Ep6 :ចាញ់បោកក្មេងបាត់

2.5K 131 0
                                    

ថ្ងៃថ្មីបានឈានចូលមកដល់ថេយ៍បានក្រោកពីប្រលឹម ស្លៀកពាក់អាវដៃវែងស្ដេីង ខោរលុងជេីង ត្រនុយ ស្ពាយកាតាបមួយជំហាងខ្លួនដេីរចុះពីជាន់ខាងលេី មកញាំបាយពេលព្រឹកជាមួយនិងអ្នកស្រីចេនលីនិងចេនកា
«ខ្ញុំសុំទៅធ្វេីការហេីយណាអ៊ុំ» ថេយ៍ ក្រោកដេីរចេញពីតុសម្ដៅទៅទ្បានរបស់គេ 
«ម៉ាក់កូនទៅធ្វេីការហេីយ សឺត»ចេនកា ថេីបម៉ាក់គេមួយខ្សឺតរួចបានក្រោកដេីរចេញទៅតាមក្រោយថេយ៍

  ថេយ៍ដេីរចូលក្នុងក្រុមហ៊ុនចូលសម្ដៅទៅកាន់តុធ្វេីការខាងផ្នែករបស់ខ្លួន ឯមនុស្សដទៃដែលបានចូលមកធ្វេីការក៏មកបន្តបន្ទាប់ ថេយ៍ក៏ចូលទៅអង្គុយតុការងាររបស់គេ មិនដឹងត្រូវធ្វេីអ្វីព្រោះវាជាថ្ងៃមុនដំបូងរបស់គេហេីយក៏ជាថ្ងៃដំបូងរបស់ក្រុមហ៊ុនដូចគ្នាទេីបមិនមានការងារត្រូវធ្វេីមានតែអង្គុយដេីម្បីមានវត្តមានគេតែប៉ុណ្ណឹង។

ម្ចាស់ក្រុមហ៊ុនវ័យក្មេងបានដេីរចូលមកដោយមានអង្គរក្សដេីរមកទាំងសងខាង បុរសម្ចាស់ក្រុមហ៊ុមដេីរចូលមកដោយអំណាចដាក់បុគ្គលិកដទៃអោយអោនគោរពគេទាំងអស់គ្នា។
«ថ្ងៃត្រង់នាក់ទាំងអស់គ្នាត្រូវទៅប្រជុំនៅជាន់ខាងលេី »និយាយតែប៉ុណ្ណឹង រាងក្រាស់ក៏ដេីរតម្រង់ជណ្ដេីរយន្ត ដេីម្បីទៅកាន់បន្ទប់ធ្វេីការរបស់គេ។

ពេលថ្ងៃបានចូលមកដល់បុគ្គលិកទាំងអស់ក៏បានមកជុំគ្នានៅសាលប្រជុំអ្នករាល់គ្នាអង្គុយចាំបានបន្តិច ជុងហ្គុកបានដេីរចូលមកទៅអង្គុយកន្លែងរបស់គេ
« សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះចន ជុងហ្គុក និងជាម្ចាស់ក្នុងក្រុមហ៊ុនមួយនេះដែលខ្ញុំបានមកគ្រប់គ្រងសាខានៅប្រទេសកូរ៉េពីប៉ារបស់ខ្ញុំ ដែលសាខាដេីមរបស់យេីងគឺនៅឯសហរដ្ឋអាមេរិក» ជុងហ្គុក និយាយណែនាំឈ្មោះរបស់ខ្លួនដោយសម្លឹងទៅកាន់មនុស្សម្នាក់ដែលបានយកសៀវភៅមកបិទមុខរបស់គេដូចជាមិនចង់អោយនាយមេីលឃេីញខុសប្លែកពីអ្នកដទៃអង្គុយស្ដាប់នាយទាំងអស់គ្នា។
« អួយមិនគួរណាមកចូលធ្វេីការចំក្រុមហ៊ុនមនុស្សឆ្គួតអញ្ចឹងទេ »ថេយ៍ អោនខ្សឹបម្នាក់ឯងមិនអោយអ្នកណាដឹងនោះទេ។ពេលការប្រជុំចប់ រាងតូចបានដេីរចេញយ៉ាងលឿនទៅកន្លែងធ្វេីការរបស់គេ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now