាក់ដូចជាចង់អួសក្រទ្បាមិនចង់ឲ្យខ្លួនគេចូលទៅក្បែរថេយ៍ម្ដងទៀត យំចេញមកជាមួយនិងសំទ្បេងស្អកៗ ។ចេនកាឃេីញបែបនេះហួសពីអាណិតជុងហ្គុកអស់ចិត្តនិងអាណិតគេទៅហេីយ នាងដេីរទៅយកក្រដាសជូតទឹកភ្នែកហុចឲ្យទៅជុងហ្គុកយកមកសម្អាតទឹកភ្នែកហូរចុះមកនោះចេញឲ្យអស់។
« ឥទ្បូវប៉ាសួរកូន ថាច្បាស់លាស់ឬអត់! ព្រោះប៉ាមានកូនតែមួយនេះទុកបន្តកូនចៅប៉ុណ្ណោះបេីសិនជាកូនធ្វេីបាបកូនប៉ាទៀត ប៉ាមិនដឹងធ្វេីយ៉ាងមិចនោះទេ មានតែយកថេយ៍ទៅឲ្យឆ្ងាយ ឆ្ងាយដែលកូនជុងមិនអាចរកឃេីញគេបាន» ដោយសារតែស្ដាប់លឺជុងហ្គុកយំបង្ហូរទឹកភ្នែកតាមរយៈខ្សែរទូរស៏ព្ទ លោកគីមទាញទូរស័ព្ទពីប្រពន្ធយកមកនិយាយជាមួយនិងពាក្យសម្ដីស្រួលៗដាក់គេមិនដូចថ្ងៃដែលឃេីញថេយ៍មុនដំបូងនោះទេ ពេលដែលលឺសំទ្បេងយំរបស់កូនប្រសារខ្លួនហេីយកេីតចិត្តអាណិតគេខ្លាំងណាស់។
« ប៉ា!ហុឹកៗ អត់ទោសឲ្យកូនម្ដងចុះប៉ា កូនសន្យាណាប៉ា ខ្ញុំឈប់ធ្វេីបែបនេះទៀតហេីយ ហុឹក!» សំទ្បេងដង្ហក់យំរបស់គេធ្វេីឲ្យប៉ាក្មេកបានស្ដាប់លឺពិតជាមិនអាចឃាតបាននោះទេ ចិត្តអាណិតកូនៗទាំងពីរខ្លាំងពិតមែន។
« អឹម! ប៉ានិងម៉ាក់ លេីកលែងទោសឲ្យកូនម្ដងចុះ! កូនជុងគួរធ្វេីយ៉ាងមិចបានអាចចូលមកក្បែរថេយ៍បាននោះ» គ្រាន់តែលឺពាក្យសម្ដីប៉ាក្មេកហេីយរាងក្រាស់ស្រាប់តែញញឹមចេញមកពេលនេះការងារគេរលូនបណ្ដេីរៗហេីយ ចេនកានិងអ្នកស្រីចេនលី អរសប្បាយដូចជារាងក្រាស់ផងដែល។
« កូនចង់ទៅធ្វេីអ្នកបម្រេីនៅទីនោះប៉ា កូនមិនចង់ឲ្យថេយ៍ឃេីញកូនដោយរូបរាងពិតៗនោះទេ កូននិងតែងខ្លួនជាមនុស្សស្រីណាប៉ា» រាងក្រាស់ឆ្លេីយតបទៅកាន់អ្នកម្ខាងទៀតញញឹមខ្ចឹបបិទមាត់មិនជិត បេះដូងចាប់ផ្ដេីមមានសង្ឃឹមទ្បេីងវិញ។
« កូនធ្វេីកេីតឬអត់?»
« ដេីម្បីបានថេយ៍មកវិញ អ្វីក៏កូនហ៊ានធ្វេីដែលប៉ា» ភាពក្លាហ៊ានមនុស្សប្រុសមានចំពោះមនុស្សដែលខ្លួនស្រលាញ់គឺបែបនេះទោះជាមានរឿងអ្វីកេីតទ្បេីងក៏មិនមែនជាបញ្ហារបស់បុរសទាំងនោះដែល បេីសិនជាគេស្រលាញ់យេីងមែននោះ។
« កូនសូមប៉ាទៅថ្ងៃស្អែកហេីយ កូននិងប្រញ៉ាប់ទៅជាបន្ទាន់» ដោយសារតែចិត្តលួចនឹកអ្នកបានចាកចេញពីខ្លួនទៅនៅសូសាននោះវាធ្វេីឲ្យគេរស់នៅដូចជាខ្វះអ្វីម្យ៉ាងបេីគេមិនប្រញ៉ាប់ទៅទេរាងកាយគេនិងកកស្លាប់នៅសេអ៊ូលច្បាស់ជាក់ជាមិនខាន ប្រហែលមិនបានធ្វេីជាប្ដីដ៏ល្អមួយរូបឲ្យថេយ៍នោះទេ។
« ថ្ងៃស្អែកក៏បានថ្ងៃណាក៏បាន ប៉ានិងម៉ាក់ទ្រាមទទួលកូនប្រសារជានិច្ច! ប៉ានិងម៉ាក់សូមចូលទៅគេងហេីយណា» ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ភ្លាមៗ រាងក្រាស់កាលដែលបញ្ចប់ការនិយាយជាមួយនិងប៉ាម៉ាក់ក្មេកហេីយ យកទូរស័ព្ទនោះហុចទៅកាន់អ្នកស្រីចេនលី ជាមួយនិងផ្ទៃមុខស្រស់បំព្រមចេញធ្មេញស្ញេញដាក់គាត់ ពេលអ្នកស្រីឃេីញបែបនេះក៏សប្បាយចិត្តជំនួសគេដូចគ្នា តាំងពីព្រឹកមកដល់ពេលនេះគេកេីតទុកមករហូតហេីយមិនឃេីញញញឹមតតែសោះ ញញឹមដែលតែខូចចិត្តទៅវិញ។ ជុងហ្គុកក៏បានលាអ្នកស្រីចេនលី ចាកចេញទៅផ្ទះខ្លួនឯងវិញ ដេីម្បីរៀបចំវ៉ាលីនិងចាកចេញទៅថ្ងៃស្អែកនេះបន្ទាន់ពីគេតែងខ្លួនជាមនុស្សស្រីហេីយ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now