*ទឺតៗៗៗៗ
ថេហ្យុងប្រញ៉ាប់បិទទូរសព្ទយ៉ាងលឿនគេមិនចង់ឮសម្លេងនោះឡើយ វាច្បាស់ណាស់ហើយគឺជាជុងហ្គុកពេលនេះនាយកំពុងតែធ្វើរឿងនោះហ្ហេស៎? អត់ទេនេះគេយល់សប្តិទេដឹង? នាយជាមនុស្សបែបហ្នឹងឬ?"អ្ហឹកៗ...." ថេហ្យុងគ្រវែងទូរសព្ទចោលទៅជ្រុងម្ខាងមុននឹងបន្ទន់ខ្លួនអង្គុយចុះលើឥដ្ឋ គេគ្រវីក្បាលញាប់ៗស្ទើតែមិនជឿនឹងសម្លេងមុននេះ។
"មកពីបែបនេះហ្ហេស៎? បានជាគាត់មិនមករកខ្ញុំ គាត់តែងតែទុកខ្ញុំចោលឲនៅម្នាក់ឯង ទាំងដែលពីមុនគាត់មិនដែលបែបហ្នឹង គាត់ផ្លាស់ប្ដូរហើយ"រិតតែគិតរិតតែឈឺ ថេហ៍នៅតែមិនអស់ចិត្តសោះថានាយហ៊ានធ្វើទង្វើនេះ ចុះកូន?កូនដែលកំពុងតែមានតើគួរធ្វើបែបណាទៅបើប៉ារបស់គេកំពុងតែមានចិត្តដោះដៃហើយនោះ ។
"ឯងទៅវិញចុះ យើងមិនចង់ទុកឯងទេ" ថេហ៍ឱនមុខមកមើលពោះរបស់ខ្លួនឯងហើយមុននឹងនិយាយ នេះគេគ្មានបំណងចង់ទុកក្មេងក្នុងផ្ទៃទេឬ? កំពុងតែចង់យកគេចេញទៅវិញមែនទេ? គ្នាទើបតែមកចាប់កំណើតបានបីសប្ដាហ៍ប៉ុណ្ណោះមិនចង់ឲក្មេងឃើញពន្លឺថ្ងៃទេ?
ថេហ្យុងអង្គុយគិតហើយគិតទៀត គិតរហូតដល់ថ្នាក់ធ្វើឲប្រសាទត្រូវឈឺឡើងខ្ទោកៗ គេឈឺក្បាលមិនស្មើនឹងឈឺចិត្តនៅពេលនេះឡើយ សង្ស័យតែយប់នឹងថេហ៍មិនបានគេងទៀតហើយ ។
......
@ព្រឹកថ្ងៃថ្មី//
ពន្លឺព្រះអាទិត្យជះមកចំក្រសីភ្នែករបស់នាយសង្ហាធ្វើឲរំខានដល់ដំណេករបស់នាយ ទើបផ្ដើមបើកភ្នែកឡើងសន្សឹមៗរហូតទាល់តែស្រឡះ នាយមានអារម្មណ៍ថានៅលើដើមទ្រូងរបស់ខ្លួនហាក់បីដូចជាធ្ងន់ខុសពីធម្មតាទើបឱនមើល ហើយក៏បានឃើញថាមាននរណាម្នាក់កំពុងតែគេងពីលើខ្លួននាយហើយនោះគឺជាមនុស្សស្រី។"ហ្ហើយ!!!!"ជុងហ្គុក រហ័សក្រោកឡើងយ៉ាងលឿនពេលដែលបានឃើញសភាពរបស់ខ្លួនមើលមិនយល់បែបនេះ នៅលើខ្លួននាយបែជាទទេស្អាតមានតែភួយសម្រាប់បិទបាំង។
"បងជុង~" ដោយសារតែសម្រែករបស់ជុងហ្គុកធ្វើឲនាងភ្ញាក់ឡើងភ្លាមៗ
"នាងចូលមកក្នុងបន្ទប់យើងបានយ៉ាងម៉េច? ហើយស្អី????"នាយមិនយល់ទាល់តែសោះហេតុអីបានជាសភាពនាយជាមួយនឹងនាងអាក្រក់មើលយ៉ាងនឹង។
YOU ARE READING
កូនសោបេះដូង💜🗝(ចប់)
Fanfictionចំណងស្នេហាដែលកើតឡើងតាំងពីប្រាំឆ្នាំមុននៅតែមិនទាន់រលុប នៅតែមានក្នុងក្រអៅបេះដូងនាយកំលោះចំណាស់វ័យ33ឆ្នាំដែលមានកូនចិត្តលោបលួចប្រថ្នានឹងកំលោះវ័យក្មេងធម្មតាៗម្នាក់វ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះ ។ដោយសារតែវត្តមានក្មេងប្រុសម្នាក់នោះទើបធ្វើឲបេះដូងរបស់នាយចំណាស់ជាប់...