ភាគ១៥

2.4K 144 0
                                    

       "ខ្ញុំសុំទិញក្មេងម្នាក់នេះត"ជុងហ្គុក នាយបានដើរមកពីក្រោយ ការពិតទៅដៃគូណាត់ជួបជាមួយនឹងជុងហ្គុកគឺជាបុរសម្នាក់នេះសោះ ។

        គ្រាន់តែបានឃើញវត្តមានរបស់ជុងហ្គុកហើយស្រ្តីដែលជាម្ចាស់ហាងហាក់មានអារម្មណ៍រអាៗថាមិនត្រូវ ដៃជើងត្រជាក់ទាំងសងខាង ដូចជាព្រឺជាមួយនឹងក្រសែភ្នែកមុតស្រួចមួយគូដ៏កំណាចកំពុងតែបាញ់មកយ៉ាងអង្គអាច ធ្វើឲចិត្តខ្លាចរអាបែបហាមមិនបាន ។

       "យើងមិនលក់"បុរសដែលស្រវឹងនេះនិយាយហើយទើបងើបមុខឡើងសម្លឹង ដោយដឹងថាជាជុងហ្គុក នាយក៏ញញឹមបន្តិចមុននឹងបន្តស្ដី៖

        "អូហ៌ លោកចន ជុងហ្គុកតន់ហ្សឺណែល មកដល់ហើយឬអញ្ចឹងអញ្ជើញផឹកស្រាបានជាគ្នាសិនមក" នាយសង្ហាលើកកែវស្រាហុចឲជុងហ្គុក តែក៏ត្រូវធ្លាក់ចេញពីដៃ ធ្វើឲបែកឮសូរតែប្រាវ

         "អាយ៎!!!"ថេហ្យុងនិងស្រ្តីជាម្ចាស់ហាងក៏ខ្ទប់ត្រចៀកទាំងសងខាង ពេលដែលត្រូវកែវស្រាធ្លាក់បែកខ្ចាយដោយជើងរបស់ជុងហ្គុកផ្ទាល់ ។

         "គេជាក្មេងរបស់យើង ឯងគ្មានសិទ្ធិប៉ះពាល់"ជុងហ្គុក ស្រដីរួចនាយចាប់ទាញឯកសារចេញពីក្នុងដៃនាយសុងគាល យកមកហែកឲដាច់អស់សឹមបោះទៅលើក្បាលបុរសម្នាក់នេះ វាជាឯកសារដែលថាយកមកធ្វើការជជែកគ្នាហ្នឹងឯង ។

         "ឯង*ផាំង!!!"បុរសម្នាក់នេះហៀបនឹងហាឡើងតវ៉ាតែក៏ត្រូវបិទមាត់វិញភ្លាមៗបន្ទាប់ពីជុងហ្គុកដកកាំភ្លើង បន្លឺសម្លេងឡើងក្បែរត្រចៀកនាយវិះតែត្រូវថ្ពាល់ទៅហើយ ។

          "បើឯងហ៊ានតែក្អកបន្តិច យើងនឹងលេងមែនទែនហើយ ជីហ៊ូន"ជុងហ្គុក

          "ថ្ងៃក្រោយយករបស់មកលក់ឲចេះមើលផងទៅ បើប៉ះរបស់ខ្ញុំទៀតនាងនឹងស្លាប់"ជុងហ្គុកងាកមកស្ដីនឹងស្រ្តីជាម្ចាស់ហាងម្ដង តាមកំហឹងនាយសឹងតែបាញ់បំបែកក្បាលនារីម្នាក់នេះទេ ប៉ុន្តែដោយគិតថាមកពីជាកំហុសថេហ៍ផងដែលចង់មានបំណងលក់ខ្លួនឲគេអញ្ចឹងបន្ទោសអ្នកដទៃទាំងស្រុងក៏មិនកើតដែរ ។

          "នេះជាលុយរបស់នាង"មិនចាំឲស្រីម្នាក់នេះប្រាប់តម្លៃមុនទេ ជុងហ្គុកកាត់ថ្លៃខ្លួនឯងតែម្ដង នាយបោះលុយជាច្រើនចំកណ្ដាលមុខនាងពេញទំហឹងមុននឹងដើរទៅជិតអាល្អិតថេហ្យុង រួចក៏ចាប់អូសដៃដើរចេញទៅ បន្សល់នៅតែវត្តមានរបស់ស្រ្តីម្ចាស់ហាងដែលមានការភិតភ័យមិនទាន់បាត់នៅឡើយ អ្នកណាមិនស្គាល់ជុងហ្គុកនោះ អ្នកណាក៏ក្លបខ្លាច អ្នកណាក៏គោរពស្រលាញ់ តែបើចេញមកដូចតោកំណាចបែបនេះគឺខ្លាចច្រើនជាងស្រលាញ់ហើយ ។
      ....

កូនសោបេះដូង💜🗝(ចប់)Where stories live. Discover now