Ep21:ព្រោះវាជារឿងរបស់បង

1.2K 49 0
                                    

រាងតូចអង្កុយរងចាំមេីលមាត់ទ្វារជុងហ្គុករហូតដល់ខ្លួនងងុយគេង លេងលង់លក់មួយស្របក់។ អ្នកនាងប្រេនណាក៏បេីកទ្វារចេញមកវិញ តែនាងមិនបានចាប់អារម្មណ៍និងបន្ទប់ធ្វេីការរបស់លេខាថេយ៍នោះទេ នាងដេីរចេញដោយទឹកមុខញញឹមស្រស់ស្រាយខុសពីធម្មតា ពេលដែលនាងដេីរចេញទៅមិនដល់មួយនាទីផង ថេយ៍ក៏ភ្ងាក់មកវិញយកដៃញីភ្នែកខ្លួនឲ្យស្វាង សម្លឹងទៅមេីលទ្វារបន្ទប់ធ្វេីការរបស់ជុងហ្គុក។ ដោយអស់ឆ្ងល់ថេយ៍ក៏សាកដេីរទៅបេីកម្ដងទៀតក៏ចូលបានជោគជ័យ ពេលដែលរាងតូចបេីកទ្វារទៅ ជុងហ្គុកក៏ងាកមកមេីល ហេីយញញឹមទៅកាន់ថេយ៍ ប៉ុន្តែស្នាមញញឹមមួយនោះវាហាក់ដូចបញ្ជាក់មក ដូចជាមួយអ្វីលាក់បាំងនិងរាងតូច ខ្លាចថាពេលដែលនាងដេីរចេញទៅអម្បាញ់មិញនេះត្រូវបានច្រាសផ្លូវជាមួយនិងប្រេនណា ហេីយណាមួយសភាពគេ សម្លៀកបំពាក់គេ នៅតែមិនទាន់ស្លៀកបានត្រឹមត្រូវនៅទ្បេីយទេ ប៉ុន្តែរាងតូចហាក់ដូចជាមិនបានចាប់អារម្មណ៍នោះទេ គេដេីរចូលមកដោយដាក់ប្រអប់បាយនោះនៅលេីតុរាងក្រាស់
« ហេតុអ្វីទ្វារបងបិទ រកតែអូនបេីកយកបាយឲ្យបងមិនបាន» ថេយ៍សួរទៅកាន់សង្សាររបស់ខ្លួនព្រោះតែចង់ដឹងមូលហេតុ
« គឺ...បង...បិទវាក៏ព្រោះមិនចង់ឲ្យនរណាមករំខានបងធ្វេីការនិងណា បងសុំទោសណា ថេយ៍» ជុងហ្គុក បានក្រោកចេញពីកៅអីមកអោបលួងលោមថេយ៍ព្រោះមិនចង់ឲ្យថេយ៍ខូចអារម្មណ៍និងខ្លួន
« មិនអីទេ បងឆាប់ញាំបាយទៅ អូនទុកវារាងយូរបន្តិចហេីយ ញាំទៅចាំធ្វេីការបន្តទៀត » ថេយ៍ មិនយកទោសអ្វីពីជុងហ្គុកនោះទេ គេក៏ដេីរចេញពីជុងហ្គុកទៅកាន់សាទ្បុងដេីម្បីទាញទូរស័ព្ទមកថតរូបជុងហ្គុក ញាំបាយឆាដេីម្បីយកទៅផុសក្នុងប្រព័ន្ទinternet ភ្ជាប់ជាមួយនិងសារថា

* អូនមិនខឹងនិងបងនោះទេ ព្រោះវាជារឿងរបស់បង ញាំបាយឆាដែលបងចូលចិត្តឲ្យឆ្អែតណា ប្ដីសម្លាញ់!*

ហេីយគេក៏ផុសរូបនោះទៅធ្វេីឲ្យអ្នកដែលមានfollow ជាមួយនិងថេយ៍នោះចូលមកនិយាយពីគេនិងជុងហ្គុកពិតជាស្រលាញ់គ្នាខ្លាំងណាស់ សម្បីតែប្ដីរបស់ខ្លួនញាំបាយក៏ថត មេីលទៅវាពិតជាល្អប្រសេីរណាស់។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now