ជុងហ្គុកបានសង្ងំខ្សឹកខ្សួលអួលណែនទាំងឈឺចាប់ នាយមានអារម្មណ៍ថាខ្លួនដូចជាមនុស្សគ្មានបានការយ៉ាងចឹង ព្រោះតែពេលនេះអ្នកណាៗក៏មិនយល់ចិត្តរបស់នាយដែរ។ដោយសារតែហត់អស់កម្លាំងមួយណាត្រូវមកយំសោកសម្រក់ទឹកភ្នែកជាច្រើនអនេកផងពេលនេះនាយគេងលង់លក់បាត់ នាយគេងគើយភ្លៅរបស់កំលោះតូចទាំងលើកដៃទៅអង្អែលពោះនោះមិនលែងដដែល។
"អ្ហឹកលោកខ្លាចដល់ថ្នាក់ហ្នឹងមែនទេ? លោកស្រលាញ់កូន លោកភ័យខ្លាចបាត់បង់កូន ចុះខ្ញុំវិញ?លោកស្រលាញ់ខ្ញុំដូចជាកូនដែលទេ?" ដឹងហើយថាពេលដែលសួរទៅនឹងគ្មានចម្លើយឡើយ ប៉ុន្តែកាលដែលសួរនេះ សួរព្រោះចង់បញ្ចេញនូវភាពឈឺចាប់ បើអាចចង់សួរកុំឲ្យគេដឹងហើយមាននរណាម្នាក់មកផ្ដល់ចម្លើយដែលគេពេញចិត្តជាខ្លាំង។ចង់ដឹងណាស់ថាពេលវេលាកន្លងមកដែលប្រុសម្នាក់នេះបានសាងរូបភាពល្អៗជាមួយនឹងខ្លួន តើវាជាសេចក្ដីស្រលាញ់ឬមួយក៏គ្រាន់តែចង់បានកូនតែមួយមុខ?
"មនុស្សឆ្កួតអ្ហើយ!! លោកល្ងង់ណាស់ លោកគិតថាខ្ញុំចិត្តដាច់ដល់ម្លឹងឬ?" ថេហ្យុងបន្លឺឡើងដោយឯកឯងទាំងអង្អែលសក់របស់នាយក្រាស់ថ្នមៗ គិតសព្វៗទៅក៏គួរឲ្យចង់សើចម្យ៉ាងដែរ នេះស្គាល់គេរាប់ឆ្នាំទៅហើយតែមិនស្គាល់ចិត្តរបស់ក្មេងនេះទេឬ? គេឯណាដែលចិត្តដាច់ហ៊ានយកកូនចេញនោះ ទោះបីជាមិនត្រូវការ ប៉ុន្តែជ្រុលជាគេមកចាប់កំណើតជាមួយនឹងខ្លួនហើយអញ្ចឹងគេគ្មានថ្ងៃធ្វើជាមនុស្សអប្រិយយកក្មេងដែលមិនដឹងអីនោះទៅបោះបង់ចោលឡើយ។
,,,,,,,
ព្រឹកថ្ងៃបន្ទាប់បានឈានចូលមកដល់ ពេលនេះពន្លឺថ្ងៃចាប់ផ្ដើមបំភ្លឺឡើងធ្វើឲ្យរំខានដល់ដំណេករបស់មនុស្សមាឌធំដែលកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់ខុសប្លែកអីតែអាល្អិតត្រូវមកអង្គុយស្ពឹកជើងតាំងពីយប់មកទល់ស្មើនេះប៉ុន្តែគេបែជាមិនត្អូញត្អែថាឈឺមួយម៉ាត់សោះសុខចិត្តអង្គុយធ្វើមុខជូរហួញ។"ហឹម~~ថេហ៍!!"ជុងហ្គុកក្រហឹមដើមករ រើបម្រាស់ខ្លួនប្រាណបន្តិច មុននឹងសន្សឹមបើកភ្នែកឡើង ពេលដែលបានដឹងថាខ្លួនគេងគើយភ្លៅរបស់ក្នេងប្រុសម្នាក់នេះទើបនាយរហ័សក្រោកឡើងយ៉ាងលឿន
YOU ARE READING
កូនសោបេះដូង💜🗝(ចប់)
Fanfictionចំណងស្នេហាដែលកើតឡើងតាំងពីប្រាំឆ្នាំមុននៅតែមិនទាន់រលុប នៅតែមានក្នុងក្រអៅបេះដូងនាយកំលោះចំណាស់វ័យ33ឆ្នាំដែលមានកូនចិត្តលោបលួចប្រថ្នានឹងកំលោះវ័យក្មេងធម្មតាៗម្នាក់វ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះ ។ដោយសារតែវត្តមានក្មេងប្រុសម្នាក់នោះទើបធ្វើឲបេះដូងរបស់នាយចំណាស់ជាប់...