ភាគ១២

2.5K 154 2
                                    

         "ព្រមនៅស្ងៀមទេ?"ជុងហ្គុកសួរម្ដងទៀតដោយសម្លេងត្រជាក់ស្រេបប្រៀបប្រដូចទៅនឹងទឹកកកតំបន់ប៉ូលមិនខុស ។

        "ប្រាប់ហើយថាអត់!"ថេហ្យុង

        "សុងគាលបែមុខចេញយើងចាប់ក្មេងនេះស៊ីម្ដង"ជុងហ្គុក នាយថាចប់ ក្មេងដែលនៅចំពោះមុខក៏ឈប់រើបម្រាស់ភ្លាម ព្រមនៅស្ងៀមឡើងរឹងខ្លួនអស់ហាក់ដូចជាកំពុងតែក្លបខ្លាចនិងទឹកមុខកំណាចប្រុសចាស់ម្នាក់នេះហើយ ។

        ឃើញថាក្មេងខ្លះនៅស្ងៀមលេងកម្រើកទៀតទើបនាយកំលោះចាស់ទាញកាយតូចឲខិតជិតមុននឹងលើកដាក់បង្គុយពីលើភ្លៅរួចចាប់ទាញកន្សែងពោះគោដែលមាននៅក្នុងឡានស្រាប់ យកមកជូនសក់បន្តិចនិងដន្ដប់ឲ ព្រោះខ្លាចថាអាល្អិតត្រូវរងា ។

        "ចៅហ្វាយខ្ញុំជំនាញខាងបន្លាចក្មេងដល់ហើយ ហ៊ឹស"នាយកូនចៅជំនិតលួចដៀងភ្នែកមើលតាមកញ្ចក់ឡានក៏ឃើញថាថេហ្យុងដេកឡើងស្ងៀមស្ងាត់ដាក់ក្បាលអឹបនឹងប្រអប់ទ្រូងជុងហ្គុកយ៉ាងកក់ក្ដៅ នាយកំលោះឃើញបែបនេះអត់នឹងសរសើចៅហ្វាយនាយមិនបាន អាខាងបន្លាចក្មេងឲខ្លាចក្រែងតាមសម្ដីគ្រោធនិងទឹកមុខកំណាចមិនរំសាយ ។
     ....

ធ្វើដំណើរអស់ពេលមួយសន្ទុះធំ ទើបបានមកដល់វីឡាដ៏ស្កឹមស្កៃរបស់លោកមហាសេដ្ឋីកំលោះ នាយល្អិតបើកភ្នែកឡើងក្រឡោតចោទសម្លឹងមើលដោយអារម្មណ៍ភ្ញាក់ផ្អើល ហើយក៏ប្លែកក្នុងចិត្តព្រោះរស់នៅចង់មួយជីវិតហើយមិនដែលឡើយបានឃើញផ្ទះដ៏ធំ ល្អប្រណិតដល់ថ្នាក់នេះទេ ។

         "ផ្ទះរបស់លោកមែនទេ?"ថេហ្យុងងាកមករកជុងហ្គុកវិញព្រមទាំងសួរនាំ

         "មែន"ជុងហ្គុក

         "ហេតុអីបានជានាំខ្ញុំមកផ្ទះរបស់លោកទៅវិញ នេះកាលដែលនិយាយមុននឹងក៏ចង់សម្ដៅលើផ្ទះរបស់លោក?"

         "មែន"

         "លោកចង់ធ្វើស្អីឲប្រាកដនឹង ពេញមួយថ្ងៃមកនេះខ្ញុំពិតជាមិនយល់ពីលោកពិតមែន ដេញខ្ញុំឲឈប់ធ្វើការ ហើយឥឡូវនៅនាំខ្ញុំមកផ្ទះលោកទៀត ថ្ងៃនេះលោកលេបថ្នាំច្រលំហ្ហេស៎?" គេនឹកឡើងសែនឆ្ងល់ ឆ្ងល់ខ្លាំងយកតែមែនទែននូវទង្វើនិងអកប្បករិយារបស់ប្រុសចំណាស់កណ្ដាលម្នាក់នេះ ។

កូនសោបេះដូង💜🗝(ចប់)Where stories live. Discover now