ភាគ៣

3.5K 199 3
                                    

        __បន្ទាប់ពីនៅឈរគាំងធ្មឹងនឹងសម្ដីរបស់នាយសង្ហាអស់មួយសន្ទុះទើបសម្រេចចិត្តថាចូលទៅក្នុងផ្ទះវិញ គ្រាន់តែលូកដៃបើកទ្វាបន្ទប់ភ្លាមអ្វីដែលបានឃើញគឺរឿងដ៏គួរឲតក់ស្លុតទើប ថេហ៍ស្រែកធ្វើឲមានសម្លេងខ្លាំងឡើងបន្ទោរសឹងផ្អើលអស់ភពទាំងបី

       "អាយ៎យយយយខ្មោច!!" ដោយមានស្រមោលមនុស្សស្ទុងៗនៅពីមុខខ្លួនទើបសន្និដ្ឋានថាខ្មោចតែម្ដង

       "ឯណាខ្មោចៗនៅណា" សម្លេងស្រែកភ័យស្លន់ស្លោស្រែកឡើងពីក្រោយសម្ដីរបស់ថេហ៍ភ្លាមៗ

       "ជីមីន!" គ្រាន់តែឮសម្លេងក៏ដឹងច្បាស់ថាជាមិត្ត មិនមែនខ្មោចស្អីទេ មុននេះគឺច្រលំទេតើ ។

       "អឺយើង ហើយយ៉ាងម៉េច?ឯណាខ្មោច" ជីមីនរត់មកជិតថេហ៍ព្រោះតែនៅគិតថាមានខ្មោចក្នុងបន្ទប់នេះមែន ទាំងដែលការពិតគឺគេនឹងហើយ ដែលធ្វើឲថេហ៍មើលច្រលំស្មានតែខ្មោច ។

        "គឺឯងនឹងហើយខ្មោច"ថេហ្យុង

        "ឆ្កួត!ខ្មោចណាសង្ហាអញ្ចឹង"ជីមីន

        "សង្ហាស្លាប់ហើយ មើលភ្នែកទៅឡើងស្លក់"

        "មកពីយើងអស់ងងុយពេក"

        "ហើយមកវិញតាំងពីស្មើម៉ាន"

        "មុនឯងបន្តិចនឹង"

        "មកភ្លាមក៏ដេកត្រង់ហ្នឹង?"

        "ហឹម"ជីមីន ងក់ក្បាលតិចៗ មើលទៅសភាពគេហាក់ហត់នឿយខ្លាំងណាស់ ប្រហែលជាអស់កម្លាំងដោយសារតែការថែមម៉ោងធ្វើការដល់យប់ស្មើហ្នឹងហើយ ។

        "ជីមីនកុំខំពេកអី ធ្វើម៉ាល្មមៗបានហើយកុំឲហួសកំលាំង ហើយមួយទៀតអារឿងថែមម៉ោងហ្នឹងក៏កាត់បន្ថយខ្លះទៅ នៅដល់យប់ជ្រៅមិនសូវជាល្អប៉ុន្មានទេ គួរគិតដល់សុខភាពខ្លួនឯងផង"ថេហ្យុង

        "បាទលោកឪ ប្រដៅរាល់តែថ្ងៃ"

        "សប្ដាហ៍ក្រោយត្រូវប្រលងហើយ គួរយកពេលមើលមេរៀនផង"

       "អឹម ដឹងហើយតែស្អែកយើងទៅរៀនមិនកើតទេ"

       "ថី?"

       "ហត់ គ្មានកម្លាំង ចង់សម្រាក"

       "តាមចិត្តទៅចឹង"

កូនសោបេះដូង💜🗝(ចប់)Where stories live. Discover now