ល្ងាចបន្តិចទ្បានដឹកអីវ៉ាន់កំពុងបរចូលមកក្នុងបវិវេណផ្ទះលោកគីម ទាំងមានអីវ៉ាន់យ៉ាងច្រេីន។ ធ្វេីឲ្យថេយ៍ឆ្ងល់យ៉ាងខ្លាំង។
« ម៉ាក់កម្មង់អ្វីមែនទេ» ញាំងឲ្យអ្នកខាងក្នុងបន្ទប់មេីលតាមចន្លោះបង្អួចតែងេីយឆ្ងល់។
« ជួយរេីអីវ៉ាន់ចេញពីបន្ទប់នេះ ដាក់ចូលបន្ទប់នេះទៅណា » សម្ដីអ្នកស្រីគីម បញ្ជាទៅកាន់បុរសប៉ុន្មានឈរស្ដាប់គាត់នោះ ចូលទៅរេីអីវ៉ាន់ពីបន្ទប់រាងក្រាស់ ចូលមកក្នុងបន្ទប់ថេយ៍ ដោយម្ចាស់សមីខ្លួនមិនបានដឹងសម្បីបន្តិច។
តុក~ តុក~
« ថេយ៍បេីកទ្វារឲ្យម៉ាក់បន្តិច» អ្នកស្រីគីម គោះទ្វារកូនឲ្យនាយតូចបេីក ស្រួលដល់អ្នករេីអីវ៉ាន់យកចូលទៅខាងក្នុង។ថេយ៍ដេីរមកបេីកទ្វារ មិនទាន់បាននិយាយរកម៉ាក់គេផង បុរសទាំងប៉ុន្មាននាក់ដោយក្នុងដៃសិតតែជាអីវ៉ាន់ ខោអាវ ដេីរចូលទៅដោយមិនខ្វល់ពីម្ចាស់បន្ទប់។
« ម៉ាក់នេះមានរឿងអ្វីនិង ពួកគេរេីអីវ៉ាន់មកពីណាមកដាក់ក្នុងបន្ទប់កូន » ថេយ៍ សួរម៉ាក់គេទាំងមានចម្ងល់ក្នុងខួរក្បាលយ៉ាងខ្លាំង។
«ម៉ាក់ឲ្យគេរេីអីវ៉ាន់ពីបន្ទប់ កូនជុងឲ្យមកគេងជាមួយនិងកូន ព្រោះថាបន្ទប់កូនជុងម៉ាក់ត្រូវយកដាក់អីវ៉ាន់ហេីយ»
« អត់ទេម៉ាក់ កូនមិនឲ្យគេម្នាក់នោះនៅក្នុងបន្ទប់កូនដាច់ខាត គឺត្រូវតែមិនអាច ហុឹកៗ ម៉ាក់ឲ្យគេទៅគេងកន្លែងផ្សេងទៅ» ថេយ៍ បញ្ចេញទឹកមុខអង្វរករអ្នកជាម្ដាយឲ្យប្ដូរទីកន្លែងសម្រាប់បុរសនោះចេញពីខ្លួន កាន់តែស្អប់ គឺកាន់តែក្បែរ ប៉ុន្តែអាចនិងឆាប់បានត្រូវគ្នា។
« ម៉ាក់គ្មានបន្ទប់ទេ កូនក៏ដឹង» គាត់តបទៅកាន់កូនទាំងទឹកមុខធម្មតា ។ អីវ៉ាន់ជុងហ្គុកបានរេីមកដាក់ក្នុងបន្ទប់នាយតូចរួចរាល់អស់ បុរសទាំងប៉ុន្មាននាក់នោះចាប់ផ្ដេីមទៅប្រមូលពីក្នុងទ្បាន មកដាក់ក្នុងបន្ទប់ជុងហ្គុកវិញ។
« ហឺយ! ចង់តែយកខ្សែរចង់កឲ្យស្លាប់ភ្លាមៗទេមែនតេីស មកត្រូវដេកក្នុងបន្ទប់ជាមួយអតីតប្ដីឯណា ធុញខ្លាំងណាស់ ប៉ាម៉ាក់ក៏អញ្ចឹងកាលមុនដំបូងខឹងដាច់ក្បាលដាច់កន្ទុយ ឥទ្បូវនិយាយពីថា តាមយកចិត្តនាយនោះម្ល៉េះ» នាយស្ដេីងកេីតទុកមិនសុខចិត្តម្នាក់ឯងក្នុងបន្ទប់ភ្នែកមេីលទៅកាន់អីវ៉ាន់ជុងហ្គុកបានប្រទះឃេីញឈុតអ្នកបម្រេីប៉ុន្មានឈុត។
YOU ARE READING
មនុស្សពិសេសក្នុងបេះដូងបង (ចប់)
AcciónTea(btt) x Jungkook(top) និពន្ធ:ហាក់អូមេហ្គាតូច 10,12,2022 សរសេរចប់ 27,5,2023