ភាគ៣២

2.2K 180 7
                                    

        មុននឹងជុងហ្គុកបានចូលទៅរកថេហ្យុង នាយបានប្រាប់មកកាន់កូនចៅជំនិតជាមុនសិននូវរឿងពិន្ទុសិក្សារបស់ថេហ្យុង៖

   "ទៅស៊ើបមើលថាអ្នកណាថ្លើមធំហ៊ានធ្វើបែបនេះ" ការពិតនាយមិនបានជឿទៅលើពិន្ទុដែលថាថេហ៍ធ្លាក់ចំណាត់ថ្នាក់នោះទាំងស្រុងនោះទេ គ្រាន់តែពេលនឹងនាយរៀងក្រពុលមុខមួយណាបានឃើញពិន្ទុកម្រិតសិក្សារបស់ថេហ៍ត្រូវធ្លាក់ផងក៏ម៉ួម៉ៅទៅជះកំហឹងដាក់គេតែម្ដង។

   "បាទ ចៅហ្វាយខ្ញុំគិតថាវាប្រាកដណាស់មានអ្នកក្លែងបន្លំថេហ៍គេមិនបានរៀនធ្លាក់ឡើយខ្ញុំជឿជាក់" ដេហានមានជំនឿជឿជាក់លើថេហ៍ទាំងស្រុង ចង់យកជីវិតទៅស្បថទៀតក៏នាយនៅតែអះអាងថាគេមិនបានរៀនធ្លាក់ដដែល ។

   "ហឹម យើងយល់ឆាប់ទៅ"ជុងហ្គុក លែងស្រដីបន្តដោយបញ្ជាអ្នកជាកូនចៅហើយទើបដើរចូលទៅខាងក្នុងបន្ទប់របស់ថេហ៍ មកពីពួកគេចេញមកក្រៅទៅនិយាយគ្នាហ្នឹងឯងទើបបានជាថេហ្យុងភ្ញាក់ពីសន្លប់មកមិនបានឃើញអ្នកណានៅក្បែរខ្លួន។
    .....
នៅពេលនេះជុងហ្គុកមិនដឹងថាគួរយកពាក្យណាមកលួងលោមក្មេងបណ្ដូលចិត្តឲឈប់ខឹងក្រោធទេ ចេះតែម្យ៉ងសុំទោស។

   "សុំទោស" ឃើញថេហ៍ទំពានំគាវទាំងទឹកភ្នែកផ្ដើមហូរស្រក់ ជុងហ្គុកក៏មានអារម្មណ៍ថាខ្លួនកំពុងតែប្រព្រឹត្តិឲមានកំហុសទៀតហើយ ទើបប្រញ៉ាប់ចូលខ្លួនទៅរិតតែកៀកមុននឹងចាប់ក្រសោបឱបកាយតូចស្ដើងរបស់ថេហ៍ ។

   "ចេញពីខ្ញុំទៅអ្ហឹក ខ្ញុំហត់ហើយ"ថេហ្យុង

   "ថេហ៍និយាយអី?"ជុងហ្គុក

   "យើងនៅរៀងខ្លួនដូចកាលពីមុនទៅ"ឮសម្ដីរបស់គេជុងហ្គុកក៏លែងដៃចេញពីការឱបសន្សឹមៗមុននឹងឱនមុខចុះសម្លឹងមើលផ្ទៃមុខក្មេងប្រុសដែលកំពុងតែសម្រក់ទឹកភ្នែកនោះ

   "ប្រាប់បងឲនៅរៀងខ្លួន តែអូនបែជាយំ" គិតថានាយល្ងង់ណាស់ឬ គ្រាន់តែពាក្យសម្ដីក្មេងខ្ចីចង់ឈ្នះមានះរឹងរូសដូចជាថេហ្យុងនាយមើលឃើញធ្លុះដល់ចិត្តគំនិតគេទាំងស្រុងថាមាត់បានតែខ្លាំងហាឡើងបែបហ្នឹងទាំងដែលខ្លួនឯងវិញយំឲរហាម។

កូនសោបេះដូង💜🗝(ចប់)Where stories live. Discover now