__២សប្ដាហ៍ក្រោយ__
មកដល់ថ្ងៃនេះ ថេហ្យុងគេបានចេញពីមន្ទីពេទ្យហើយក៏ជាពីរបួសផងដែរ។ ហើយវាក៏ជាថ្ងៃដែលខាងសាលារបស់ថេហ្យុងមានកម្មពិធីចែកអំណោយដល់សិស្សានុសិស្សដែលមានចំណាត់ថ្នាក់ល្អ ។ដូចតែឆ្នាំមុនអញ្ចឹងជុងហ្គុកគឺបានជួយឧបត្ថម្ភដល់សាលារៀននោះ ។"ថ្ងៃនេះឯងក៏ត្រូវទៅចូលរួមដែរ" ជុងហ្គុកកំពុងតែឈរពាក់នាឡិកា នាយឆ្លៀតប្រាប់បញ្ជាក់ថេហ៍ម្ដងទៀតព្រោះថេហ្យុងគេបានបដិសេធ ។
"ពូ ខ្ញុំសុំមិនទៅបានទេ?" តើឲគេទៅបានយ៉ាងម៉េច? ទៅឃើញស៊ូមីទទួលបានចំណាត់ថ្នាក់ល្អរីឯខ្លួនឯងវិញធ្លាក់ថ្នាក់អញ្ចឹងមែនទេ?
"កុំជំទាស់បានទេថេហ៍ ទៅជាមួយយើង ទីនោះក៏មានលោកយាយឯងដែរ" នាយមិនមែនចង់នាំក្មេងនេះឲទៅមើលគេទទួលសញ្ញាប័ត្រឯណា នាយមានហេតុផលផ្សេងទៀតគ្រាន់តែពេលនេះមិនចង់និយាយ ។
"លោកយាយទៅដែរ?" ពេលដែលឮថាលោកយាយខ្លួនក៏នៅទីនោះ ថេហ៍មិនបានសប្បាយចិត្តនោះទេ គេកំពុងតែភ័យខ្លាច មានអារម្មណ៍ថាខ្លួនធ្វើឲលោកយាយគាត់ខកបំណងណាស់ ។
"ហឹម ម៉ោះឆាប់ឡើង" ជុងហ្គុក ក្រហឹមងក់ក្បាលបញ្ជាក់ប្រាប់ក្មេងនេះសារជាថ្មី មុននឹងរាដៃឲថេហ៍ចាប់ ។ ថេហ្យុងទោះចង់ប្រាប់ថាមិនទៅក៏មិនអាចព្រោះតែជុងហ្គុកដាច់ខាតត្រូវតែឲគេទៅចូលរួមហើយអញ្ចឹងមានតែស្របតាម ចាំទទួលភាពខ្លាចក្រែងពេលដែលបានជួបមុខលោកយាយ។
.....
@សាលារៀន//
ធ្វើដំណើរមិនយូរប៉ុន្មាន ពួកគេក៏បានមកដល់សាលារៀនល្មម ជុងហ្គុកទម្លាក់ជើងចុះចេញពីឡានបន្ទាប់ពីនាយសុងគាលបានបើកទ្វាជូនរីឯថេហ៍ក៏ចុះចេញមកតាមក្រោយទាំងទឹកមុខនៅស្អុយប៉ែដដែល"ជម្រាបសួរលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលសិស្សទាំងអស់ ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជាពិធីការនីឡើងមកប្រកាសចំណាត់ថ្នាក់សិស្សពូកែនៃសាលារៀនរបស់យើង" អ្នកគ្រូស្អាតម្នាក់ដែលនៅលើឆាកបានកាន់ម៉ៃក្រូនិយាយបណ្ដើរៗហើយព្រោះកម្មពិធីកំពុងតែចាប់ផ្ដើមរីឯជុងហ្គុកនិងថេហ្យុងក៏បានមកអង្គុយពីមុខឆាក ថេហ៍គេស្លៀកពាក់ឯកសណ្ឋានសិស្សចំណែកជុងហ្គុកវិញពាក់ខ្វាហ្សេព្រោះចេញពីទីនេះនាយត្រូវទៅក្រុមហ៊ុនយកតែម្ដង ។
YOU ARE READING
កូនសោបេះដូង💜🗝(ចប់)
Fanfictionចំណងស្នេហាដែលកើតឡើងតាំងពីប្រាំឆ្នាំមុននៅតែមិនទាន់រលុប នៅតែមានក្នុងក្រអៅបេះដូងនាយកំលោះចំណាស់វ័យ33ឆ្នាំដែលមានកូនចិត្តលោបលួចប្រថ្នានឹងកំលោះវ័យក្មេងធម្មតាៗម្នាក់វ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះ ។ដោយសារតែវត្តមានក្មេងប្រុសម្នាក់នោះទើបធ្វើឲបេះដូងរបស់នាយចំណាស់ជាប់...