Ep41: ខ្ញុំគ្មានអីត្រូវប្រច័ណ្ឌលោកនោះទេ

1.3K 55 0
                                    

រាងតូចបេីកភ្នែកព្រឹមៗឲ្យសាំនិងពន្លឺចាំងចូលក្នុងបន្ទប់។រូបភាពកាលពីយប់មិញលេចទ្បេីងក្នុងខួរក្បាលរបស់គេ ឲ្យគិតពីវា។

« ខំតែភ័យ កាលពិតជាសុបិនសោះ» ថាខ្សឹបៗសម្លឹងមេីលទៅខាងលេី រកនិងកម្រេីកដៃចុះពីលេីពូក ខណៈពេលនោះនាយតូចមានអារម្មណ៍ថាដូចមានអ្នកដេកពីលេីដៃ នាយតូចងាកទៅឃេីញវត្តមានជុងហ្គុកកំពុងតែដេកបែរមកគេ។

« ទេ! មិនពិតទេ » សំទ្បេងស្រែកមួយអស់សំទ្បេង ដូចជាមិនជឿនិងវត្តមានជុងហ្គុកនៅក្នុងបន្ទប់ខ្លួនរឿងកាលពីយប់មិញក៏ជាកាពិត។ នាយតូចដកដៃយ៉ាងលឿន ក្រោកពីពូកទៅឈរម្ខាងនៃគ្រែ។ដោយសារតែថេយ៍ ស្រែកលឺពេកបានរំខានដំណេករាងក្រាស់ឲ្យគេដឹកខ្លួនបេីកភ្នែកមេីលទៅអ្នកដែលកំពុងអោបដៃជាប់គ្នា ក្រវីក្បាលមេីលមកកាន់គេ។

«ថេយ៍! អូនកេីតអី» នាយប្រញ៉ាប់សួរព្រោះតែឃេីញសកម្មភាពរាងតូចដូចជាខ្លាចគេណាស់អញ្ចឹង។

« លោកមកដោយរបៀបណា?» រាងតូច ស្រដីយឺតៗមកកាន់អ្នកខាងមុខខ្លួន។ វត្តមានគេធ្វេីឲ្យរាងតូចមានចម្ងល់យ៉ាងខ្លាំង គេដូចជាមិនឃេីញអ្វីចម្លែកកាលពីម្សិលមិញនោះទេ ហេតុអ្វីគេចូលមកបាន បេីសិនជាគេចូលមកហេតុអ្វីប៉ាម៉ាក់គេមិនហាមឃាត គេកាន់តែឆ្ងល់។

« បងចូលមកតាមមាត់ទ្វារ»

« អញ្ចឹងឆាប់ចេញទៅតាមផ្លូវនុង ឥទ្បូវនេះភ្លាមទៅ ខ្ញុំមិនចង់ឃេីញមុខលោកទេ»

« អត់ទេ បងមកនេះដេីម្បីយកអូនធ្វេីជាប្រពន្ធបងវិញ» នាយក្រាស់ ងេីបពីពូកដេីរយឺតៗតម្រង់មកក្បែរថេយ៍

« បញ្ឈប់ដំណេីរត្រង់នោះហេីយ បន្ទាប់មកលោក បេីកទ្វារចេញទៅវិញទៅ » រាងតូច ចង្អុលដៃទៅកាន់ទ្វារបញ្ជាក់ឲ្យរាងក្រាស់ឃេីញ

«ទេ! បងមិនចេញដាច់ខាតបេីសិនជាអូនមិនយល់ព្រមធ្វេីជាប្រពន្ធបងម្ដងទៀត» និយាយចប់គេរត់មកអោបថេយ៍ពេញៗដៃ ហាក់មិនចង់ចាកឆ្ងាយពីរាងកាយតូចញេបមួយនេះ ហេីយរឹតតែមិនចង់បាត់មុខពីមនុស្សដែលគេកំពុងអោបនេះ។ គ្រប់ពេលគ្រប់វេលាគេហាក់ដូចជារស់នៅមិនកេីត បេីសិនជាគ្មានប្រពន្ធម្នាក់នេះនៅក្បែរ រយៈពេលប៉ុន្មានថ្ងៃហេីយ ដែលគ្មានរូបថេយ៍នៅក្បែរគេសឹងតែប្រេះបេះដូងជាចំណែកៗទៅហេីយ គេនឹកៗរហូតដល់ថ្នាក់ យកសម្ភារៈប្រេីប្រាស់ថេយ៍កាលពីមុនយកមកអោប យកមកថេីប ប្រៀបដូចជាមនុស្សវិកលចរឹក។ ប៉ុន្តែធ្វេីនេះដោយសារអ្វី គេធ្វេីដោយសារតែសេចក្ដីស្រលាញ់ដែលមានចំពោះរាងតូចប្រពន្ធតែម្នាក់របស់គេ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now