ភាគ៥

3K 170 2
                                    

          គ្រាន់តែបានស្ដាប់សម្ដីថេហ្យុងហើយ ជុងហ្គុកក៏ព្រលេងដៃដែលអោបរិតចង្កេះតូចមួយក្ដាប់ចេញហើយងាកមុខទៅម្ខាងបង្ហាញឲឃើញថាពេលនេះគឺកំពុងងក់ជាមួយនឹងក្មេងខ្លះហ្នឹងឯង ។

        កំលោះតូចឃើញពីទឹកមុខរបស់នាយសង្ហាបែបនេះទើបលើកដៃទៅស្រាក់កមុននឹងបង្វែផ្ទៃមុខសង្ហាខាបព្រលឹងឲបែមកចំមុខរបស់គេវិញទើបសួរឡើងដោយសម្លេងទន់ភ្លន់

        "ខឹងខ្ញុំមែនទេ?លោកពូ" បបូរមាត់ស្រួចៗពណ៌ស៊ីជម្ពូគួឲចង់ចាប់បឺតក្រញិចឲខ្ទិចតាមក្ដីប្រាថ្នាទេ នេះបើមិនឃាត់អារម្មណ៍ខ្លួនឯងទេ ម្លេះហើយនាយចំណាស់ម្នាក់នេះចាប់ក្រញិចពុំខាន គ្រឺតខ្លាំងណាស់។

        "....." ជុងហ្គុកឆ្លើយហើយរៀបនឹងងាកមុខចេញម្ដងទៀតតែក៏ត្រូវម្រាមដៃតូចៗប្រញាប់ចាប់ឲបែមកវិញ

        "កុំខឹងអីណា មកពីខ្ញុំមិនចេះកុហក ចូលចិត្តនិយាយតែពាក្យពិត លោកពូគិតទៅមើលមិនឲខ្ញុំស្រលាញ់លោកពូយ៉ាងម៉េចទៅកើត បើបានលុយលោកពូនឹងហើយដែលអាចឲខ្ញុំយកទៅបង់សាលាបានហើយថែមទាំងញាត់កូនជ្រូកបានទៀតផង" មែនគេថាក៏មិនខុសដែរ បានលុយរបស់លោកមហាសេដ្ឋីម្នាក់នេះហើយដែលបានជួយទំនុកបម្រុងគេនោះ យកមួយចំណែកបង់ថ្លៃសាលា មួយចំណែកទៀតញាត់កូនជ្រូកហើយប្រាក់ខែដែលបើកបានក៏អាចផ្ញើទៅឲលោកយាយដែលនៅឯខេត្តផង ។

        "ពិនសន្សំណាស់ណ៎" ជុងហ្គុកនាយគ្មានអ្វីដែលត្រូវខឹងនឹងក្មេងម្នាក់នេះទេ គ្រាន់តែអន់ចិត្តបន្តិចដែលហាឡើងថាស្រលាញ់ប៉ុន្តែនោះក៏ព្រោះតែលុយនាយ ។

        "ពិនអញ្ចឹងហើយ ខ្ញុំមិនខ្ជះខ្ជាយដូចលោកពូទេដែលដើរឲលុយគេតែពាស" ថេហ្យុង

        "អញ្ចឹងគួរឈប់ឲហើយ" ជុងហ្គុក

        "ឈប់ក៏ឈប់ទៅ តែលោកពូត្រូវឲលុយខ្ញុំថ្លៃជិះឡានថ្ងៃនេះសិន"

        "ចុះបើមិនឲ"

        "ខ្ញុំនឹងដុតអំបិលដាក់ទំនាយឲលោកពូ ពក-កហើយ "

        "ឯងហ៊ាន?"

        "រឿងអីដែលថាខ្ញុំមិនហ៊ាន"

កូនសោបេះដូង💜🗝(ចប់)Donde viven las historias. Descúbrelo ahora