ភាគ២០

2.4K 153 2
                                    

ចូលមកដល់ក្នុង នាយឃើញថេហ្យុងអង្គុយយំ អារម្មណ៍ទាំងអស់នៅក្នុងខ្លួនសឹងតែគាំងហាក់ហាមមិនបាន ដឹងថាមកពីអ្វីទេ គឺថេហ៍គេបានអង្គុយយំមុខកញ្ជក់ហើយថែមទាំងពោលទៀតថា៖

"អ្ហឹក អាថេហ៍អ្ហើយឯងយំស្អាតណាស់ មើលចុះច្រមុះឯងឡើងក្រហម កែវភ្នែកក៏ដក់ដោយទឹកសន្សឹមតិចៗ មើលទៅស្អាតសង្ហាណាស់អ្ហឹកអ្ហឺៗ"ថេហ្យុង

"អឺស ស្ទះខ្យល់ងាប់ឥឡូវហើយអញ" ជុងហ្គុកនាយសឹងតែបោកក្បាលខ្លួនឯងនឹងជញ្ជាំងភ្លាមៗទេលោក មុននេះខំភ័យស្ទើលួសព្រលឹង ព្រោះខ្លាចថេហ៍ដឹងហើយទទួលយកពុំបាន និងត្រូវអង្គុយយំយ៉ាងកំសត់ម្នាក់ឯង ឥឡូវនេះពិតជាកំសត់មែន កំសត់ជាងរឿងបដាចាទៅទៀត ។

រីឯនាយសង្ហាដេហានដែលបានមកតាមចៅហ្វាយខ្លួនដែរ នៅពេលដែលឃើញស្ថានភាពបែបហ្នឹង ទើបប្រឹងឈរទប់សំណើចកុំឲផ្ទុះចេញមកក្រៅ តែទោះជាទប់យ៉ាងណា ក៏មិនជាប់ដែរ ត្រូវរបូតសម្លេងសើចមកទាល់តែបាន ។

"ហាស៎ហា៎ៗៗ"ដេហានឈរសើចខ្លាំងៗដោយមិនខ្វល់ពីអ្នកណាទាំងអស់ មិនគិតសោះថាពេលនេះអាល្អិតថេហ្យុងនិងចៅហ្វាយនាយខ្លួនកំពុងតែងាកមកសម្លក់មុខនាយព្រមគ្នា ។

"អឺ....បើអស់ការអីហើយ អញ្ចឹងខ្ញុំសុំលាទៅសិនហើយ"ដេហាន ហាក់ភ្ញាក់ខ្លួនព្រឺតបន្ទាប់ពីប្រទះឃើញក្រសែភ្នែកអ្នកទាំងពីរ ទើបរៀបរឹកពាឲធម្មតា មុននឹងហាឡើងប្រាប់ថាសុំទៅវិញ ព្រោះអីនាយក៏បានប្រគល់គម្រងថ្មីឲទៅចៅហ្វាយរួចហើយដែរ ។

"ឈប់!"ដេហានបម្រុងនឹងបែខ្លួនដើរចេញទៅហើយតែក៏ត្រូវអាក់ដំណើរវិញនៅពេលឮសម្លេងរបស់ថេហ៍បន្លឺបង្អាក់ ។ នាយងាកមុខមករកវិញទាំងលើកចិញ្ចើមជាចម្ងល់ រៀបនឹងបើកមាត់សួរទៅហើយតែត្រូវបានថេហ៍ស្ដីប្រាប់ឡើងកាត់សម្ដី៖

"កុំទាន់ទៅ លោកត្រូវនៅសុំទោសខ្ញុំសិន លោកបានកុហកខ្ញុំ ដូច្នេះបើចង់រាប់អានគ្នា ត្រូវតែសុំទោសខ្ញុំ" ថេហ្យុងដើរមកជិតហើយថែមទាំងប្រាប់ពីបំណងរបស់ខ្លួន បើនិយាយរឿងខឹងវិញ ថេហ៍គេក៏ខឹងដែរ មិនមែនអត់សោះនោះទេ ប៉ុន្តែដោយគិតបន្តិចថា ជុងហ្គុកធ្វើបែបនេះព្រោះមានហេតុផល ហើយគេក៏មិនដែលបានធ្វើបាបខ្លួនដែរ មានតែបោកឲមករស់ស្រួលទេតើ ។

កូនសោបេះដូង💜🗝(ចប់)Dove le storie prendono vita. Scoprilo ora