ថ្ងៃបន្ទាប់ជុងហ្គុកនិងថេយ៍ជិះទ្បានមកជាមួយគ្នាធ្វេីការដូចរាល់ដង។ ពួកគេចូលទៅខាងក្នុងដោយភាពស្និតស្នាលបង្កេីតឲ្យមានភាពប្រទាក់ក្រទ្បាដល់ភ្នែកបុគ្គលិកដែលសង្ងំធ្វេីការឥតមានខ្វល់អ្វីសោះនោះ ឲ្យងាកមកមេីលពួកញេទាំងពីរនាក់ដែលកំពុងតែដេីរកាន់ដៃគ្នាចូលទៅក្នុហជណ្ដេីរយន្ត។
« គេស្អាតៗរកគ្នាសមណាស់ នៅទ្បេីយតែពួកយេីងអង្គុយក្នុងក្រុមហ៊ុនរាល់តែថ្ងៃ គ្មានបានចេញទៅខាងក្រៅបញ្ចេញសម្រស់ឲ្យគេឃេីញតតែសោះ ទេវតាដូចជាចិត្តអាក្រក់ដាក់ពួកយេីងពេកហេីយ»
« ហឺយ..!មិនដឹងជាស្អីទេ បេីដល់គូរមែនទោះជាអង្គុយ ដេកនៅតែក្នុងផ្ទះក៏គេមេីលឃេីញយេីងដែលមិនទៅចាំបាច់ដេីរហាច់លេីហាច់ក្រោមឲ្យគេឃេីញនោះទេ! ធ្វេីតែការងារឲ្យរួចរាល់ទៅ » ក្រោមពីទទួលបានពាក្យសម្ដីស្ដីបន្ទោសដែលជាអ្នកនៅក្នុងក្រុមខ្លួន ពួកនាងទាំងនោះក៏ស្ងាត់មាត់ដាក់អារម្មណ៍មកធ្វេីការងារវិញ។« អូនឃ្លានបាយឬនៅ?» ជុងហ្គុកសួរទៅកាន់អ្នកជាសង្សារក៏ព្រោះតែពួកគេពេលដែលចេញមកក្រុមហ៊ុននេះ គឺមិនបានបាយចូលពោះគ្រប់ៗគ្នា ទេីបរាងកក្រាស់សួរទៅកាន់រាងតូច ដោយចិត្តបារម្ភណ៍ខ្លាចថេយ៍មានរឿងអ្វី ក្រពះធ្វេីទុកដោយសារបាយមិនទៀងទាត់
« អូនដូចជាឃ្លានបន្តិចៗដែល» ថេយ៍ យកដៃទៅអង្អែលពោះខ្លួនឯងបង្ហាញឲ្យទៅអ្នកជាសង្សារឃេីញនៅសកម្មភាពរបស់ខ្លួន
« អឹម!បេីសិនជាអូនឃ្លាន អូនទៅញាំមុនបងចុះ ព្រោះបងនៅមានការងារជាច្រេីនដែលត្រូវធ្វេី ថ្ងៃនេះបងនិងបញ្ចប់ការងារទាំងអស់នេះ» ជុងហ្គុកទាញលុយពីកាបូកខ្លួនឲ្យទៅថេយ៍យកទៅញាំបាយ រាងតូចយកលុយនោះពីដៃជុងហ្គុកដេីរចេញពីបន្ទប់ធ្វេីការរបស់ជុងហ្គុកបាត់ទៅ។ថេយ៍ដេីរចុះមកខាងក្រោមតម្រង់ទៅកាន់ផ្នែកដែលយ៉ុនហ្គីធ្វេីការងារ
« ចាក់អេ៎! បងញាំបាយព្រឹកហេីយឬនៅ?» ថេយ៍ ចូលទៅផ្ដាច់អារម្មណ៍យ៉ុនហ្គីដែលកំពុងតែវាយឯកសារនៅក្នុងកុំព្យូទ័រយ៉ាងយកចិត្តទុកដាក់ ពេលដែលលឺសំទ្បេងថេយ៍បែបនេះ យ៉ុនហ្គីក៏បានឈប់វាយសិន។
« បងមិនទាន់ញាំនោះទេ មានការអ្វីឬថេយ៍» យ៉ុនហ្គី សួរទៅកាន់ថេយ៍វិញ ដោយឆ្ងល់ព្រោះតែប៉ុន្មានថ្ងៃមកនេះ ថេយ៍មិនដែលមកពាក់ព័ន្ធនិងខ្លួននោះទេ ទេីបតែចម្លែកថ្ងៃនេះគេមកនិយាយរកខ្លួន
« គឺរកបបួលបងទៅញាំបាយជាមួយគ្នានិងណា! ទៅញាំជាមួយគ្នាទៅ»
« ចុះលោកនាយកនោះ?»
« ជុងហ្គុកគេរវល់ធ្វេីការបាត់ហេីយ ឥទ្បូវបងទៅឬអត់?» ថេយ៍និយាយជាលេីកចុងក្រោយ តែសំទ្បេងហាក់ដូចជាតម្លេីងបន្តិចធ្វេីឲ្យចិត្តយ៉ុនហ្គីរារេមិនអាចបដិសេធបានក៏បានសម្រេចចិត្តទៅញាំបាយជាមួយនិងថេយ៍ទៅ។
YOU ARE READING
មនុស្សពិសេសក្នុងបេះដូងបង (ចប់)
AcciónTea(btt) x Jungkook(top) និពន្ធ:ហាក់អូមេហ្គាតូច 10,12,2022 សរសេរចប់ 27,5,2023